ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ពិចារណា​រក​ប្រភព​នាំ​ឱ្យ​កើតទុក្ខ

2 ឆ្នាំ មុន

នៅ​ពេល​ដែល​ព្រះ​មាន​ព្រះ​ភាគ​គង់​លើ​រតន​បល្ល័ង្ក​ជាដំបូង ទ្រង់​បាន​ចម្រើន​ព្រះធម៌​ដើម្បី​ធ្វើ​ព្រះ​ចិន្តា​ឱ្យ​ស្ងប់​ចាក​កិលេស​ទាំងឡាយ ហើយ​ទ្រង់​បាន​សម្រេច​ឈាន​ជា​លំដាប់​រហូត​បាន​ត្រាស់​ដឹង​នូវ​អរិយ​សច្ចៈ​ទាំង​៤​ដោយ​ប្រពៃ​ពិត ។ ទ្រង់​សញ្ជឹង​ពិចារណា​ថា​សត្វលោក​កំពុង​ជាប់ជំពាក់​គ្មាន​ទីបំផុត​ព្រោះ​មនុស្ស​ម្នាក់​ៗ​យល់​ថា អ្វី​ៗ​ដែល​ជា​របស់​មិន​ទៀ​ងទាត់ ថា​ជា​របស់​ទៀងទាត់ អ្វី​ៗ​ដែល​មិនមែន​របស់​ខ្លួន អនត្តា ថា​ជា​របស់​ខ្លួន…

នៅ​ពេល​ដែល​ព្រះ​មាន​ព្រះ​ភាគ​គង់​លើ​រតន​បល្ល័ង្ក​ជាដំបូង ទ្រង់​បាន​ចម្រើន​ព្រះធម៌​ដើម្បី​ធ្វើ​ព្រះ​ចិន្តា​ឱ្យ​ស្ងប់​ចាក​កិលេស​ទាំងឡាយ ហើយ​ទ្រង់​បាន​សម្រេច​ឈាន​ជា​លំដាប់​រហូត​បាន​ត្រាស់​ដឹង​នូវ​អរិយ​សច្ចៈ​ទាំង​៤​ដោយ​ប្រពៃ​ពិត ។

ទ្រង់​សញ្ជឹង​ពិចារណា​ថា​សត្វលោក​កំពុង​ជាប់ជំពាក់​គ្មាន​ទីបំផុត​ព្រោះ​មនុស្ស​ម្នាក់​ៗ​យល់​ថា អ្វី​ៗ​ដែល​ជា​របស់​មិន​ទៀ​ងទាត់ ថា​ជា​របស់​ទៀងទាត់ អ្វី​ៗ​ដែល​មិនមែន​របស់​ខ្លួន អនត្តា ថា​ជា​របស់​ខ្លួន ដែល​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ គឺ​ទុក្ខ​ព្រោះ​ភ័យ ខ្លាច ខឹង ស្អប់ ក្រអឺតក្រអោង ច្រណែន ឈ្នានីស ប្រច័ណ្ឌ លោភ និង​ភា​ភ​ល្ងង់ខ្លៅ​ជាដើម ។

សេចក្តី​ទុក្ខ​ប្រភេទ​នេះ​ជា​ប្រភព​នៃ​ទុក្ខ​ដែល​កើតឡើង​ដោយសារ​មេ​របស់​វា​គឺ​អវិជ្ជា ។ ដើម្បី​រំដោះ​សេចក្តី​ទុក្ខ​នេះ​ចេញ​ត្រូវ​ទម្លុះ​នូវ​អវិជ្ជា ហើយ​រុលចូល​ជ្រៅ​ទៅ​ក្នុង​បេះដូង​របស់​វា និង​វែក​រក​បុព្វហេតុ​នៃ​សេចក្ដី​ពិត​គឺ​ស្ទឹង​ទាំង​៥ រូប​១ វេទ​នា​១ សញ្ញា​១ សង្ខារ​១ និង​វិញ្ញាណ​១ ដែល​ការ​ស្គាល់​សេចក្តី​ពិត​ទាំងនេះ​ទៅ​បាន លុះណាតែ​បុគ្គល​លះ​អស្មិមានះ ហើយ​មក​ឈ្វេងយល់​តាម​ផ្លូវ​ព្រះធម៌​ទើប​ដឹង​ច្បាស់ ។

ឥឡូវនេះ​ព្រះ​អង្គ​ទ្រង់​បាន​យល់​ច្បាស់​ណាស់​ថា កាលបើ​បុគ្គល​ស្គាល់​ជាក់​អំពី​អនិច្ចំ និង​អនត្តា​ច្បាស់​ហើយ សេចក្តី​ទុក្ខ​ក៏​មិន​អាច​ចម្រើន​លូតលាស់​បាន​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ