ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​សម្រេច​មិន​បិទ​ផ្សារ​ច្បារ​អំពៅ ព្រោះ​តួលេខ​ឆ្លង​កូ​វី​ដ​-១៩ មាន​កម្រិត​ទាប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ​២០២១ នេះ​ថា បើ​ទោះបីជា​រក​ឃើញ​មានការ​ផ្ទុះ​កូ​វី​ដ​-១៩ នៅ​ផ្សារ​ច្បារ​អំពៅ​ក្តី តែ​អត្រា​នែ​ការ​ឆ្លង​គឺ​មាន​កម្រិត​ទាប​ និង​អាច​គ្រប់គ្រង​បាន…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ​២០២១ នេះ​ថា បើ​ទោះបីជា​រក​ឃើញ​មានការ​ផ្ទុះ​កូ​វី​ដ​-១៩ នៅ​ផ្សារ​ច្បារ​អំពៅ​ក្តី តែ​អត្រា​នែ​ការ​ឆ្លង​គឺ​មាន​កម្រិត​ទាប​ និង​អាច​គ្រប់គ្រង​បាន ដូច្នេះ​សម្រេច​ថា ​មិន​មានការ​បិទ​ផ្សារ​ច្បារ​អំពៅ​នោះ​ទេ​។

លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​កោះសន្តិភាព​យ៉ាង​ខ្លី​ថា មិន​មានការ​បិទ​ផ្សារ​ច្បារ​អំពៅ​នោះ​ទេ ព្រោះ​ការ​រក​ឃើញ​ឆ្លង​មាន​កម្រិត​ប្រមាណ​តែ​៥ ភាគរយ គឺ​ក្រោម ១០​ភាគរយ​នៃ​ចំនួន​អាជីវករ សន្តិសុខ​សរុប ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ទាក់ទិន​នឹង​ការ​ធ្វើ​សំណាក លើ​អាជីវករ​ផ្សារ​ច្បារ​អំពៅ គឺ​បាន​បិទ​បញ្ចប់​ហើយ ត្រឹម​ថ្ងៃ​ម្សិលមិញ ។ ការ​ធ្វើតេស្ត​លើ​អាជីវករ សន្តិសុខ​ផ្សារ និង​អ្នក​នៅ​ជុំវិញ​ផ្សារ រយៈពេល ៣​ថ្ងៃ នៃ​ការ​តេ​ស្តសំណាក​មកនេះ មាន​វិជ្ជមាន​អាជីវករ​លក់ដូរ​ក្នុង និង​ក្រៅ​ផ្សារ ៣៤​នាក់ និងសន្តិសុខ​ផ្សារ ៦​នាក់ សរុប គឺ​៤០​នាក់ ។ ដូច្នេះ​វា​ជា តួច​លេខ នៅ​តិច​ជាង​១០​ភាគរយ ដែល​មិន​តម្រូវ​ឱ្យ​មានការ​បិទ​ផ្សារ​នោះ​ទេ ។

លោកគ្រី ហ៊ុច អនុប្រធានគណះកម្មការគ្រប់គ្រងផ្សារច្បារអំពៅបានថ្លែងឱ្យដឹងផងដែរថា តេស្តិ៍សំណាករយៈពេល ៣ ថ្ងៃលើអាជីវករផ្សារ សរុបចំនួន ៩៣០ នាក់ (ក្នុងនោះប្រមាណជាង ៥០០នាក់ជាអាជីវករលក់ដូរក្នុងនិងក្រៅផ្សារ)​ ចំណែកតួលេខសេសសល់ គឺជាអ្នកដែលពាក់ព័ន្ធនិងសាច់ញាតិរបស់អាជីវករផ្សារច្បារអំពៅ ។

សូមបញ្ជាក់ ៖ កាលពីម្សិលមិញ អភិបាលរង​រាជធានី​ភ្នំពេញ លោក កើត ឆែ បាន​ឲ្យ​កោះសន្តិភាព​ដឹងថា ផ្សារ​ច្បារ​អំពៅ អាច​បិទ​បណ្តោះអាសន្ន ប៉ុន្តែ​ត្រូវ​រង់ចាំ​លទ្ធផល​ថ្ងៃ​ល្ងាច​នេះ​សិន ។ ការ​លើក​ឡើង​របស់​លោក កើត ឆែ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ករណី​ផ្ទុះ​ឡើង​នូវ​កូ​វី​ដ​-១៩ នៅ​ផ្សារ​ច្បារ​អំពៅ នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែកក្កដា នេះ ។

តាម​ការ​អោយ​ដឹង​ពី​លោក ញាណ ច័ន្ទ​សោភា នាយក​រដ្ឋបាល​សាលា​ខណ្ឌ​ច្បារ​អំពៅ គិត​ត្រឹម​វេលា​ម៉ោង១៦ និង​៣០​នាទី​ល្ងាចថ្ងៃទី១៥ ខែកកក្កដា​នេះ លទ្ធផល​សំណាក​លើ​អាជីវករ​ផ្សារ​ច្បារ​អំពៅ ពិនិត្យ​ឃើញ​វិជ្ជមាន២១​នាក់ ។ ហើយដំណើរការ នៃ​ការ​បន្ត​តេ​ស្តនៅ​ប្រព្រឹត្តិ​ទៅ​ដដែល នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ច្បារ​អំពៅ ដោយ​មិន​ទាន់​ចប់​ឡើយ ខ​ណៈបងប្អូន​អាជីវករ និង​អ្នក​ពាក់ព័ន្ធមក​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ