ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​មួយ​ឆ្នាំ​កម្ពុជា​ត្រូវការ​ត្រី​ប្រមាណ​៨០​ម៉ឺ​ន​សម្រាប់​បំពេញតម្រូវការ​ពលរដ្ឋ​ក្នុងស្រុក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តម្រូវការ​ត្រី សម្រាប់​ប្រជាជន​កម្ពុជា​បរិភោគ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​កំណើន​ឡើងជា​បន្តបន្ទាប់​ទៅ​តាម​កំណើនប្រជាជន​សរុប​ក្នុងស្រុក ។ ​ជាក់ស្ដែង មក​ដល់​ពេល​នេះ តាម​ការ​ធ្វើ​ជំរឿន​ប្រជាជន​កម្ពុជា​មាន​ចំនួន​សរុប​ ១៥.២៨៨.៤៨៩​នាក់ និង​មាន​តម្រូវការ​ត្រី​សម្រាប់​បរិភោគ​ប្រចាំឆ្នាំ​ប្រមាណ​ជាង​៨០​ម៉ឺន​តោន…

រាជធានី​ភ្នំពេញ ៖ តម្រូវការ​ត្រី សម្រាប់​ប្រជាជន​កម្ពុជា​បរិភោគ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​កំណើន​ឡើងជា​បន្តបន្ទាប់​ទៅ​តាម​កំណើនប្រជាជន​សរុប​ក្នុងស្រុក ។ ​ជាក់ស្ដែង មក​ដល់​ពេល​នេះ តាម​ការ​ធ្វើ​ជំរឿន​ប្រជាជន​កម្ពុជា​មាន​ចំនួន​សរុប​ ១៥.២៨៨.៤៨៩​នាក់ និង​មាន​តម្រូវការ​ត្រី​សម្រាប់​បរិភោគ​ប្រចាំឆ្នាំ​ប្រមាណ​ជាង​៨០​ម៉ឺន​តោន ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​រុក្ខា​ ប្រមាញ់​ និង​នេសាទ​ចេញផ្សាយ​ថ្ងៃ​ទី​១៥ មិថុនា ២០២១​នេះ បានឱ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​ប្រជាជន​កម្ពុជា​ជា​អ្នក​ដែល​ចូល​ចិត្ត​បរិភោគ​ត្រី​ហើយ​ក្នុង​មួយ​ឆ្នាំ​ៗ ប្រជាជន​កម្ពុជា​បរិភោគ​ត្រី​ច្រើន​ជាង​ការ​បរិភោគ​សាច់សត្វ​ដទៃ​ទៀត ។ បើ​តាម​ការ​ស្រាវជ្រាវ​បានឱ្យ​ដឹង​ប្រជាជន​កម្ពុជា​ម្នាក់​បរិភោគ​ត្រី ប្រមាណ​៥២,៤​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ តែ​សម្រាប់​ប្រជាជន​រស់នៅ​តំបន់​ទំនាប​លិច​ទឹក​វិញ បរិមាណ​នៃ​ការ​បរិភោគ​ត្រី បាន​កើនឡើង​ដល់​ទៅ​ប្រមាណ​៧៥,៦​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ​ក្នុង​មនុស្ស​ម្នាក់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ឱ្យ​ដឹង​ថា​ដោយសារ​តែ​តម្រូវការ​កើនឡើង​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​មិន​ទាន់​ឆ្លើយ​តប​បាន​គ្រប់គ្រាន់ ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិតខាង​នៅ​តែ​បន្ត ។ យ៉ាងណា​ក្ដី រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកទឹកចិត្ត​ប្រកបដោយ​ភាព​កក់ក្ដៅ ដើម្បី​អនុវត្ត​គម្រោង​វារីវប្បកម្ម ពិសេស​ការ​ចិញ្ចឹម​ត្រូវ​អណ្ដែង និង​កង្កែប​ក្នុង​តង់​ប្លា​ស្ទិ​ក ដោយ​ប្រើ​រយៈពេល​ខ្លី ចំណាយ​ដើមទុន​តិច និង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ នៅ​តាម​ខេត្ត​គោលដៅ​ចំនួន​១១​និង​ខេត្ត​ទទួល​រង​គ្រោះ​ជំនន់​ទឹកភ្លៀង​ចំនួន​៤​នា​ពេល​កន្លង​មក ។

បើ​តាម​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ថា ធនធានមនុស្ស​ពាក់ព័ន្ធ​នឹង​ការងារ​វា​វប្បកម្ម មាន​សមត្ថភាព​គ្រប់គ្រាន់​។ មន្ត្រី​ជំនាញ វារីវប្បកម្ម​ត្រូវ​បាន​ទទួលស្គាល់​បណ្ដុះបណ្ដាល​ក្នុង​និង​ក្រៅប្រទេស និង​បាន​យកចំណេះ​ជំនាញ​នេះ​ទៅ​បណ្ដុះបណ្ដាល​ដល់​កសិករ​ឱ្យ​ចេះ​ចិញ្ចឹម​ត្រី នៅ​ស្ទើរតែ​គ្រប់​រាជធានី ខេត្ត​ដែល​មាន​សក្ដានុពល​ផលិត ។

ទោះជា​យ៉ាងនេះ​ក្ដី យើង​ទទួលស្គាល់​ថា មូលហេតុ​ចម្បង​នៃ​តម្រូវការ និង​ការ​ផ្គត់ផ្គង់​ត្រី​នៅ​កម្ពុជា​នៅ​តែ​បន្ត​ជួប​បញ្ហា​ប្រឈម​មិន​ទាន់​ដោះស្រាយ​បាន​នៅ​លើ​យ ដោយសារ​តែ ការ​ថមថយ​ផល​ត្រី​ពី​ធម្មជាតិ មាន​បដិបក្ខ​ក្នុង​ការ​គ្រប់គ្រង​ទីផ្សារ​ត្រី នៅ​កម្ពុជា ការ​ប្រកួតប្រជែង​ទីផ្សារ​ក្នុងស្រុក យន្តការ​ត្រួតពិនិត្យ​នៃ​ការ​នាំ​ចូល​មាន​ភាព​ស្មុគស្មាញ ទាំង​បរិមាណ​គុណភាព និង​កាតព្វកិច្ច នានា​សម្រាប់​អ្នក​នាំ​ចូល​និង​មាន​សមត្ថកិច្ច​ទទួលខុសត្រូវ​ច្រើន ។

​បញ្ហា​ប្រឈម​មួយទៀត​នោះ គឺ​វិស័យ​វិនិយោគឯកជន​លើ​ការ​ធ្វើ​វារីវប្បកម្ម​នៅ​ខ្វះ​ទុន និង​ខ្វះ​ចំណេះដឹង​ក្នុង​ការ​សិក្សា​ពី​តម្រូវការ​ទីផ្សារ​ក្នុង​និង​ក្រៅប្រទេស​គួប​ផ្សំ​ជា​មួ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​ក្ន​ងុ​ស្រុក​និង​ការ​នាំ​ចេញ តម្លៃ​សេវា​ក្នុង​ការ​ផលិត​កែ​ច្នៃ​និង​ស្តុក​នៅ​មាន​តម្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ