ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដចំពោះកុមារពីអាយុ១២ដល់ក្រោម១៨ឆ្នាំនៅភ្នំពេញ និងខេត្ត៣ទៀតនៅថ្ងៃ១ ខែសីហា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​កំណត់​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​ចំពោះ​កុមារ​ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​៣​ផ្សេង​ទៀត ចាប់ពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១ ។…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​កំណត់​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​ចំពោះ​កុមារ​ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​៣​ផ្សេង​ទៀត ចាប់ពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១ ។ នេះ​បើ​តាម​ក្រសួងសុខាភិបាល​កម្ពុជា ។

រូបតំណាង

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា​នេះ បាន​ដាក់​ចេញ​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ «​ស៊ី​ណូ​វ៉ា​ក់​»​ដល់​កុមារ​ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ​ថា ដោយ​អនុវត្ត​នូវ​«​យុទ្ធសាស្ត្រ​ផ្កា​រីក​» របស់​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​ការ​ចាប់​វ៉ាក់សាំង​ចាប់ផ្តើម​ចេញពី​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១​តទៅ ។

ក្រសួង​បញ្ជាក់​បញ្ជាក់​ថា «​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ជូន​កុមារ និង​យុវជន​មាន​អាយុ​ចាប់ពី​១២ ដល់​ក្រោម​១៨​ឆ្នាំ​នឹង​ចាប់ផ្តើម​បើក​ចេញពី​រាជធានី​ភ្នំពេញ និង​បន្តបន្ទាប់​នៅ​ខេត្តកណ្តាល ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង​» ។

ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ទៀត​ថា ការ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវជន​ដែល​កំណត់​នេះ​ជា​កូនចៅ​ឥស្សរជន ដែល​មាន​តួនាទី​ជា​ឧ​បក​នាយក​រដ្ឋមន្ត្រី ឬ​មាន​ឋានៈ​ស្មើ រហូត​ដល់​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា​បម្រើ​ការ​នៅ​ថ្នាក់​ជាតិ កូនចៅ​ឧ​ញ៉ា និង​កូនចៅ​មន្ត្រី​ការទូត មន្ត្រី​អង្ក​ការ​សហប្រជាជាតិ តំណាង​ហិរញ្ញវត្ថុ​អន្តរជាតិ អង្គការ​អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និង​កូនចៅ​អ្នក​សារព័ត៌មាន​ត្រូវ​បាន​រៀបចំ​នៅ​មន្ទីរពេទ្យ ដែល​ក្រសួង​បាន​កំណត់ ។

រូបតំណាង

ក្រសួង​បាន​ឲ្យ​ដឹង​ថា ការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ ចាប់ពី​អាយុ​១២​ដល់ ក្រោម​១៨​ឆ្នាំ​នេះ​ការ​ចាក់​ដូ​ស​ទី​១ ទៅ​ដូ​ស​ទី​២ មាន​រយៈពេល​២១​ថ្ងៃ ។ ហើយ​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​១ ត្រូវ​ទៅ​ចាក់​ដូ​ស​ទី​នៅ​កន្លែង​ដូ​ស​ទី​១​ដដែល (​រាជធានី​ភ្នំពេញ​) ។

ទាក់ទិន​នឹង​ការ​ចាក់​វ៉ាក់សាំង​នៅ​ខេត្តកណ្តាល ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា នឹង​ត្រូវ​រៀបចំ​ចាត់ចែង​ដោយ​រដ្ឋបាល​ខេត្ត​ទាំង​៣​នេះ ដូច្នេះ​សូម​សាធារណៈជន​ដែល​មាន​កូនចៅ​រស់នៅ​ក្នុង​ខេត្ត​ទាំងនេះ រង​ចាំ​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​នូវ​ទីតាំង និង​កាលបរិច្ឆេទ​នៃ​ការ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ ។

រូបតំណាង

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងសុខាភិបាល​ក៏​បាន​អំពាវនាវ​ដល់​មាតា បិតា អាណាព្យាបាល បងប្អូន ព្រមទាំង​កុមារ​ដែល​មាន​អាយុ និង​យុវវ័យ​ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ នាំ​កូនចៅ ចៅ​ទូត ក្មួយ​ៗ ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ដោយ​ស្ម័គ្រចិត្ត និង​ឥត​គិតថ្លៃ​នៅ​ពេល​ដល់​វេន និង​មេត្តា​អត់ធ្មត់​រង់ចាំ​នៅ​ពេល​មិន​ទាន់​ដល់​វេន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ