ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ប្រពន្ធ​ប្រាប់​រឿងយុវជន​ម្នាក់​ភ្លាម រំលង១​ថ្ងៃ​ ផ្អើល​សិប្បកម្ម​ផលិត​ប្រហិត

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​ខឹង​ក្រោធ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រពន្ធ​ប្រាប់​ថា ក្មេង​ប្រុស​ជំទង់​ម្នាក់​យក​កញ្ច្រែង​ជ័រ​វាយ​ក្បាល លុះ​បាន​១​ថ្ងៃ​ក្រោយមក បុរស​រូប​នេះ​ក៏​បាន​ទៅ​សួរនាំ​ក្មេង​ប្រុស​ខាងលើ ពី​មូលហេតុ​ដែល​វាយ​ក្បាល​ប្រពន្ធ​ខ្លួន រហូត

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ខឹង​ក្រោធ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រពន្ធ​ប្រាប់​ថា ក្មេង​ប្រុស​ជំទង់​ម្នាក់​យក​កញ្ច្រែង​ជ័រ​វាយ​ក្បាល លុះ​បាន​១​ថ្ងៃ​ក្រោយមក បុរស​រូប​នេះ​ក៏​បាន​ទៅ​សួរនាំ​ក្មេង​ប្រុស​ខាងលើ ពី​មូលហេតុ​ដែល​វាយ​ក្បាល​ប្រពន្ធ​ខ្លួន រហូត​ទាស់​ពាក្យ​សម្ដី​នឹង​គ្នា ហើយ​ក្មេង​ប្រុស​រង​គ្រោះ​ក៏​បាន​វាយ​ទៅ​លើ​បុរស​រូប​នេះ បណ្ដាល​ឲ្យ​រង​របួស​ដៃ ធ្វើ​ឱ្យ​បុរស​រូប​នេះ​ទប់​កំហឹង​ពុំ​បាន ក៏​បាន​យក​កាំបិត​កា​.​ប់​ទៅ​លើ​ក្មេង​ប្រុស​នោះ​ពីក្រោយ​ចំ​បោះដៃផុត បណ្ដាល​ឲ្យ​រង​របួស និង​ត្រូវ​បាន​ក្រុម​កម្មករ​រួម​ក្រុមការងារ​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​សិប្បកម្ម​ផលិត​ប្រហិត​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បើ​តាម​នគរបាល​ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ឈ្មោះ ស្រ៊ឺ ម៉េ​ង​ហៀ​ង អាយុ​១៧​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សិប្បកម្ម​ប្រហិត និង​ស្នាក់​នៅ​ក្នុង​សិប្បកម្ម បាន​រង​របួស​ដេរ​ចំនួន​៤​ថ្នេរ ចំណែក​បុរស​ដែល​កា​.​ប់​ក្មេង​ប្រុស​រូប​នេះ មានឈ្មោះ លី ហុង អាយុ​២៧​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សិប្បកម្ម​ប្រហិត​ជាមួយ​គ្នា និង​ស្នាក់​នៅ​ក្នុង​សិប្បកម្ម​នោះ​ដែរ ហើយ​នគរបាល​ក៏​បាន​ដកហូត​កាំបិត​ចិតបន្លែ​ទំហំ​៣​ធ្នាប់​ដៃ ដែល​មាន​ប្រវែង​៣០​សង់ទីម៉ែត្រ ចំនួន​០១​ដើម ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ក្មេង​ប្រុស​រង​គ្រោះ​រូប​នេះ បាន​មាន​ទំនាស់​គ្នា​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​របស់​បុរស​ដែល​កា​.​ប់​ក្មេង​ប្រុស​នោះ និង​បាន​យក​កញ្ច្រែង​ជ័រ​ទៅ​វាយ​ក្បាល​ស្ត្រី​រូប​នោះ​ទៀត ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ស្ត្រី​រូប​នោះ​ក៏​បាន​យក​រឿង​នេះ​ទៅ​ប្រាប់​បុរស​ជា​ប្តី​ឱ្យ​បានដឹង លុះ​១​ថ្ងៃ​បន្ទាប់​មក គឺ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ បុរស​ជា​ប្តី​រូប​នោះ​ក៏​បាន​ដាក់​កាំបិត​ជា​.​ប់​ខ្លួន ហើយ​បាន​ដើរទៅ​សួរនាំ​ក្មេង​ប្រុស​រង​គ្រោះ រ​ហូរ​ទាស់​ពាក្យ​សម្ដី​នឹង​គ្នា​កើតឡើង​តែ​ម្តង​។

ប្រភព​ដដែល​ខាងលើ​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ បុរស​រូប​នេះ​ក៏​បាន​ច្រាន​ទ្រូង​ក្មេង​ប្រុស​រង​គ្រោះ​នោះ​ឲ្យ​ដើរ​ចេញ ហើយ​ក៏​ត្រូវ​បាន​ក្មេង​ប្រុស​នោះ​យក​កញ្ច្រែង​ដែក​មក​វាយ​ទៅ​តបត​ជាមួយ​បុរស​រូប​នេះ រហូត​ធ្វើ​ឱ្យ​ត្រូវ​ចំ​កំភួនដៃ​ខាងឆ្វេង​របស់​បុរស​រូប​នេះ បណ្ដាល​ឲ្យ​រង​របួស​ហើម​ជាំ ទើប​បុរស​ធ្វើ​ឱ្យ​បុរស​រូប​នេះ ខឹង​ក៏​ដក​កាំបិត​កា​.​ប់​ទៅ​លើ​ក្មេង​ប្រុស​ជំទង់​ខាងលើ​ពីក្រោយ​ចំ​បោះដៃផុត បណ្ដាល​ឲ្យ​រង​របួស​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ ក្រុម​កម្មករ​រួមការ​ងារ​ក៏​បាន​នាំ​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ក្នុងភូមិ​កើតហេតុ​ខាងលើ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ព្រៃវែង ក៏​បាន​ចុះ​ទៅ​អន្តរាគមន៍ រួច​ឃាត់ខ្លួន​បុរស​ដែល​កា​.​ប់​ក្មេង​ប្រុស​ខាងលើ​នោះ នាំ​យក​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ