ហាងឆេងលុយរៀល ហក់ឡើងខ្ពស់ជាងលុយបាតថៃ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលបានហក់ឡើងខ្ពស់ជាងប្រាក់បាតថៃបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលបានហក់ឡើងខ្ពស់ជាងប្រាក់បាតថៃបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលបានហក់ឡើងខ្ពស់ជាងប្រាក់បាតថៃបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ បាតថៃទិចូលត្រឹមតែ ១២៨ រៀល និងលក់ចេញតែ ១២៩ រៀលប៉ុណ្ណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូល ១២៩ រៀល ហើយលក់ចេញរហូតដល់ ១៣០ រៀលឯណោះ ។
សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៨ រៀល, ១ អឺរ៉ូ ទិញចូល ៤៨៦៥ រៀល លក់ចេញ ៤៩១៣ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០៨៨ រៀល លក់ចេញ ៣១១៩ រៀល ។
ទន្ទឹមនេះដែរ ១ យន់ចិន ទិញចូល ៦៣០ រៀល លក់ចេញ ៦៣៦ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៧៤ រៀល លក់ចេញ ៣៧១១ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៥៩ រៀល លក់ចេញ ៣៦២ រៀល ។ ចំពោះដុល្លារស៊ីងហ្គាពួរ ១ ដុល្លារ ទិញចូល ៣០៣០ រៀល លក់ចេញ ៣០៦០ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕
ចែករំលែកព័តមាននេះ