ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ច្រើន​សិប​ពាន់​នាក់​ត្រូវ​​ជម្លៀស​ចេញ ក្រោយ​គ្រោះ​ទឹកជំនន់​យ៉ាងខ្លាំង

2 ឆ្នាំ មុន

មនុស្ស​ច្រើន​សិប​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ កាលពី​ថ្ងៃ​ទី​២២​ ខែ​កក្កដា ឆ្នាំ​២០២១ ចេញពី​បណ្ដា​តំបន់​នៅ​ភាគ​កណ្ដាល​ចិន ដែល​រង​គ្រោះ​ខ្លាំង​បំផុត ដោយ​ទឹកជំនន់​មក​ពី​ភ្លៀង​ធ្លាក់់​មហា​ខ្លាំង ចាប់តាំងពី​

ប្រទេស​ចិន ៖ មនុស្ស​ច្រើន​សិប​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ កាលពី​ថ្ងៃ​ទី​២២​ ខែ​កក្កដា ឆ្នាំ​២០២១ ចេញពី​បណ្ដា​តំបន់​នៅ​ភាគ​កណ្ដាល​ចិន ដែល​រង​គ្រោះ​ខ្លាំង​បំផុត ដោយ​ទឹកជំនន់​មក​ពី​ភ្លៀង​ធ្លាក់់​មហា​ខ្លាំង ចាប់តាំងពី​ដើម​ស​ប្ដា​ហ៍​នេះ​មក ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៣៣​នាក់​រួច​​មក​ហើយ​ក្នុង​ខេត្ត​ហ៊ឺ​ណា​ន់​។

ទីក្រុង​ជា​ច្រើន​នៃ​ខេត្ត​នោះ ត្រូវ​ទឹក​ជន់​លិច ហើយ​ផលដំណាំ​នានា​រង​ការ​បំផ្លាញ បើ​គិត​ជា​ប្រាក់​ប្រមាណ​ជា​១,២២​ពាន់​លាន​យន់ ប្រមាណ​ជា​១៦០​លាន​ដុល្លារ​។ ក្នុង​ចំណោម​ជន​រង​គ្រោះ ១២​នាក់​ស្លា.ប់​ក្នុង​មេត្រូ​ដែល​ទឹក​លិច​ត្រឹម​.ក ក្នុង​ទីប្រជុំជន​ខេត្ត​ហ៊ឺ​ណា​ន់​ គឹ​ទីក្រុង ​ZHENGZHOU ចម្ងាយ​ប្រមាណ​ជា​៦៥០​គីឡូម៉ែត្រ​ភាគ​និរតី​ក្រុង​ប៉េ​កាំ​ង​។

យោង​តាម​ស៊ី​ន​ហួ​ថា ប្រជាជន​ទីក្រុង​អាន​យ៉ាង​ស្ថិត​នៅ​ចន្លោះ​ខេត្ត​ហ៊ឺ​ណា​ន ​និង​ខេត្ត​ហ៊ឺ​បុី ត្រូវ​បាន​ជម្លៀស​ចេញ ក្រោយ​ពី​ភ្លៀង​ធ្លាក់​មាន​កម្រិត​ទឹក​ដល់​៦៦​មី​ល្លី​ម៉ែត្រ ចាប់តាំងពី​ថ្ងៃ​ទី​១៩​ កក្កដា​មក​។ ទីក្រុង ​XINXIANG ខាងជើង​ក្រុង​ ZHENGZHOU ​ភ្លៀង​ធ្លាក់​មាន​កម្រិត​ទឹក​ដល់​៨១២​មី​ល្លី​ម៉ែត្រ រវាង​ថ្ងៃ​ទី​២០ ​និង​ថ្ងៃទី​​២២ ខែ​​កក្កដា​។ ​ហើយ​កាលពី​យប់​ថ្ងៃ​ទី​២១ ខែ​កក្កដា ភ្លៀង​ធ្លាក់​ខ្លាំង​​ប៉ះពាល់​រួច​ហើយ​ដល់​មនុស្ស​៤៧០.០០០​នាក់ និង​ផ្ទៃដី​ដាំ​ដុះ​៥៥.០០០​ហិ​កតា​។

ខេត្ត​ហ៊ឺ​ណា​ន់​ជា​ខេត្ត​មាន​ប្រជាជន​ច្រើន​ទី​៣​ របស់​ចិន ដល់​ជិត​១០០​លាន​នាក់​ជា​ខេត្ត​រង​ការ​ប៉ះពាល់​ខ្លាំ​ង​បំផុត ទឹកជំនន់​បាន​ប្រែក្លាយ​វិ​ថី​នានា ទៅ​ជា​ការ​ហូរ​ភក់​យ៉ាង​ត្របាញ់​។ ក្រុង ​ZHENGZHOU ​ទីប្រជុំ​ខេត្ត មានការ​បាត់បង់​ជីវិត​មនុស្ស​ច្រើន ពិសេស​មនុស្ស​ដល់​១២​នាក់​ស្លា.ប់​ក្នុង​មេត្រូ​មួយ​។

ទីក្រុង​មាន​ប្រជាជន​១០​លាន​នាក់​នេះ នា​ថ្ងៃ​ទី​២៣ ​កក្កដា​ ពេល​ទឹក​ចាប់​ស្រក​ចុះ​វិញ បណ្ដា​អ្នក​ពន្លត់ភ្លើង​និង​ពួក​អ្នក​ជួយ​សង្គ្រោះ បាន​សកម្ម​ក្នុង​ការ​បូមទឹក​ចេញ ពី​បណ្ដា​វិ​ថី​នានា​។ ប៉ូលិស​បាន​ដាក់​រាយ​នៅ​ជិត​ច្រកចូល ផ្លូវ​រូង​ក្រោម​ដី​មួយ​ដែល​នៅ​ទីនោះ​រថយន្ត​ជា​ច្រើន​គ្រឿង​នៅ​ជាប់​ខាងក្នុង​កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ពេល​ទឹក​ឡើង​ខ្ពស់​។ បណ្ដា​សាកស.ព​មនុស្ស​អាច​នៅ​ជាប់​ខាងក្នុង​រថយន្ត ដែល​លិច​ក្នុង​ទឹក​។

ភ្លៀង​ធ្លាក់​ខ្លាំង​នា​ពេល​យប់​នាំ​ឲ្យ​មាន​ទឹកជំនន់​ខ្លាំង​ដែរ នៅ​ចុង​ខាងជើង​ខេត្ត​។ ក្រុង​ XINXIANG ​ចម្ងាយ​៩០​គីឡូម៉ែត្រ​ពី​ក្រុង​ZHENGZHOU ​ត្រូវ​ទឹក​កាត់​ដាច់​ពី​តំបន់​នានា​ទៀត​។​ បណ្ដា​រូបភាព​បង្ហាញ​ពួក​អ្នក​ជួយ​សង្គ្រោះ​ខិតខំ​ជម្លៀស​ប្រជាជន​ចេញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ