ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CSX បញ្ជាក់​ការ​ពិត​ជុំវិញ បញ្ហាប្រព័ន្ធ​ជួញដូរ stock market គាំំ​ង​ឬ​យ៉ាងណា?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​មហាជន​ដែល​ចាប់អារម្មណ៍​ពី​ផ្សា​រមូល​ប​ត្រ​កម្ពុជា​មានការ​ងឿងឆ្ងល់ ឬ​យល់​មិន​ច្បាស់​ថា នៅ​ពេល​ពួក​គាត់​ចុច​ទៅ​ចូល​ក្នុង​ប្រព័ន្ធ​ដាក់​បញ្ជា​ជួញដូរ MTS របស់​CSX តាម​រយៈ​វែ​ប (web based)…

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​មហាជន​ដែល​ចាប់អារម្មណ៍​ពី​ផ្សា​រមូល​ប​ត្រ​កម្ពុជា​មានការ​ងឿងឆ្ងល់ ឬ​យល់​មិន​ច្បាស់​ថា នៅ​ពេល​ពួក​គាត់​ចុច​ទៅ​ចូល​ក្នុង​ប្រព័ន្ធ​ដាក់​បញ្ជា​ជួញដូរ MTS របស់​CSX តាម​រយៈ​វែ​ប (web based) ឬ​ទូរស័ព្ទ​ដៃ​និង​ថេ​ប្លេ​ត ឃើញ​សារ​បញ្ជាក់​ថា «​មាន​ភាព​រអាក់រអួល​ក្នុង​ប្រព័ន្ធ​ជួញដូរ​ចល័ត​។​សូម​ទាក់ទង​ទៅ​ក្រុមបច្ចេកទេស​ ។

បញ្ហា​នេះ CSX បាន​បញ្ជាក់​ថា ប្រព័ន្ធ​ជួញដូរ​មិន​មាន​បញ្ហា​គាំំ​ង ឬ​មាន​បញ្ហា​អ្វី​នោះ​ទេ គឺ​ដោយសារ មានការ​ធ្វើ​ប្រតិបត្តិការ​របស់​អតិថិជន​មាន​ច្រើន​លើស​កម្រិត​ក្នុង​កំឡុង​ពេល​តែ​មួយ​រួម​គ្នា​។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​នា​ថ្ងៃ​ទី ១៨ ខែមិថុនា​នេះ អ្នកស្រី គឹ​ម សុ​ផា​នី​តា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​មូល​ប​ត្រ​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ពន្យល់​ថា​ជា​ធម្មតា​វា​ជា​«​វែ​ប​» វា​អាច​មាន​បញ្ហា​មួយ​ភ្លេ​ត​ៗ តែបើ​យើង​Refrese វា​លែង​អី​វិញ​ហើយ​។ ព្រោះ​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មកនេះ​មានការ​ជួញដូរ​ច្រើន​នៅ​ក្នុង​ពេល​តែ​មួយ ទើប​វា​ចេញ​ជា​សារ​នេះ​ឡើង តែ​ពីរ​ឬ​បី​វិនាទី​ក្រោយ​វា​ដំណើរការ​ធម្មតា​ឡើង​វិញ​។

អ្នកស្រី​សង្កត់ធ្ងន់​ថា «​បញ្ហា​ខាងលើ​នេះ​វា​មិនមែន​មក​ពី​ប្រព័ន្ធ​ជួញដូរ​គាំង​នោះ​ទេ ។​មាន​ន័យ​ថា​ច្រក​ទ្វា​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​មាន​លក្ខណៈ​ច​ង្រៀ​ត​នៅ​ពេល​មាន​ប្រតិបត្តិការ​ច្រើន​ធ្វើ​ឱ្យ​វា​រអាក់រអួល​បន្តិចបន្តួច​។

កាលពី​ម្សិលមិញ យើង​មាន​បញ្ហា​បែប​នេះ​តិចតួច​អីចឹង​មែន តែ​យើង​បាន​ពន្យល់​ថា​វា​មិន​មែនមាន​បញ្ហា​ដោយសារ​តែ​ប្រព័ន្ធ​ជួញដូរ​នោះ​ទេ​នេះ​ជា​បញ្ហា​ទូទៅ​។ ជាក់ស្តែង​នៅ​ពេល​ដែល​ធនាគារ​អេ​ស៊ី​លី​ដា​ចូល​ទៅ​ក្នុង​ផ្សារ​ហ៊ុន​ដំបូង​ហើយ​បញ្ហា​នេះ​យូរ​បំផុត​ត្រឹម​៥​នាទី​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ