ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ន័​រវេ​ស​ជា​ប្រទេស​ល្អ​បំផុត​សម្រាប់​ការ​រស់នៅ​ជាប់​ចំណាត់ថ្នាក់​12​ឆ្នាំ​ជាប់​គ្នា

8 ឆ្នាំ មុន

អង្គការសហប្រជាជាតិ​បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​ន័​រវេ​ស ជា​ប្រទេស​ល្អ​បំផុត​ក្នុង​ការ​រស់នៅ និង​ជា​ឆ្នាំ​ទី​១២​ជាប់​គ្នា ។ កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ អង្គការសហប្រជាជាតិ​បាន​បង្ហាញ​របាយការណ៍​ស្តី​ពី​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​របស់​ពលរដ្ឋ​(HDI)

អង្គការសហប្រជាជាតិ​បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​ន័​រវេ​ស ជា​ប្រទេស​ល្អ​បំផុត​ក្នុង​ការ​រស់នៅ និង​ជា​ឆ្នាំ​ទី​១២​ជាប់​គ្នា ។ កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ អង្គការសហប្រជាជាតិ​បាន​បង្ហាញ​របាយការណ៍​ស្តី​ពី​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​របស់​ពលរដ្ឋ​(HDI)  នៅ​ក្នុង​ប្រទេស​ទាំង​១៨៨ នៅ​ទូ​ទាំង​ពិភពលោក​ប្រចាំឆ្នាំ​២០១៥ ដើម្បី​រៀបចំ​ចំណាត់ថ្នាក់​ប្រទេស​ដែល​ល្អ​បំផុត​នៅ​លើ​ពិភពលោក ។ លទ្ធផល​បង្ហាញ​ថា ន័​រវេ​ស​ទទួល​បាន​ពិន្ទុ​ខ្ពស់​ដល់​ទៅ​០,៩៤៤ ហើយ​អាយុ​មធ្យម​របស់​ពលរដ្ឋ​៨១,៦​ឆ្នាំ មាន​ចំណូល​មធ្យម​ក្នុង​ម្នាក់​ដល់​ទៅ​៦៤.៩៩២​ដុល្លារ​ឯណោះ​ក្នុង​មួយ​ឆ្នាំ ។

សម្រាប់​ចំណាត់ថ្នាក់​ពី​ទី​២​ទៅ​ទី​៥ រួម​មាន​ប្រទេស​អូស្ត្រាលី ស្វ៊ី​ស ដា​ណឺ​ម៉ាក  និង​ហូ​ឡង់​។ ចំណែក​ប្រទេស​ដែល​មាន HDI ទាប​បំផុត គឺ​នី​ហ្សេ​រី​យ៉ា អាហ្វ្រិក​កណ្តាល អេ​រី​ត្រេ ឆា​ដ និង​ប៊ូ​រុន​ឌី ។ 

ចំណែក​ប្រទេស​ថៃ​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៩៣ ដោយ​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​មុន​ដល់​ទៅ​៤​លំដាប់ថ្នាក់ និង​ពិន្ទុ HDI ស្មើនឹង​០,៧២៦ អាយុ​មធ្យម​៧៤,៤​ឆ្នាំ និង​ចំណូល​មធ្យម​ក្នុង​ម្នាក់​១៣.៣២៣​ដុល្លារ ទាប​ជាង​ន័​រវេ​ស ៤,៨៩​ដង ។

ន័​រវេ​ស មាន​ក្រឡា​ផ្ទៃ ៣៨៥.១៧៨​គីឡូម៉ែត្រ​ក្រឡា មាន​ប្រជាជន​ប្រហែល​៥,២​លាន​នាក់ មាន​ព្រះមហាក្សត្រ​ហា​រ៉ា​ល់​ទី​៥ ជា​ប្រមុខ និង​លោកស្រី​អឺ​ណា សូល​ប៊ើ​ក ជា​នាយក​រដ្ឋមន្ត្រី ។ ន័​រវេ​ស​ជាទី​តាំង​ប្រគល់​ពានរង្វាន់​ណូបែល​សន្តិភាព ទោះបីជា​ប្រទេស​តូច​ក៏​ដោយ ប៉ុន្តែ​មាន អ្វី​ៗ​គួរ​ឱ្យ​ចាប់អារម្មណ៍​ច្រើន ។ លើស​ពី​នេះ​ន័​រវេ​ស នៅ​មាន «​មូលនិធិ​ដ៏​ស្តុកស្តម្ភ​» បំផុត​នៅ​លើ​ពិភពលោក ប្រាក់​ភាគច្រើន​បាន​ពី​ការ​លក់​ប្រេង ចំណែក​ស្ថាប័ន​សិក្សា​កម្រិត​វិទ្យាល័យ ឬ​មហាវិទ្យាល័យ​ភាគច្រើន​ជា​របស់​រដ្ឋ​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ដែល​មាន​នយោបាយ​ជួយ​ដល់​ពលរដ្ឋ​គ្រប់​រូប​ចូល​រៀន​ក្នុង​ថ្នាក់ឧត្តម​សិក្សា​ដោយ​មិនបាច់​បង់ប្រាក់ ។ សម្រាប់​ប្រាក់​ចំណូល​មិនមែន​ជា​រឿង​បិទ​បាំង​អ្វី​ឡើយ ដោយ​ប្រទេស​នេះ​មាន​មន្ត្រី​ផ្នែក​ពន្ធគយ​បង្ហាញ​ពី​ចំណូល និង​ស្ថានភាព​ទំហំ​ទឹកប្រាក់​របស់​ប្រជាជន​ជា​រៀង​រាល់​ឆ្នាំ ។ ចំណែក​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា មាន​សិទ្ធិ​ជ្រើសរើស​លក្ខណៈ​នៃ​ការ​រស់នៅ​របស់​ខ្លួន ដោយ​ឯករាជ្យ រៀប​ការ​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា គឺជា​រឿង​ស្របច្បាប់​តាំងពី​ឆ្នាំ​២០០៩ ៕