ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ ១ខ្នង ឈើលើ ថ្មក្រោម ត្រូវបានអគ្គិភ័យ ឆាបឆេះ ស្ទើរទាំងស្រុង នៅស្រុកព្រះនេត្រព្រះ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ផ្ទះ​ ១ខ្នង ឈើលើ ថ្មក្រោម បានក្លាយជាចំណីអគ្គិភ័យ ឆាបឆេះស្ទើរតែទាំងស្រុងបង្កឲ្យមាន​ការភ្ញាក់ផ្អើល​ទាំងព្រឹក។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង…

ខេត្តបន្ទាយមានជ័យ៖ ផ្ទះ​ ១ខ្នង ឈើលើ ថ្មក្រោម បានក្លាយជាចំណីអគ្គិភ័យ ឆាបឆេះស្ទើរតែទាំងស្រុងបង្កឲ្យមាន​ការភ្ញាក់ផ្អើល​ទាំងព្រឹក។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៧ និង ៣០នាទី ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ ឲ្យដឹងថា ផ្ទះដែលរងនូវការខូចខាតដោយសារ​អគ្គិភ័យឆាបឆេះ មានទំហំ ៩ម៉ែត្រ X ៧ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម មានម្ចាស់ឈ្មោះ ឯក  រៀម ភេទ ប្រុស អាយុ ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ីវ សារួន អាយុ ៤៩ឆ្នាំ នៅភូមិស្រេះលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកអធិការ បានបញ្ជាក់ថា មុនពេលកើតហេតុ ម្ចាស់ផ្ទះបានចេញពីផ្ទះទៅរកបេះត្រកួន និងទៅប្រកបរបររកស៊ី នៅសល់​តែកូនស្រីម្នាក់ មានផ្ទៃពោះ ដើរទៅអង្គុយលេងនៅផ្ទះអ្នកជិតខាង​។ លុះដល់ភ្លើង បានឆាបឆេះពេញទំហឹង ទើបដឹង និង​ស្រែក​ឲ្យប្រជាពលរដ្ឋអ្នកជិតខាង និងរថយន្តពន្លត់អគ្គិភ័យ បានមកដល់ជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ ១រថយន្ត រលត់ទាំងស្រុង។ ចំពោះមូលហេតុបង្ក​ឲ្យកើតមានអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើង នៅក្នុងផ្ទះជាន់លើ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ថា ចំពោះការខូចខាតផ្ទះ ខូចខូចខាតអស់ ៧០% ទ្រព្យសម្បតិ្តនិងសម្ភារៈ​ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ និងឆេះអស់ប្រាក់ថៃ ចំនួន ១០ម៉ឺបាត។ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ