ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះសន្តិភាព​សូម​បង្ហាញ​ជូន​ចំណុច​ពិសេស​ចំនួន​10នៃ​ការ​ថើប យោង​តាម​គេហទំព័រ The Richest

8 ឆ្នាំ មុន

១-​ថើប​មាត់​អាច​ពន្យារ​អាយុ​បាន​មួយ​កម្រិត
អ្នក​វិទ្យាសាស្ត្រ​សន្និដ្ឋាន​ថា បុរស​ដែល​ថើប​មាត់​មិត្ត​ស្រី ឬ​ប្រពន្ធ​របស់​ខ្លួន​ជា​រៀង​រាល់​ព្រឹក​បន្ទាប់​ពី​ភ្ញាក់​ពី​ដំណេក និង​មុន​ពេល​ចេញ​ទៅ​ធ្វើការ​អាច​នឹង​មាន​អាយុ​វែង​ជាង​

១-​ថើប​មាត់​អាច​ពន្យារ​អាយុ​បាន​មួយ​កម្រិត
អ្នក​វិទ្យាសាស្ត្រ​សន្និដ្ឋាន​ថា បុរស​ដែល​ថើប​មាត់​មិត្ត​ស្រី ឬ​ប្រពន្ធ​របស់​ខ្លួន​ជា​រៀង​រាល់​ព្រឹក​បន្ទាប់​ពី​ភ្ញាក់​ពី​ដំណេក និង​មុន​ពេល​ចេញ​ទៅ​ធ្វើការ​អាច​នឹង​មាន​អាយុ​វែង​ជាង​អ្នក​ដែល​មិន​បាន​ថើប​៥​ឆ្នាំ ។ ប៉ុន្តែ​គ្មាន​ស្ថិតិ​ណា​បង្ហាញ​ពី​ការ​ពន្យារ​អាយុ​របស់​ស្ត្រី​តាម​រយៈ​ការ​ថើប​មាត់​នេះ​ទេ ។

២-​មនុស្ស​ចំណាយពេល​ពី​រស​ប្តា​ហ៍​ថើប​មាត់​គ្នា
អ្នក​វិទ្យាសាស្ត្រ​បង្ហាញ​ថា ជា​មធ្យម​មនុស្ស​ចំណាយពេល​ប្រហែល​ពី​រស​ប្តា​ហ៍​ចំពោះ​ការ​ថើប​គ្នា ។ តាម​រយៈ​តួលេខ​នេះ​ឱ្យ​ដឹង​ថា ការ​ថើប​មាត់​ធ្វើ​ឱ្យ​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​គ្នា​ខ្លាំង​ឡើង ។

៣-​ការ​ថើប​មាត់​ជួយ​ដល់​សុខភាព
វេជ្ជបណ្ឌិត​ជំនាញ​អះអាង​ថា ការ​ថើប​គ្នា​អាច​ដុត​កាឡូរី​ពីរ​ទៅ​បី​ក្នុង​១​នាទី វា​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ការពារ​រាង​កាយ​ឱ្យ​កាន់តែ​សកម្ម​។ ការ​ថើប​មាត់​ដើរតួ​នា​តី​សំខាន់​ដែល​អាច​ជួយ​បំបាត់​ភាព​ឈឺចាប់ ព្រមទាំង​ជួយ​ការពារ​រោគ​ពុក​ធ្មេញ​ផង​ដែរ ។

៤-​ការ​ថើប​បែរ​ទៅ​រក​ផ្នែក​ខាងស្តាំ
ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា ២​ភាគ​៣​នៃ​អ្នក​ថើប​គ្នា​នៅ​លើ​ពិភពលោក​តែងតែ​បែរ​ទៅ​រក​ផ្នែក​ខាងស្តាំ ។ ក្រុម​អ្នក​ស្រាវជ្រាវ​អា​ល្លឺ​ម៉​ង់​បាន​សិក្សា​ពី​ការ​ថើប​ទៅ​រក​ផ្នែក​ខាងស្តាំ​ដោយ​មាន​គូស្នេហ៍​ចំនួន​១០០​គូ សាកល្បង​ក្នុង​ការ​សិក្សា​នេះ ។ ក្រោយមក​គេ​រក​ឃើញ​ថា ការ​បែរ​ទៅ​រក​ផ្នែក​ខាងស្តាំ​នេះ​ត្រូវ​បាន​កំណត់​តាំងពី​ក្នុង​ស្បូន​មក​ម្ល៉េះ ពោល​គឺជា​កន្លែង​ដែល​ពួក​គេ​បែរ​ក្បាល​របស់​គេ​ទៅ​ផ្នែក​ខាងស្តាំ ។ ចំណែក​អ្នក​ដែល​ថើប​មាត់​គ្នា​បែរ​ទៅ​ផ្នែក​ខាងឆ្វេង​មិន​ទាន់​ត្រូវ​រក​ឃើញ​ហេតុផល​ទេ ។

៥-​ការ​ថើប​គ្នា​ត្រូវ​បាន​ហាមឃាត់​នៅ​អង់គ្លេស
ស្តេច​ហែ​ន​រី​ទី​៤ បាន​ហាមប្រាម​មិន​ឱ្យ​មានការ​ថើប​មាត់​គ្នា​ក្នុង​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ​១៤៣៩​។ គោលបំណង​នៃ​បម្រាម​នេះ គឺ​បង្ការ​ចម្លងជំងឺ ផ្សេង​ៗ​ដែល​នឹង​អាច​រីក​រាលដាល​ដល់​ប្រទេស​ទាំងមូល ។ ក្រោយមក​ស្តេច​ហែ​ន​រី​បាន​សុគត​ដោយសារ​បញ្ហា​ជំងឺ​ខូចចិត្ត​ក្នុង​ឆ្នាំ​១៤៥៣ ។ ដូច្នេះ​ហើយ​ប្រទេស​អង់គ្លេស​អំឡុង​ពេល​នេះ​ត្រូវ​មហាក្សត្រី​របស់​ព្រះ​អង្គ​គ្រប់គ្រង​ជំនួស និង​បាន​កែប្រែ​ការ​ហាម​មិន​ឱ្យ​ថើប​មាត់​គ្នា​ក្នុង​ប្រទេស​ទៅ​ជាស​ភាព​ធម្មតា​វិញ ។

៦-​ថើប​ថ្ម​នៅ​អៀរ​ឡង់​ទទួល​បាន​លាភ​សំណាង
នៅ​ប្រទេស​អៀរ​ឡង់​មាន​អ្នកទេសចរ​ច្រើន​ជាង​៤០០.០០០ នាក់​នាំ​គ្នា​ថើប​ផ្ទាំង​ថ្ម​ឈ្មោះ​ថា «Blarney Stone»​។ សិលាចារឹក​លើ​ផ្ទាំង​ថ្ម​នោះ​បាន​សរសេរ​ថា « អ្នក​ដែល​ថើប​ផ្ទាំង​ថ្ម​នឹង​ទទួល​បាន​កាដូ​ដ៏​ត្រចះត្រចង់​ក្នុង​ដំណើរ​ជិ​វិត​»​។ ដោយសារ​តែ​ការ​ថើប​របស់​មនុស្ស​មានការ​កើនឡើង​រៀង​រាល់​ឆ្នាំ​ផ្ទាំង​ថ្ម «Blarney Stone» បាន​ប្រែ​ពណ៌ និង​សណ្ឋាន​រាង​របស់​វា ខណៈ​មាត់​សម្បូរ​ដោយ​ជាតិ​គីមី​បាន​ប៉ះ​ផ្ទាល់​ទៅ​នឹង​ផ្ទាំង​ថ្ម​នោះ ។

៧-​ការ​ថើប​គ្នា​បង្ករ​បញ្ហា​ចរាចរណ៍​នៅ​បារាំង
គ្រប់​គ្នា​ដឹង​ហើយ​ថា ជនជាតិ​បារាំង​ចូល​ចិត្ត​ស្មេ​ហា​បែប​ស៊ីជម្រៅ ការ​ស្រឡាញ់​របស់​មនុស្ស​ក្នុង​ប្រទេស​នេះ​បាន​បង្ក​ឱ្យ​មាន​បញ្ហា​ចរាចរណ៍​យ៉ាង​ខ្លាំង ។ ដូច្នេះ​ក្នុង​ឆ្នាំ​១៩១០ ជនជាតិ​បារាំង​គ្រប់​រូប ត្រូវ​បា​ម​ប្រាម​មិន​ឱ្យ​ថើប​គ្នា​លើ​ដងផ្លូវ​ព្រោះ​ធ្វើ​ឱ្យ​រថភ្លើង​ពន្យារពេល​ជាដើម ។ ចូល​ដល់​សតវត្សរ៍​ទី​២០ អ្នកដំណើរ​បារាំង​បាន​ថើប​គ្នា​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ទី​សាធារណៈ​ដែល​ធ្វើ​ឱ្យ​អាជ្ញាធរ​ពិបាក​ដោះស្រាយ ។ ពួក​គេ​បាន​បញ្ចេញមតិ​ថា ការ​ថើប​គ្នា​នៅ​ទីណា​នោះ​មិន​សំខាន់​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​ពួក​គេ​មាន​ក្តី​ស្រឡាញ់​បរិសុទ្ធ ។

៨-​ការ​ថើប​គ្នា​ប្រើប្រាស់​ថាមពល​សាច់ដុំ​យ៉ាង​ពិសេស
នៅ​ពេល​ដែល​អ្នក​ថើប​នរណា​ម្នាក់​នោះ អ្នក​ប្រាកដជា​ប្រើប្រាស់​សាច់ដុំ​ជា​ច្រើន ពោល​គឺ​សាច់ដុំ​ចំនួន​១៤៦​ប្រភេទ ផ្សេង​ៗ​គ្នា​ត្រូវ​បាន​ប្រើប្រាស់​អំឡុង​ពេល​ថើប ។ ដូច្នេះ​ការ​ថើប​គ្នា​បាន​ធ្វើ​លំ​ហាត់ប្រាណ​លើ​ផ្ទៃមុខ ។

៩-​ការ​ថើប​មាត់​គ្នា​អាច​មាន​ប្រភព​ពី​សត្វ​កណ្តុរ
អ្នក​ស្រាវជ្រាវ​និយាយ​ថា ការ​ថើប​មាត់​គ្នា​អាច​មាន​ប្រភព​ពី​ពូជ​សត្វ​កណ្តុរ​ក្រិ​ក​មានឈ្មោះ​ថា «Eomaia Scansoria » ។ ពូជ​កណ្តុរ​នេះ​ថើប​គ្នា​ពេល​ពួក​វា​ត្រដុស​ច្រមុះ​គ្នា​ទៅ​វិញ​ទៅ​មក  ហើយ​ការ​ត្រដុស​នេះ គឺជា​ឧទាហរណ៍​នៃ​អ៊័​រ​ម៉ូ​ន Pheromones ដែល​ឈាន​ទៅ​រក​ចំណង់​ផ្លូវភេទ​របស់​ពួក​វា ។ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា កណ្តុរ និង​មនុស្ស​ប្រុស​មាន​ហ្សែ​ន​ស្ទើរតែ​មាន​លក្ខណៈ​ដូច​គ្នា ។

១០-​ជំនាញ​មួយ​ជួយ​ចិញ្ចឹម​ជិ​វិត​មនុស្ស​គឺ «​ជំនាញ​ថើប​»
ជឿ ឬ មិន​ជឿ មានមុខ​វិជ្ជា​វិទ្យាសាស្ត្រ​មួយ​ដែល​ត្រូវ​ចំណាយ​ប្រាក់​សិក្សា​ពី​ការ​ថើប​គ្នា ។ វិទ្យាសាស្ត្រ​នៃ​ការ​ថើប​គ្នា​ត្រូវ​បា​គេ​ស្គាល់​ថា «Philematology» ចំណែក​អ្នក​សិក្សា​ពី​សកម្មភាព​ថើប​មានឈ្មោះ​ថា Osculologists​។ ដូច្នេះ​អ្នក​អាច​នឹង​ពេញចិត្ត​ជាមួយនឹង​មុខ​វិជ្ជា​បែប​វិទ្យាសាស្ត្រ​គួរ​ឱ្យ​ចាប់អារម្មណ៍ ហើយ​យក​មក​ធ្វើ​ជា​អាជីព​ផ្ទាល់ខ្លួន​ទៅ​ថ្ងៃ​អានា​គត​បាន ៕