ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារណាត់ទំនើបជិតលេចរូបរាងក្នុងក្រុង​ដូន​កែវ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​​នៅ​ព្រឹក​ថ្ងៃ​​ទី​២៨ ក​ក្កដា ​នេះ លោកកង អាណា​ន់ អភិបាលក្រុង​ដូន​កែវ រួម​ជាមួយ​មន្ត្រី​ជំនាញលោក ឡោ…

ខេត្តតាកែវ ៖ ​​នៅ​ព្រឹក​ថ្ងៃ​​ទី​២៨ ក​ក្កដា ​នេះ លោកកង អាណា​ន់ អភិបាលក្រុង​ដូន​កែវ រួម​ជាមួយ​មន្ត្រី​ជំនាញលោក ឡោ ជំនិត និង​លោកស្រី ម្ចាស់​វិនិយោគ​គំរោង​សង់ផ្សារណាត់​ទំនើប​ខ្នាត​តូច បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្សារណាត់​ថ្មី ដែល​ស្ថិត​នៅ​ភូមិ​១ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ដែល​មាន​ទំហំ ១៥​ម៉ែត្រ គុណ៨០,១៥ ម៉ែត្រមាន​កម្ពស់៣​ជាន់​។

លោកកង អាណា​ន់ អភិបាលក្រុង​ដូន​កែវ បាន​ធ្វើការ​ណែនាំ​ដល់ម្ចាស់គំរោង​វិនិយោគ​ផ្សារណាត់​ថ្មី និង​មេការ​ជាង​ទាំងអស់ ត្រូវ​ពិនិត្យ និង​តាមដាន​គុណភាព​សំណង់ ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​បច្ចេកទេស ព្រមទាំង​ព​ន្លឿ​ន​ការ​សាងសង់ ឲ្យ​បាន​ឆាប់រហ័ស ជាទី​បំផុត ដើម្បី​ឲ្យ​បាន​បងប្អូន​ក្រុម​អាជីវករ​ចូល​លក់ដូរ​វិញ​បាន​ឆាប់រហ័ស​ផង​ដែរ ។

លោក ឡោ ជំនិត បាន​ប្រាប់​កោះសន្តិភាព​យើង​អោយ​ដឹង​ថា បច្ចុប្បន្ន​នេះ​ សំណង់​អាគារ​ផ្សារ គឺ​សម្រេច​បានជាង៤៥​ភាគរយ ដែល​គ្រោង​នឹង​បញ្ចប់​មុខ​គំរោង​នៅ​ខែមេសា ឆ្នាំ​២០២២​ខាង​មុខ ដោយឡែក សម្រាប់​ជាន់​ផ្ទាល់​ដី គឺ​នៅ​ដើមឆ្នាំ​២០២២​នេះ បង​ប្អូន​អាជីវករ គឺ​អាច​ចូល​មក​លក់ដូរ​បាន​វិញជា​ធម្មតា​ ព្រោះ​យើង​នឹង​ធ្វើ​អោយ​បាន​លឿន​ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​អាជីវករ​យើង​បាន​ចូល​មក​លក់ដូរ ៕​​

អត្ថបទសរសេរ ដោយ