ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ខ្លួន​ផ្កាយ​២​ប៉ូលិស​ជាប់​ចោទ​ឆ​បោក​ប្រាក់​រឿង​«រត់​ការ​ធ្វើ​ប៉ូលិស»

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ បាន​ឃាត់ខ្លួន​ឧត្តមសេនីយ៍​ប៉ូលិស​ក្រសួងមហាផ្ទៃ​ម្នាក់ បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​លើ​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ឧត្តមសេនីយ៍​ជាប់ពិរុទ្ធ​នេះ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ បាន​ឃាត់ខ្លួន​ឧត្តមសេនីយ៍​ប៉ូលិស​ក្រសួងមហាផ្ទៃ​ម្នាក់ បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​លើ​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ឧត្តមសេនីយ៍​ជាប់ពិរុទ្ធ​នេះ​ឈ្មោះ ហង្ស វណ្ណៈ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​មន្ត្រី​នគរបាល​ជាតិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​១១៥A ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។
ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ​គឺ​បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក ម៉ៅ ស៊ី​ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​បាន​បញ្ជាក់​ថា ឈ្មោះ ហង្ស វណ្ណៈ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឆបោក ប្រព្រឹត្ត​នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​មិច លើ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៦ ដែល​បទល្មើស​ព្រហ្មទណ្ឌ​នេះ មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ បាន​រង​នូវ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ម្នាក់ ដែល​ប្តឹង​ចោទប្រកាន់​ថា បាន​យក​លុយ​គេ​ចំនួន​២២.០០០​ដុល្លារ​មេ​រិ​ក​ទៅ​រត់ការ​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​នគរបាល​ជាតិ ប៉ុន្តែ​មិន​បាន​សម្រេច​តាម​ការ​សន្យា ពោល​គឺ​ស៊ីដាច់​ម៉ាត់​ប្រាក់​ជាង​២​ម៉ឺន​ដុល្លារ​នោះ ថែម​ទាំង​គេចវេស មិន​ជួយ​ដោះស្រាយ​ជាមួយ​ដើមបណ្តឹង​ទៀត​ផង ។

យ៉ាងណា​ក្តី​ ករណី​ខាងលើ​នេះ​ចៅក្រម​ដែល​កាន់​សំណុំរឿង​កំពុង​បើក​ការ​សាកសួរ ដើម្បី​រក​ដំណោះស្រាយ​ជាមួយ​ដើមបណ្តឹង និង​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំ នៅ​ពេល​បញ្ចប់​ការ​សាកសួរ ៕

អត្ថបទសរសេរ ដោយ