ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយរៀង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ៥២​នាក់​ថែមទៀត ជាសះស្បើយ ៥៥​នាក់ និង​ស្លាប់ ៣​នាក់

1 ខែ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ចំនួន ៥២​នាក់ (​ស្ត្រី ៣២​នាក់​)​។…

​ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ចំនួន ៥២​នាក់ (​ស្ត្រី ៣២​នាក់​)​។ ក្នុងនោះ មាន​កម្មករ​-​កម្មការិនី​រោងចក្រ ចំនួន ៥​នាក់ ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វីដ ៩​នាក់ លើ​អ្នក​សង្ស័យ ១១​នាក់ ករណី​ផ្សារ​កំពង់ត្រាច ៨​នាក់ និង​អ្នកធ្វើ​ចំណាកស្រុក ត្រឡប់​មកពី​ប្រទេស​វៀតណាម ១៧​នាក់​។​

​ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៥២​នាក់​នេះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយជ្រំ ចំនួន ៩​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ៥​នាក់ និង​បញ្ជូនទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វីដ​១៩ ក្រុង​បាវិត ចំនួន ៣៦​នាក់​។​

​នៅ​ថ្ងៃទី​៣០ ខែកក្កដា​នេះ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​ពី​ករណី​ស្លាប់​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់​ថ្មី​ទៀត រួមមាន​៖ ១-​ស្ត្រី​ឈ្មោះ លាស់ វង់​គ​ន្ធី អាយុ ៣៩​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ធ្លក ឃុំ​ច្រេស ស្រុក​ចន្ទ្រា បាន​ស្លាប់​នៅ​គេហដ្ឋាន នា​ថ្ងៃ​២៨ ខែកក្កដា ឆ្នាំ​២០២១ ហើយ​ក្រុមការងារ​ធ្វើ​កោសល​វិ​ច្ច័​យ យក​សំណាក ធ្វើតេស្ត​រហ័ស រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​។ ២-​ស្ត្រី​ឈ្មោះ ចាន់ ម៉ុក អាយុ ៩១​ឆ្នាំ រស់នៅ​ភូមិ​តា​ណែ​ង ឃុំ​សង្កែ ស្រុក​រំដួល ស្លាប់​នៅ​គេហដ្ឋាន នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ ក្រុមការងារ​ពិនិត្យ​យក​សំណាក ធ្វើតេស្ត​រហ័ស រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​។ ៣-​ស្ត្រី​ឈ្មោះ ស្វាយ អុន អាយុ ៦៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឌៀ​រ​ក្រោម ឃុំ​ច្រេស ស្រុក​ចន្ទ្រា ធ្វើតេស្ត​រហ័ស រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​។ ស្ត្រី​រូបនេះ បាន​ស្លាប់ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។​

​គិត​ត្រឹម​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប ៤៨០៩​នាក់ (​ស្ត្រី ២៦៦៦​នាក់​) ជាសះស្បើយ​សរុប ៣៩៦៣​នាក់ (​ស្ត្រី ២១៩៧​នាក់ ) កំពុង​សម្រាក​ព្យាបាល ចំនួន ៧៥៣​នាក់ (​ស្រី ៤១១​នាក់​)​។ រីឯ​ករណី​ស្លាប់ កើនឡើង ៨៩​នាក់ (​ស្រី ៥៧​នាក់​)​។

​រដ្ឋបាលខេត្ត​ស្វាយរៀង ក៏បាន​ប្រកាស​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​កម្មការិនី ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ សូម​ប្រុងប្រយ័ត្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​កូ​វីដ​១៩ ទៅ​សហគមន៍​។ អ្នកពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ខាងលើ សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។

​ប្រសិនបើ​មាន​រោគសញ្ញា ដូចជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ​សង្ស័យ សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ #​កូ​វីដ​១៩(#COVID-19) ដែលមាន​ទីតាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទៅយក​វត្ថុ​វិភាគ​សំណាក​នៅ​ប៉ុស្ដិ៍​យក​សំណាក ដែល​នៅ​ជិត​ផ្ទះ ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ខេត្ត តាម​លេខ​ទូរ​សព្ទ 044 712 522 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការបន្ត​។​

​សម្រាប់​អ្នក ដែល​គ្មាន​រោគសញ្ញា សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​ទាំងនោះ​៕ វ៉ាន់ ប៊ុនធឿន

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture

Picture
Picture