ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​គាត់បាត់សតិទេ តែទៅទិញសាំងគេមកដុត​ខ្លួនឯង​ទៅ​វិញ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បានចាក់​សាំងដុត​ខ្លួនឯង បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់​និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង ០១​​រសៀល ថ្ងៃ​ទី២២ ​កក្កដា ស្ថិតនៅ​ចំណុច​បេន​រ៉ឺ​ម៉ក ផ្សា​រលើ​ស្ថិត​នៅ​ក្នុងភូមិ​ទី១ សង្កាត់​ខ្សា​ម…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បានចាក់​សាំងដុត​ខ្លួនឯង បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់​និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង ០១​​រសៀល ថ្ងៃ​ទី២២ ​កក្កដា ស្ថិតនៅ​ចំណុច​បេន​រ៉ឺ​ម៉ក ផ្សា​រលើ​ស្ថិត​នៅ​ក្នុងភូមិ​ទី១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​៖ បុរសខាងលើ មានឈ្មោះហិន ហេ​ន អាយុ៤២ឆ្នាំ​ មានមុខ​របរ​មិន​ពិត​ប្រាកដ មាន​ទីលំនៅ​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។ ប្រភព​ដដែល​បាន​ស្រង់​សម្ដី​អ្នក​ដែល​បានឃើញ​ហេតុការណ៍​ឲ្យ​ដឹង​ថា​​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ឈ្មោះ​ហុ​ន ហេ​ន បាន​ទៅទិញ​សាំង១ដបចំណុះ​កន្លះ​លី​ត្រ ហើយ​ចាក់​ស្រោច​ពីលើ​ក្បាល រួច​យក​ដែកកេះ​ដុត​ខ្លួនឯង​តែ​ម្ដង បណ្ដាលឆេះ​ខ្លួនឡើងស​ន្ឋោ​រស​ន្ឋៅ និង​បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើល ដោយ​គ្មាន​នរណា​ជួយ​ទាន់​ឡើយ​ ។

ជាមួយ​គ្នា​នេះ ​ប្រជាពលរដ្ឋ​ក៏​បាន​យក​ទឹក នឹង​យក​បំពង់​ពន្លត់អគ្គីភ័យ មក​ជួយ​បាញ់​ពន្លត់ តែ​យ៉ាងណា បុរស​រូប​នោះ​បាន​រង​របួស​ធ្ងន់ធ្ងរ ។ សមត្ថកិច្ច​មូលដ្ឋាន បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ ដឹក​បុរស​រូប​នោះ ទៅ​ព្យាបាល សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។ តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​មូលដ្ឋាន​ដដែល​បានឱ្យ​ដឹង​ថា​ បុរស​ខាងលើ​ជា​មនុស្ស​ប្រមឹក គឺ​ផឹក​ឡើង​ខូច​សតិ​ទៅ​ហើយ ចំណែក​ការ​ដុត​ខ្លួន​នេះ​គឺ​ដោយសារ​តែ​ស្រវឹង​ជោកជាំ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ