ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ដែល​មាន​ខ្សែ​បាតដៃ​រាង​អក្សរ​X​ជា​បុគ្គល​ប្រមូលផ្តុំ​ឥទ្ធិពល

2 ឆ្នាំ មុន

អ្នកមាន​ឥទ្ធិពល​ទាំងឡាយ​នៅ​លើ​លោក​នេះ​រមែង​មាន​ខ្សែ​បាតដៃ​រាង​ជា​អក្សរ X ដែល​ខ្មែរ​បុរាណ​នៃ​យើង​តែងតែ​កត់​សម្គាល់ថា​គឺជា​សញ្ញាណ​ជាតិ​របស់​ខ្មែរ ជា​មនុស្ស​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ ជា​អ្នក​ស្មោះត្រង់​ចំពោះ​គ្រួសារ និង​ជា​កំពូល​មនុស្ស​ដែល​មាន​ឥទ្ធិពល​លើ​ការងារ​ផង​ដែរ ។ ប៉ុន្តែ​ចំណែក​រឿង​ស្នេហា​វិញ​ជា​មនុស្ស​មិន​ទទួល​បាន​ជោគជ័យ​ទេ ។ តម្រា​ចារ​ពី​លក្ខណៈ​មនុស្ស​បាន​បរិយាយ​ថា…

អ្នកមាន​ឥទ្ធិពល​ទាំងឡាយ​នៅ​លើ​លោក​នេះ​រមែង​មាន​ខ្សែ​បាតដៃ​រាង​ជា​អក្សរ X ដែល​ខ្មែរ​បុរាណ​នៃ​យើង​តែងតែ​កត់​សម្គាល់ថា​គឺជា​សញ្ញាណ​ជាតិ​របស់​ខ្មែរ ជា​មនុស្ស​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ ជា​អ្នក​ស្មោះត្រង់​ចំពោះ​គ្រួសារ និង​ជា​កំពូល​មនុស្ស​ដែល​មាន​ឥទ្ធិពល​លើ​ការងារ​ផង​ដែរ ។ ប៉ុន្តែ​ចំណែក​រឿង​ស្នេហា​វិញ​ជា​មនុស្ស​មិន​ទទួល​បាន​ជោគជ័យ​ទេ ។

តម្រា​ចារ​ពី​លក្ខណៈ​មនុស្ស​បាន​បរិយាយ​ថា ខ្សែ​បាតដៃ​ពិតជា​អាច​ឆ្លុះ​បញ្ចាំង​ពី​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​ម្នាក់​ៗ​បាន​មែន ជា​ពិសេស​គឺ​បង្ហាញ​ពី​អំណាច ឥទ្ធិពល គុណសម្បត្តិ លាភ​សំណាង​ជា​ច្រើន​របស់​បុគ្គល​ម្នាក់​ៗ ។ យ៉ាង​ណាមិ​ញ បុគ្គល​ដែល​មាន​ខ្សែ​បាតដៃ​រាង​ជា​អក្សរ X ពិតជា​មានគុណ​សម្បត្តិ​ចំពោះ​សង្គម​ជាតិ និង​សំណាង​យ៉ាងច្រើន​ដែល​យើង​សឹងតែ​មិន​អាច​ពណ៌នា​បាន ។

មនុស្ស​ដែល​មាន​ខ្សែ​បាតដៃ​រាង​ជា​អក្សរ X ជា​បុគ្គល​ដែល​មាន​ភាព​ទាក់ទាញ​ជា​ខ្លាំង មិន​ថា​កាន់​ការងារ ឬ​អាជីព​អ្វី​ទេ មនុស្ស​នេះ​ហាក់​ប្រឡូក​ក្នុង​សង្គម​បាន​យ៉ាង​ស៊ីជម្រៅ ។ លើស​ពី​ទៀត​បុគ្គល​នេះ ក៏​មាន​ភាគរយ​ខ្ពស់​អាច​ក្លាយជា​បុគ្គល​ជោគជ័យ ល្បីល្បាញ និង​មាន​ឥទ្ធិពល​ជា​ខ្លាំង​នៅ​ក្នុង​សង្គម ជា​ពិសេស​គឺ​ជោគជ័យ​ក្នុង​វិស័យ​នយោបាយ និង​សារព័ត៌មាន ។

មិនតែប៉ុណ្ណោះ បុគ្គល​នេះ​ក៏​ពូកែ​រក​លុយ ពូកែ​បង្កើន​ទ្រព្យធន​ថែម​ទៀត​ផង ប៉ុន្តែ​គេ​ជា​មនុស្ស​ដែល​តឹងរ៉ឹង ម៉ត់ចត់ មាន​វិន័យ ច្បាស់លាស់​ណាស់ និង​ទាមទារ​ឱ្យ​មនុស្ស​ក្រោម​ឱវាទ​ត្រូវ​ប្រកាន់ខ្ជាប់ និង​គោរព​វិន័យ​ជា​ខ្លាំង​ផង​ដែរ ។

បន្ថែម​ពីលើ​នេះ មនុស្ស​ដែល​មាន​បាតដៃ​រាង​ជា​អក្សរ X ជា​មនុស្ស​ដែល​មាន​ញាណ​ទី​៧ អាច​ដឹង ឬ​មើលចិត្ត​មនុស្ស​ជុំវិញ​ខ្លួន​ធ្លុះ​តាំងពី​ចុងជើង​ដល់​ចុង​សក់ ជា​ពិសេស​គឺ​គេ​អាច​ដឹង​រឿង​ដែល​នឹង​កើតឡើង​លើ​ខ្លួន​គេ​មុន​ថែម​ទៀត​ផង ។ អារម្មណ៍​នៃ​ការ​ដឹង​មុន​នេះ​ច្រើន​តែ​កើត​លើ​មនុស្ស​ស្រី​ច្រើន​ជាង​មនុស្ស​ប្រុស គឺ​កម្រ​មាន​អ្នក​ណាមួយ​អាច​បោក​បញ្ឆោត​គេ​បាន​ណាស់ ។

បើ​ទោះជា​មនុស្ស​ប្រភេទ​នេះ អាច​ជោគជ័យ​លើ​ការងារ​ធំ​ៗ​ក៏​ពិតមែន តែ​ក្នុង​រឿង​ស្នេហា​វិញ ពិបាក​សមបំណង​ណាស់ អាច​និយាយ​បាន​ថា ជា​មនុស្ស​ឯកា ឬ​មានជីវិត​សោះកក្រោះ មិន​មាន​អ្នក​ណា​នៅ​ក្បែរ ថ្នាក់ថ្នម​ប្រឡោម​ចិត្ត​កាយ​គេ​បាន​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ