ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​១៧​មិថុនា ខេត្តសៀមរាប រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី ២៦​នាក់ និង​ជា​សះស្បើយ ១៨​នាក់

2 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​២៦​នាក់ និង​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១៨​នាក់…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​២៦​នាក់ និង​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១៨​នាក់ ។

រដ្ឋបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​១៥​នាក់ ជា​ករណី​ឆ្លង​រាលដាល​ក្នុង​សហគមន៍ ដែល​មាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​នឹង​ប្រភព​មក​ដើម​ពី​ស្រុក​ជីក្រែង ។ ចំពោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​០៦​នាក់ គឺជា​ករណី​ពុំ​ទាន់​អាច​សន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ ។ អ្នក​វិជ្ជមាន​ម្នាក់ ជា​ករណី​មក​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដោយ​មាន​អាកា​រៈ​សង្ស័យ ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ស្រាវជ្រាវ​រក​មេរោគ​កូ​វី​ដ​-១៩ ទទួល​បាន​លទ្ធផល​វិជ្ជមាន​។ ដោយឡែក អ្នក​វិជ្ជមាន​ចំនួន​៤​នាក់​ទៀត គឺជា​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ មក​ដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្ដេចឪ និង​វិទ្យាល័យ​វត្ត​ស្វាយ ។

អ្នកជា​សះស្បើយ​ទាំង ១៨​នាក់ ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​ត្រូវ​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។

សូម​បញ្ជាក់​ថា មក​ទល់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១​នេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន​៥៣៤​នាក់ និង​បាន​ព្យាបាល​ជា​សះ​-​ស្បើយ សរុប​ចំនួន​១៣៦​នាក់ ស្លាប់​សរុប​៤​នាក់ និង​៣៩៤​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ