ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយរៀង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ៤៨​នាក់​ថែមទៀត ជាសះស្បើយ ៩៩​នាក់ និង​ស្លា.ប់​ថ្មី ៣​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ៤៨​នាក់ (​ស្ត្រី…

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ៤៨​នាក់ (​ស្ត្រី ១៩​នាក់ )​។ ក្នុងនោះ មាន​កម្មករ កម្មការិនី​រោងចក្រ ចំនួន ២២​នាក់ ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វីដ​១៩ ចំនួន ៥​នាក់ និង​លើ​អ្នកមាន​ការសង្ស័យ ម្នាក់​។ ក្នុងនោះ មាន​អ្នកជា​សះស្បើយ ៩៩​នាក់​។​

​ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៤៨​នាក់ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយជ្រំ ចំនួន ២១​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ម្នាក់ និង​បញ្ជូនទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វីដ​១៩ ក្រុង​បាវិត ចំនួន ២៣​នាក់​។​

​រដ្ឋបាលខេត្ត​ស្វាយរៀង ក៏បាន​ប្រកាសថា កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ នៅ​ខេត្តស្វាយរៀង មាន​ករណី​ស្លាប់​ថ្មី ៣​នាក់ រួមមាន​៖ ស្ត្រី​ឈ្មោះ យ៉ង សុខ អាយុ ៥៤​ឆ្នាំ បានទទួល​មរណភាព នៅ​គេហដ្ឋាន នៅ​ភូមិ​ពោធិ​ថ្មី ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១០ និង ៣០​នាទី​ព្រឹក ក្រុមការងារ​ចុះ ទៅយក​សំណាក​ពិនិត្យ​ធ្វើតេស្ត​រហ័ស ឃើញ​វិជ្ជមាន​កូ​វីដ​១៩​។ ស្ត្រី ឈ្មោះ កុល ផង់ អាយុ ៧៥​ឆ្នាំ បានទទួល​មរណភាព នៅ​គេហដ្ឋាន​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បាវិត នា​ថ្ងៃទី​១២​កក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ៩ និង ៣០​នាទី​ព្រឹក ក្រុមការងារ​បាន​ចុះ​ទៅយក​សំណាក​ធ្វើតេស្ត​រហ័ស ឃើញ​វិជ្ជមាន​កូ​វីដ​១៩​។ បុរស​ឈ្មោះ រ័ត្ន ឌឿ​ន អាយុ ៥៧​ឆ្នាំ បានទទួល​មរណភាព នៅ​គេហដ្ឋាន នៅ​ភូមិ​បឹង​វែង ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ​ នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១១ និង ១៥​នាទី​យប់ ក្រុមការងារ បាន​ចុះ​ទៅយក​សំណាក​ពិនិត្យ​ធ្វើតេស្ត​រហ័ស ឃើញ​វិជ្ជមាន​កូ​វីដ​១៩​។

​គិត​ត្រឹម​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប ៣៥៤៦​នាក់ (​ស្រី្ត ១៩៦៦​នាក់​) ជាសះស្បើយ​សរុប ២៤៩៩​នាក់ (​ស្រី ១៤៣៥​នាក់​) កំពុង​សម្រាក​ព្យាបាល​ចំនួន ១០៤៤​នាក់ (​ស្រី ៥៣៦​នាក់​)​។ ករណី​ស្លាប់ កើនឡើង ៥១​នាក់ (​ស្រី ៣៣​នាក់​)៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ