ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកជា​សះស្បើយ​ជំងឺ​កូ​វីដ ចំនួន ១១៦​នាក់ ត្រូវបាន​ត្រឡប់ទៅផ្ទះ​វិញ​

2 ឆ្នាំ មុន
  • កំពត

កំពត​៖ អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​១១៦​នាក់ ដែល​បាន​សម្រាក​ព្យាបាល នៅ​មណ្ឌល​វិទ្យាល័យ ព្រះបិតា​ជាតិ និង​នៅ​មណ្ឌល​វិទ្យាល័យ​ហ៊ុនសែន អង្គ​សូរ​ភី ក្នុងស្រុក​កំពង់ត្រាច បានជា​សះស្បើយ…

កំពត​៖ អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​១១៦​នាក់ ដែល​បាន​សម្រាក​ព្យាបាល នៅ​មណ្ឌល​វិទ្យាល័យ ព្រះបិតា​ជាតិ និង​នៅ​មណ្ឌល​វិទ្យាល័យ​ហ៊ុនសែន អង្គ​សូរ​ភី ក្នុងស្រុក​កំពង់ត្រាច បានជា​សះស្បើយ ពី​ជំងឺ​កូ​វិដ ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ ប្រចាំការ​នៅ​មណ្ឌល​នោះ អនុញ្ញាតអោយ​ត្រឡប់ទៅផ្ទះ​វិញ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​។

​ក្រុមគ្រូពេទ្យ ឲ្យ​ដឹងថា នៅ​វិទ្យាល័យ​ព្រះបិតា​ជាតិ មាន​អ្នកជំងឺ​កូ​វីដ​១៩ បានជា​សះស្បើយ​ចំនួន ៥២​នាក់​។ ប៉ុន្តែ​សម្រាប់​មណ្ឌល​វិឡា​ល័យ​ព្រះបិតា​ជាតិ មាន​អ្នក​មិនទាន់​ជាសះស្បើយ ចំនួន ៦២​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​។​

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នា​២០២១ លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច បាន​ទៅសួរសុខទុក្ខ​ពលរដ្ឋ ដែលជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​ផងដែរ​។​

​លោក អូន ខន មានប្រសាសន៍ សុំអោយ​បងប្អូន​ទាំងអស់ ដែល​បានជា​សះស្បើយ​ត្រឡប់ទៅផ្ទះ​វិញ ត្រូវ​តាមដាន​សុខភាព​របស់​ខ្លួនឯង​បន្តទៀត ហើយ​ត្រូវ​រក្សា​គម្លាត​គ្នា អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន បី​កុំ និង​បី​ការពារ រួមទាំង​ពាក់​ម៉ាស់ អោយបាន​ជាប់​។​

​លោក អូន ខន អភិបាលស្រុក ក៏បាន​អរគុណ​ក្រុមគ្រូពេទ្យ ប្រចាំការ​នៅទីនេះ ដែល​ថែទាំ​អ្នកជំងឺ​កូ​វីដ​១៩ តាំងពី​អ្នក​កើត​ច្រើន មក​សម្រាក​ព្យាបាល រហូតដល់​ជាសះស្បើយ​។​

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា អ្នកជំងឺ​កូ​វីដ ចំនួន ៥២​នាក់ នៅ​មណ្ឌល​វិឡា​ល័យ​ហ៊ុនសែន អង្គ​សូរ​ភី ក្នុងស្រុក​កំពង់ត្រាច បានជា​សះស្បើយ ហើយ​ត្រូវបាន​ត្រឡប់ទៅផ្ទះ​វិញ​ផងដែរ​។

​បើតាម​អោយដឹងពី​ក្រុមគ្រូពេទ្យ នៅ​វិទ្យាល័យ ហ៊ុន សែន អង្គ​សូរ​ភី មាន​អ្នកជំងឺ​កូ​វីដ ចំនួន ៦៣​នាក់​ទៀត កំពង់​សម្រាក​ព្យាបាល​៕ កែវ ឆាត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ