ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មន្ត្រី​យោធា និង​ជា​ប្រធាន​ក្រុមហ៊ុន ពាក់ព័ន្ធ​​​លើទឹកប្រាក់​៩២​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក អេ​ង អូន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មន្ត្រី​យោធា​នៅ​អង្គភាព​កងទ័ព​ជើង​អាកាស​កងកេង​ខេត្ត​ព្រះ​សីហ​នុ និង​ជា​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍ ភ្នំ​ថ្កូវ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​

រាជធានី​ភ្នំពេញ ៖ លោក អេ​ង អូន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មន្ត្រី​យោធា​នៅ​អង្គភាព​កងទ័ព​ជើង​អាកាស​កងកេង​ខេត្ត​ព្រះ​សីហ​នុ និង​ជា​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍ ភ្នំ​ថ្កូវ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ពាក់ព័ន្ធ​បទល្មើស ឆបោក និង​រំ​លោ​.​ភលើ​ទំនុកចិត្ត លើ​ទឹកប្រាក់​ចំនួន​៩២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ការ​ឃាត់ខ្លួន​មន្ត្រី​យោធា និង​ជា​ប្រធាន​ក្រុមហ៊ុន​ខាងលើ​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ថ្ងៃត្រង់​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១ នេះ នៅ​មុខ​ផ្សារ​ស៊ី​ធី​ម៉​ល ក្នុង​ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា លោ អេ​ង អូន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​ឃាត់ខ្លួន លោក អេ​ង អូន ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

គួរ​បញ្ជាក់​ថា លោក អេ​ង អូន ក៏​ត្រូវ​បាន​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល សម្រេច​ផាកពិន័យ​ជា​ទឹកប្រាក់​ជាង​៨០០​លាន​រៀល​ផង​ដែរ ដោយសារ​តែ​ក្រុមហ៊ុន​អភិវឌ្ឍ ភ្នំ​ថ្កូវ របស់​លោក បាន​កាយ​យក​ដីក្រហម​មុន​ទទួល​បាន​អាជ្ញាប័ណ្ណ ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ លោក អេ​ង អូន ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍ ភ្នំ​ថ្កូវ បាន​គេចវេស​ដោយ​ហេតុផល​ផ្សេង​ៗ​ពុំ​ព្រម​បង់ប្រាក់​ផាកពិន័យ​តាម​ការ​សម្រេច​របស់​លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ នោះ​ទេ ។ ហើយ​ពេល​នេះ គេ​ពុំ​ទាន់​ដឹង​ថា តើ​ជោគវាសនា​របស់​លោក អេ​ង អូន នោះ​ទេ? ដោយ​រង់ចាំ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​សាកសួរ​សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ