តៃវ៉ាន់អនុម័តប្រើបន្ទាន់វ៉ាក់សាំងផលិតក្នុងស្រុក ទោះមិនទាន់បញ្ចប់ការសាកល្បង
តៃវ៉ាន់ ៖ រដ្ឋាភិបាលតៃវ៉ាន់កាលពីថ្ងៃទី១៩ ខែកក្កដា បានសម្រេចអនុម័តការប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងបង្ការកូវីដ១៩ ដែល
តៃវ៉ាន់ ៖ រដ្ឋាភិបាលតៃវ៉ាន់កាលពីថ្ងៃទី១៩ ខែកក្កដា បានសម្រេចអនុម័តការប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងបង្ការកូវីដ១៩ ដែល
តៃវ៉ាន់ ៖ រដ្ឋាភិបាលតៃវ៉ាន់កាលពីថ្ងៃទី១៩ ខែកក្កដា បានសម្រេចអនុម័តការប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងបង្ការកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុក (Medigen Vaccine Biologics Corp)។ ដែលនេះជាជំហ៊ានដ៏សំខាន់ក្នុងផែនការរបស់ប្រទេសដែនកោះមួយនេះ ដើម្បីបង្កើតវ៉ាក់សាំងដោយផ្ទាល់ខ្លួន។
បេក្ខភាពវ៉ាក់សាំងមានឈ្មោះថា MVC-COV1901 ដែលទទួលបានការអនុម័តខាងលើ នៅមិនទាន់បញ្ចប់ការសាកល្បងក្នុងមន្ទីរពិសោធន៍ និងមិនទាន់មានទិន្នន័យអំពីប្រសិទ្ធភាពរបស់វានៅឡើយទេ។ ប៉ុន្តែក្រសួងសុខាភិបាលតៃវ៉ាន់បានអះអាងថា ការសិក្សាបង្ហាញថា អង្គបដិប្រាណដែលបង្កើតឡើងក្រោយការចាក់វ៉ាក់សាំងនេះ មិនខុសគ្នាប៉ុន្មានពីវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ឡើយ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា មិនមានការព្រួយបារម្ភណាមួយអំពីសុវត្ថិភាពនៃបេក្ខភាពវ៉ាក់សាំងក្រុមហ៊ុន Medigen អំឡុងពេលនៃការសាកល្បង។ ដោយក្រុមហ៊ុនត្រូវបង្ហាញរបាយការណ៍ប្រចាំខែស្តីពីសុវត្ថិភាពបេក្ខភាពវ៉ាក់សាំង MVC-COV1901 ដែលបង្កើតឡើងសម្រាប់មនុស្សអាយុលើសពី២០ឆ្នាំ ដោយតម្រូវចាក់២ដូស ក្នុងរយៈពេល២៨ថ្ងៃ។
រដ្ឋាភិបាលតៃវ៉ាន់កាលពីខែឧសភា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Medigen និងក្រុមហ៊ុនក្នុងស្រុកមួយទៀត UBI Pharma សម្រាប់ភាគីទាំងពីរលើការផ្គត់ផ្គង់វ៉ាក់សាំង៥លានដូសរៀងខ្លួន និងឈានរហូតដល់ការផ្គត់ផ្គង់សរុបចំនួន ២០លានដូស នៅពេលក្រោយ។
សូមជម្រាបជូនថា តៃវ៉ាន់បានបង្កើនកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន កាលពីខែមុន។ បន្ទាប់ពីទទួលបានជំនួយវ៉ាក់សាំងជិត៦លានដូសពីជប៉ុន និងសហរដ្ឋអាមេរិក ព្រមទាំងការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ ដែលខ្លួនបានបញ្ជាទិញពីក្រុមហ៊ុនផលិតផ្សេងៗ ដោយផ្ទាល់តែម្តង៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ