ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​ស្រាប់តែ អា​លី​ហ្សា និង​កូនស្រី ទៅ​ដល់​ដី​អា​មេ​រិ​ក​ជួប​ស្វាមី​ដោយ​មាន​ក្តី​សុខ

2 ឆ្នាំ មុន

នៅ​ទីបំផុត​ពេលវេលា ដែល​រង់ចាំ​វេច​បង្វិច​ហោះ​ទៅ​តាម​ស្វាមី​របស់​អ្នក​នាង អ៊ុ​ន អា​លី​ហ្សា បាន​សម្រេច​គោលដៅ​ដូច​បំណង​ហើយ ដោយ​បាន​រស់នៅ​ជុំ​ប្តី​នៅ​លើ​ដែនដី​ស៊ី​វិ​ល័យ​សហរដ្ឋអាមេរិក​។ ហើយ​អ្នក​ណា​ៗ​ក៏​លើក​សរសើរ​ថា

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ពេលវេលា ដែល​រង់ចាំ​វេច​បង្វិច​ហោះ​ទៅ​តាម​ស្វាមី​របស់​អ្នក​នាង អ៊ុ​ន អា​លី​ហ្សា បាន​សម្រេច​គោលដៅ​ដូច​បំណង​ហើយ ដោយ​បាន​រស់នៅ​ជុំ​ប្តី​នៅ​លើ​ដែនដី​ស៊ី​វិ​ល័យ​សហរដ្ឋអាមេរិក​។ ហើយ​អ្នក​ណា​ៗ​ក៏​លើក​សរសើរ​ថា នាង​ពិតជា​សុខសាន្ត ក្រោយ​ពេល​បាន​នៅ​ជិត​ប្តី​ក្មេង​រាង​សង្ហា និង​កូនស្រី​ជា​ចំណងដៃ​។ មើល​តែ​លើ​រូបភាព​នាង​បង្ហោះ​ក៏​ដឹង​ថា តើ​អា​លី​ហ្សា កំពុង​តែ​កក់ក្តៅ​យ៉ាងណា?

គេ​ចាំ​បាន​ថា អំឡុង​ពេល អា​លី​ហ្សា រៀប​ការ​ហើយ​បាន​មួយ​រយៈ​ខ្លី ស្វាមី​នាង​ហោះ​ទៅ​អា​មេ​រិ​ក​មុន ។ យូរ​ៗ​បាន​មក​លេង​ប្រពន្ធ​ម្តង ហើយ​បាន​ដំណក់ឈាម​កូនស្រី​ម្នាក់​។ តាំងពី​នាង​ពពោះ​មក គឺ​អា​លី​ហ្សា នៅ​ឆ្ងាយ​ពី​ប្តី​ដោយ​មាន​តែ​សាច់ញាតិ​ក្នុងស្រុក​ជួយ​កំដរ​រហូត​ឆ្លងទន្លេ​ដោយ​សុវត្ថិភាព​។ នាង​ត្រូវ​រង់ចាំ​បន្ត​ទៀត ដោយសារ​តែ​បរិយាកាស​ជំងឺ​កូ​វី​ដ​១៩ កំពុង​វាយលុក​គ្រប់​ប្រទេស ទើបត្រូវ​ពន្យា​ពេល​ទៅ​ជួបជុំ​ស្វាមី​ម្តង​ហើយ​ម្តងទៀត​។

ទើបតែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អា​លី​ហ្សា ស្ងាត់​ៗ​ស្រាប់តែ​ទៅ​ដល់​ដី​អា​មេ​រិ​កតាម​ដល់​គោលដៅ ។ នាង​បាន​ពាំនាំ​កូនស្រី​អោយ​ប្តី​ពរ​ប្រឡែង​លេង​រស់នៅ​ជុំ​គ្នា លែង​បែក​ឆ្ងាយ​ដូច​មុន​ទៀត​ហើយ​។ ឯ​សិល្បៈ​វិញ ក៏ អា​លី​ហ្សា លាឈប់​ដើម្បី​មើលថែ​គ្រួសារ​វិញ​ម្តង​។

គួរ​រំលឹក​ថា អា​លី​ហ្សា ធ្លាប់​ហែល​ឆ្លង​ជីវិត​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដូច​ជា ធ្លាប់​ជា​តារាចម្រៀង តារា​បង្ហាញ​ម៉ូ​ដ និង​តារា​សម្តែង​។ នាង​កាន់តែ​ល្បីឈ្មោះ ក្រោយ​ពេល​ក្លាយជា​តួអង្គ​សម្តែង ដោយ​មាន​ទេព​កោសល្យ​ល្អ ហើយ​ក៏​ធ្លាប់​បាន​សម្តែង​ជាមួយ​តារា​ជើង​ចាស់ អម្ពរ ទេវី ផង​ដែរ​។ ហើយ​នាង​ក៏​ធ្លាប់​ប្រាប់​ដែរ​ថា បើ​មាន​ពេល​មក​លេង​ស្រុក និង​ចំណាយពេល​លើ​សិល្បៈ ដើម្បី​កុំអោយ​គេ​ភ្លេចមុខ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ