ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​សម្រេច​ឃុំខ្លួន លោក រ័​ត្ន សណ្តាប់ ពី​បទ​រំ​លោ​.​ភ​ទំនុកចិត្ត និង​បរិហា​កេរ្តិ៍

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក រ័​ត្ន សណ្តាប់ ដែល​គេ​ស្គាល់​ថា ជា​អ្នកជំនាញ​ស្រាវជ្រាវ​ផ្នែក​វប្បធម៌ អរិយធម៌​ខ្មែរ និង​កីឡា ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន…

រាជធានី​ភ្នំពេញ ៖ លោក រ័​ត្ន សណ្តាប់ ដែល​គេ​ស្គាល់​ថា ជា​អ្នកជំនាញ​ស្រាវជ្រាវ​ផ្នែក​វប្បធម៌ អរិយធម៌​ខ្មែរ និង​កីឡា ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ពាណិជ្ជករ​ម្នាក់ ប្តឹង​ពី​បទ​រំ​លោ​.​ភលើ​ទំនុកចិត្ត ជេរ​ប្រមាថ និង​បរិហា​កេរ្តិ៍​ជា​សាធារណៈ ។

សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ដដែល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ជនជាប់សង្ស័យ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ រំលោភ​លើ​ទំនុកចិត្ត និង​បទ​បរិហា​កេ​រ្ត៍ ។

ជនជាប់សង្ស័យ​មានឈ្មោះ រ័​ត្ន សណ្តាប់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌។

ការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​រូប​នោះ គឺ​បន្ទាប់​ពី​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញា​រង និង​ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ចប់​លើ​ការ​សាកសួរ នឹង​ចោទប្រកាន់​ជា​ផ្លូវការ ក្នុង​សំណុំរឿង​ទាំង​ពីរ​នេះ ។

លោក រ័​ត្ន សណ្តាប់ បាន​រង​បណ្តឹង​ព្រហ្មទណ្ឌ​ចំនួន​ពីរ​បទល្មើស ៖ បទ​រំ​លោ​.​ភលើ​ទំនុកចិត្ត ជេរ​ប្រមាថ និង​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ តាម​បណ្តឹង​របស់​ពាណិជ្ជករ​មួយ​រូប ។

ដើមបណ្តឹង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក រ័​ត្ន សណ្ដាប់ បាន​ប្រើ​ឋានៈ ជាទី​ប្រឹក្សា ទីស្តីការ​គណៈ រដ្ឋមន្ត្រី (​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​) មក​ធ្វើ​ជា​ជំនួយការ​ផ្នែក​ច្បាប់ ដោះស្រាយ​វិវាទ​ដីធ្លី របស់​ដើមបណ្តឹង​នៅ​ឃុំ​កែវ​ផុស ស្រុក​ព្រៃ​នប់ រយៈពេល​ជាង​៣​ឆ្នាំ​កន្លង​មក ។ នៅ​កំឡុង​ពេល​នោះ ដោយ​មាន​សេចក្តី​ទុកចិត្ត លើ​រូប​លោក ដើម្បី​សម្រេច​បាន​លទ្ធផល​ផ្លែផ្កា​ផង​នោះ ដើមបណ្តឹង​ក៏​បាន​ផ្តល់​នូវ​ថវិកា​ជា​បន្តបន្ទាប់ និង​ព្រមទាំង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត ដោយ​ជឿជាក់​ថា អាច​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​មក​តាំង​ទីលំនៅ ដោយ​ខុសច្បាប់​នៅ​លើ​ដី​របស់​ដើមបណ្តឹង នៅ​ឃុំ​កែវ​ផុស ស្រុក​ព្រៃ​នប់​នោះ​បាន ។ ដើមបណ្តឹង​ក៏​បាន​ផ្តល់​ថវិកា​ជា​ច្រើន​ផ្សេង​ទៀត ដើម្បី​ឲ្យ​លោ​ល រ័​ត្ន សណ្តាប់ យក​ទៅ​ដោះស្រាយ​រឿង​ផ្សេង​ៗ​ទៀត ដែល​ជា​បញ្ហា​ក្នុង​មុខរបរ​រកស៊ី ដោយ​ផ្ដល់​សេចក្តី​ទុកចិត្ត​នោះ​ហើយ ទើប​រាល់​ការ​ប្រគល់​ប្រាក់​របស់​ដើមបណ្តឹង​ឲ្យ​ទៅ​ឈ្មោះ រ័​ត្ន សណ្តាប់ មិន​ដែល​មាន​លិខិត​ស្នាម​ជា​ភ​ស្ថុ​តាង​អ្វី​ឡើយ តែ​លោក រ័​ត្ន សណ្តាប់ បាន​យក​ថវិកា​ទាំងនោះ ទៅ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ក្រោម​ហេតុផល​ប្រើប្រាស់​ក្នុង​ការ​រត់ការ​លិខិត​ស្នាម​ផ្សេង​ៗ តែ​ធាតុ​ពិត​ពុំ​បាន​ទទួលលទ្ធផល​អ្វី​ទាំងអស់ ។

ត្រង់​ចំណុច​នេះ​ហើយ ទើប​ឈាន​ដល់​ការ​ដាក់​ពាក្យ​ប្តឹង​ឲ្យ​លោក រ័​ត្ន សណ្តាប់ ចូលខ្លួន​មក​បំភ្លឺ និង​ដោះស្រាយ​នៅ​ចំពោះ មុខ​ច្បាប់ ប៉ុន្តែ​ឈ្មោះ រ័​ត្ន សណ្តាប់ មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ ដោយ​ផ្ទាល់​ជាមួយ​ដើមបណ្តឹង​ទេ និង​បាន​គេចវេស​ទៀត​ផង ។

លោក រ័​ត្ន សណ្តាប់ ធ្លាប់​បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​ព្រះរាជអាជ្ញា​រង លោក ចែ សុង កាលពី​៥ ឧសភា ២០២១ លោក រ័​ត្ន សណ្តាប់ បាន​បដិសេធ​ពាក្យបណ្តឹង​របស់​ពាណិជ្ជករ​នោះ ហើយ​ក៏​មិន​បាន​ខ្ចី​លុយ​ចំនួន​៣៥,០០០​ដុល្លារ​អ្វី​នោះ​ដែរ និង​មិន​បាន​ជេរ​ប្រមាថ​ពាណិជ្ជករ តាម​បណ្តាញ​សង្គម​នោះ​ទេ ព្រោះ​លោក​មាន​ហ្វេ​ស​ប៊ុ​ក​តែ​មួយ មិនតែប៉ុណ្ណោះ​លោក​ថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ថែម​ទៀត ។

ការ​លើក​ឡើង​ដូច្នេះ​ដើមបណ្តឹង​បាន​ច្រាល​ចោល ដែល​ថា​មានការ​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា នោះ​ចាត់ទុកជា​រឿងប្រឌិត និង​រឿង​បរិហា​បង្ខូចកេរ្តិ៍​ទាំងស្រុង ការ​ទំនាក់ទំនង​ពី​មុន គឺ​ក្នុង​នាម​ជា​កូនចៅ និង​មេ​កើយ តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ