ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​បងកឺកឺផ្ទុះអាវុធ៣គ្រាប់ហើយ​ឡើង​ជិះ​ឡាន​គេច​ខ្លួន​​​ធ្វើ​ព្រងើយ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖ មាន​ករណី​ហិង្សា​រហូត​ឈាន​ទៅ​ដល់​ការ​ផ្ទុះអាវុធចំនួន​​៣​គ្រាប់ រវាង​ជនជាតិ​ចិននិងសន្តិសុខ​កាស៊ីណូ​ទឹង​ស៊ី​ង បណ្តាល​ឲ្យ​បែក​កញ្ចក់​ទ្វា​រចូល​កាស៊ីណូ​អស់​មួយ​ផ្ទាំង​ តែ​ពុំ​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​នោះ​ទេ ។ ហេតុការណ៍​នេះ ​បាន​កើតឡើងនៅ​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២.០៧.២០២១…

ខេត្ត​ព្រះ​សីហ​នុ​៖ មាន​ករណី​ហិង្សា​រហូត​ឈាន​ទៅ​ដល់​ការ​ផ្ទុះអាវុធចំនួន​​៣​គ្រាប់ រវាង​ជនជាតិ​ចិននិងសន្តិសុខ​កាស៊ីណូ​ទឹង​ស៊ី​ង បណ្តាល​ឲ្យ​បែក​កញ្ចក់​ទ្វា​រចូល​កាស៊ីណូ​អស់​មួយ​ផ្ទាំង​ តែ​ពុំ​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​នោះ​ទេ ។ ហេតុការណ៍​នេះ ​បាន​កើតឡើងនៅ​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២.០៧.២០២១ នៅ​ចំណុច​កាស៊ីណូ​ទឹង​ស៊ី​ង ស្ថិត​ក្នុងភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ចម្ងាយ​ប្រហាក់ប្រហែល​ជាង​មួយ​ម៉ែត្រ​ពី​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​២​។

យោង​តាម​ប្រភព​ពី​លោក​តី វិសាល អធិការ​ក្រុងព្រះសីហនុ​បាន​ថ្លែង​ថា ករណី​នេះ​ផ្តើម​ចេញពី​ជនជាតិ​ចិន​បាន​ចេញចូល​ក្នុង​​កាស៊ីណូ​ខាងលើ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​គ្មាន​កាត​ត្រឹមត្រូវ​ទើប​សន្តិសុខ​ឃាត់​សួរនាំ​មិន​ឲ្យ​ចេញពី​ក្រុមហ៊ុន ។ ក្រោយមក​ ជនជាតិ​ចិន​នោះខឹង​ក៏​ផ្ទះ​អាវុធ​២​ទៅ​៣​គ្រាប់ បាញ់​សំដៅ​ទៅ​លើ​ទ្វារ​ច្រក​ចេញចូល​ការ​ស៊ី​ណូ​ ​សំណាងល្អ ដែលពុំ​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួសនោះទេ ។ ហើយអ្វី​កាន់តែ​អស្ចារ្យ ជននោះ​ឡើង​រថយន្ត​គេចខ្លួន​បាត់​ស្រមោល ។

បច្ចុប្បន្ន ​នគរបាល​នៃ​អធិការ​ក្រុងព្រះសីហនុ បាន​នាំ​ខ្លួន​សន្តិសុខ​ម្នាក់​ដែល​ជា​ជន​រង​គ្រោះ និងកំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​រកមុខ​ជន​បង្ក​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ