ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាការពារភូមិ ៣ នាក់ ដូលសន្លប់ បន្តបន្ទាប់ ក្នុងនោះ ម្នាក់បាត់បង់ជីវិតភ្លាមៗ នៅក្រៅទីតាំង​ចាក់​វ៉ាក់សាំង នៅសង្កាត់ស្លក្រាម ខេត្តសៀមរាប

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ប្រជាការពារភូមិ ៣ នាក់ បានដួលសន្លប់ បន្តបន្ទាប់ ក្នុងនោះ ស្លា.ប់​ម្នាក់ភ្លាមៗ នៅខាងក្រៅ​របងទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ ដែល​កំពុងនាំគ្នា​មកចាក់​វ៉ាក់ សាំង ដើម្បីការពារ​កូវីដ​១៩ ខណៈ​ពួកគាត់ កំពុងឈរ​ការពារ​។

របាយ​ការណ៍​​របស់​សមត្ថកិ​ច្ច​មូល​ដ្ឋាន​សង្កាត់ស្លក្រាម បានបង្ហាញ​ថា ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោងប្រមាណ ៤រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅខាងក្រៅរបង នាយកដ្ឋាន និងសហប្រតិបត្តិការ ដែលជា​កន្លែងចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលមកពីភូមិចុងកៅស៊ូ ធ្លកអណ្តូង និងភូមិដកពោធិ៍ ដែលមានទីតាំងចាក់ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

របាយការណ៍បានបន្តទៀតថា ជនរងគ្រោះ មានឈ្មោះ លៀស ថេង ភេទ ប្រុស អាយុ ៤៤ឆ្នាំ មុខរបរ បើកបរ និង​ជាប្រជា​ការពារ​នៅ​ភូមិចុងកៅស៊ូ មានស្រុកកំណើតនៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប​។ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ក្នុង​ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង​ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានសង្កាត់ស្លក្រាម បានបញ្ជាក់ថា ក្រោយកើតហេតុ ត្រូវបាន​ក្រុម​គ្រូពេទ្យបង្អែកខេត្ត​សៀមរាប ​មកពិនិត្យ រួចបានសន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ ដោយស្ទះសរសៃឈាមបេះដូង។

ជាមួយគ្នានេះដែរ ក៏​មានក្រុមគ្រូពេទ្យ​អាវស​ជួរមុខ បានមកយកសំណាក​ទៅពិនិត្យ​ឃើញ​ថា អវិជ្ជមានកូវីដ​១៩ ដែរ។

ប្រភពបានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីក្រុមគ្រូពេទ្យ និងសមត្ថកិច្ចបច្ចេកទេស វិទ្យាសាស្រ្ត ក្រុង និងខេត្ត បានពិនិត្យរួចរាល់​ហើយ​ ជនរងគ្រោះ មិនមានពាក់ព័ន្ធនឹង​បទល្មើសអ្វីនោះទេ​។

​​សព​ជនរងគ្រោះ ត្រូវបាន​កម្លាំងជំនាញ ​ប្រគល់ឱ្យក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ក្នុង​ភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕ ច័ន្ទ រស្មី