សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនទេសចរណ៍អវកាស BLUE ORIGIN អាមេរិករាយការណ៍នាថ្ងៃទី១ កក្កដាថា មានអាយុ៨២ឆ្នាំ លោកយាយ WALLY FUNK នាពេលដ៏ឆាប់ខាងមុខនេះ នឹងក្លាយជាមនុស្សវ័យចំណាស់ជាងគេ ដែលធ្វើដំណើរទៅកាន់ទីអវកាស ។
លោកយាយជនជាតិអាមេរិករូបនេះនឹងអមដំណើរ នាថ្ងៃទី២០ កក្កដា ខាងមុខនេះដោយមហាសេដ្ឋី JEFF BEZOS ក្នុងឱកាសនៃការហោះហើររបស់យានមានមនុស្សជិះលើកដំបូងនៃយានអវកាសរបស់ក្រុមហ៊ុន BLUE ORIGIN ដោយលោកយាយជាភ្ញៀវកិត្តិយស រួចគាត់ជាអ្នកដំណើរស្ត្រីដំបូងគេជិះក្នុងយានអវកាស NEWSHEPARD ។ ទៅជាមួយលោកយាយមាន ស្ថាបនិក AMAZON ប្អូនប្រុសលោកគឹលោក MARLBEZOS និងមនុស្សម្នាក់ទៀត ដែលមិនទាន់លាតត្រដាងឈ្មោះនៅឡើយ ។
លោកយាយ WALLY FUNK ថ្លែងថា ខ្ញុំប្រញាប់ធ្វើបែបនោះ ។ លោកយាយបន្តថា លោកយាយនឹងក្លាយជាអវកាសយានិកមួយរូបហើយ ។
លោកយាយ WALLY FUNK ជានារីដំបូងគេដែលបានចូលក្នុងទីភ្នាក់ងារអាកាសចរណ៍អាមេរិក FAA ។ គាត់ជានារីបើកយន្តហោះដែលបំពេញការហោះហើរបានដល់ទៅសរុប១៩.៦០០ម៉ោង ។ កាលពីទសវត្សឆ្នាំ៦០ គាត់បានចូលរួមក្នុងកម្មវិធីឯកជនហៅកម្មវិធី MERCURY 13 ជាក្រុមមាននារី១៣រូប ដែលបានហ្វឹកហ្វឺនដូចគ្នានឹងអវកាសយានិកបុរសដែរ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ