ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សូមប្រយ័ត្ន ! ពុល​ស្រា​​ស ស្លា.ប់​៤នាក់​ទៀត​ហើយនៅ​ខេត្តព្រៃវែង

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា មាន​មនុស្ស​៤​នាក់​ទៀត ហើយ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់ ដោយសារ​ពុល​ស្រា​. ស ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង តាំងពី​ថ្ងៃ​ទី​១៨ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១៩…

ខេត្តព្រៃវែង ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា មាន​មនុស្ស​៤​នាក់​ទៀត ហើយ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់ ដោយសារ​ពុល​ស្រា​. ស ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង តាំងពី​ថ្ងៃ​ទី​១៨ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​យោ​ត ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​ដែល​ស្លា​.​ប់​បាត់បង់​ជីវិត​ទាំង​៤ នាក់​នោះ​មាន ៖ ទី​១.​ឈ្មោះ សឺ​ន ផ​ន ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ រស់នៅ​ភូមិ​យោ​ត ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ខេត្តព្រៃវែង ។ ភរិយា​ជន​រង​គ្រោះ​ឈ្មោះ មា​ច ច្រឹប អាយុ​៥៣​ឆ្នាំ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ប្ដី​របស់​គាត់​បាន​ទៅ​ទិញ​ស្រា​.​ស​ចំនួន ១​លី​ត្រ យក​មក​ផឹក​នៅផ្ទះ​តែ​ម្នាក់ឯង អស់​កន្លះ​លី​ត្រ ដោយ​គាត់​មិន​បាន​ប្រាប់​ទីកន្លែង​ទិញ​ស្រា​.​ស​នោះ​ទេ ។

លុះដល់​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៩ ខែមិថុនា ទើប​គាត់​ជា​ប្រពន្ធ​បានដឹង​ថា ប្តី​ស្លា​.​ប់​ដោយសារ​ពុល​ស្រា​.​ស ។ ទី​២.​ឈ្មោះ ហាង ណេ​ន ភេទ​ប្រុស អាយុ​៤៧ ឆ្នាំ​(​ស្លាប់​)​រស់នៅ​ភូមិ​ឃុំ​ខាងលើ មាន​ប្រពន្ធ​ឈ្មោះ ញៀន អៀង​លី អាយុ​៣៧​ឆ្នាំ ស្ត្រី​ជា​ភរិយា​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ប្ដី​គាត់​ពុំ​បាន​ប្រាប់​ថា ទិញ​ស្រាស​ពី​កន្លែង​ណា​ទេ ហើយ​បាន​យក​មក​ហូប​នៅផ្ទះ​របស់​ខ្លួន​តែ​ម្នាក់ឯង លុះដល់​ល្ងាច​ថ្ងៃ​ទី​១៩ ខែមិថុនា ក៏​ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួល និង​បាត់បង់​ជីវិត​ស្លា​.​ប់​ទៅ ។

ទី​៣.​ឈ្មោះ ឆ​ន ពៅ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ជន​រង​គ្រោះ​ទី​៣​នេះ ជា​មនុស្ស​រស់នៅ​ម្នាក់ឯង ហើយ​បាន​ផឹកស្រា​.​ស សល់​ពី​បុណ្យ​៧​ថ្ងៃ​ប្រពន្ធ​ខ្លួន​ទើប​ស្លាប់ ។ អ្នក​ជិតខាង​និយាយ​ថា គេ​មិន​បានដឹង​ជន​រង​គ្រោះ​ផឹកស្រា​.​ស អស់​ប៉ុន្មាន​ទេ ប៉ុន្តែ​នៅ​សល់​ស្រា​.​ស នោះ​១​លី​ត្រ​កន្លះ​ទៀត ដែល​ជន​រង​គ្រោះ​បាន​ផឹក​កាលពី​ថ្ងៃ​ទី​១៨ និង​ស្លាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែមិថុនា នេះ​ដែរ ។

ទី​៤.​ឈ្មោះ ច​យ ភេទ​ប្រុស អាយុ​៥៣ ឆ្នាំ ជន​រង​គ្រោះ​រូប​នេះ​គេ​ពុំ​បាន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​ទេ ព្រោះ​ជា អ្នក​ចំណូល​ថ្មី និង​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់គ្រាន់​(​វិកល​ច​រិ​ក​)​ដែល​ទើប​មក​ស្នាក់​នៅ​សាលាឆទាន​មុខ​វត្ត​យោ​ត​នេះ ។

ជន​រង​គ្រោះ​បាន​ហូប​ស្រា​.​ស​ជា​ប្រចាំ​នឹង​បាន​ដេក​ស្លាប់​នៅ​សាលាឆទាន​តែ​ម្នាក់ឯង គ្មាន​បងប្អូន​ណា​ដឹង​ឡើយ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ទើប​ប្រជា​ពល រដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ទើបបាន​ដឹង​ថា ជន​រង​គ្រោះ​នោះ​ស្លា​.​ប់​ដោយសារ​ពុ​ស្រា​.​ស​ដែរ ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្តព្រៃវែង បាន​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​ស្រុក​ពារាំង ប៉ុស្តិ៍​រដ្ឋបាល អាជ្ញាធរ​មូលដ្ឋាន និង​គ្រូពេទ្យ បាន​ស្រាវជ្រាវ​ពិនិត្យ​កន្លែង​កើត បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​ទាំង​៤ នាក់​យ៉ាង​យកចិត្ត​ដាក់​ត្រឹមត្រូវ ដោយ​បាន​យក​សំណាក​ជន​រង​គ្រោះ​ដើម្បី​រក​ជម្ងឺ​កូ​វី​ដ​.១៩ ប៉ុន្តែ​លទ្ធផល​(​អវិជ្ជមាន​)​ទាំងអស់ រួច​គណកម្មការ​បាន​ធ្វើការ​វាយតម្លៃ និង​មាន​សន្និដ្ឋាន​របស់​គ្រូពេទ្យ គឺ​ពិត ជា​ស្លា​.​ប់​ដោយសារ​ហូប​ស្រា​.​ស​ពិតប្រាកដ​មែន ។

បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​បាន​បន្ត​ការ​ស្រាវជ្រាវ ស្វែងរក​ប្រភព​អ្នកលក់​ស្រា​.​ស​ដែល​ជន​រង​គ្រោះ​ផឹក​ទៅ​ពុល ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ចំណែក​សព​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។

សេចក្តី​រាយ​ការ​បន្ត​ថា ដោយ​យោង​តាម​ការ​បំភ្លឺ​របស់​ប្រជាពលរដ្ឋ ដែល​លក់​ស្រា​.​ស នៅ​ភូមិ​យោ​ត​ឲ្យ​ដឹង​ថា គាត់​ទទួល​ស្រា​.​ស​មក​លក់​ពី​ឈ្មោះ ម៉ៅ យី នៅ​ភូមិ​ជ្រៃ ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្ត ព្រៃវែង ។ ទើប​នៅ​ថ្ងៃ​ទី​១៩ ខែ​ឆ្នាំ​ដដែល កម្លាំង​សមត្ត​កិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង រួម​មាន​នគរបាល​ស្រុក និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស្រឡិត បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ទីតាំង បិទ​ស្រា​.​ស​មួយ​កន្លែង​នៅផ្ទះ​របស់​ឈ្មោះ ម៉ៅ យី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ជ្រៃ ឃុំ​ព្រៃ​ស្រឡិត នោះ​ភ្លាម​ដែរ ប៉ុន្តែ​តាម​ការ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា ការ​បិទ​ស្រា​.​ស​របស់​ឈ្មោះ​ខាង​លើក​នេះ គឺ​ត្រឹមត្រូវ​តាម​ប​ច្ចេ​ទេស​មិន​ពាក់ព័ន្ធ​ដល់​ការ​ពុល​ស្លា​.​ប់​មនុស្ស​ចំនួន​៤ នាក់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ