ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​កសិករ​ចិញ្ចឹម​កង្កែប​ថា​រក​ទីផ្សារ​លក់​មិន​បាន ពេល​នេះ​អភិបាលខេត្ត​ចេញ​មុខ​ជួយ​ទិញ​១​តោន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រោយ​ពី​សហគមន៍​កសិករ​ចិញ្ចឹម​កង្កែប​ត្អូញត្អែរ​រក​ទីផ្សារ​លក់​មិន​បាន​កាលពីពេលកន្លងទៅ ​លោក​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រោយ​ពី​សហគមន៍​កសិករ​ចិញ្ចឹម​កង្កែប​ត្អូញត្អែរ​រក​ទីផ្សារ​លក់​មិន​បាន​កាលពីពេលកន្លងទៅ ​លោក​អភិ​បាល​​ខេត្តបន្ទាយមានជ័យ​បាន​ជួយ​ទិញ​កង្កែប​​ទម្ងន់​១​តោន​ ដើម្បី​យកទៅ​ចែក​ជូន​ដល់​កងកម្លាំង​ទាំង​បី​ស្ថា​ប័ន​ និង​មន្ត្រីរាជ​ការ​​​​​សាលា​ខេត្ត​បន្ទាយមានជ័យ​ កាលពី​​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១ នៅ​សាលា​ខេត្តបន្ទាយមានជ័យ​​។

គួរ​រំលឹក​ថា ​កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១​ កន្លង​ទៅ​ សហគមន៍​កសិករ​ចិញ្ចឹម​កង្កែប​សង្កាត់​ភ្នៀ​ត​បាន​ត្អូញត្អែរ​ថា​ចិញ្ចឹម​កង្កែប​បាន​ផល​ ​បែរជា​​គ្មាន​ទីផ្សារ​លក់ ​​ជាហេតុធ្វើ​ឱ្យ​ប្រជា​កសិករ​បាក់ទឹកចិត្ត និង​​គ្មាន​អ្វី​សង​ធនាគារ ហើយ​​ប្រជា​កសិករ​ដែលប្រកបរបរចិញ្ចឹមកង្កែប​​មាន​ប្រមាណ​ជិត​៥០​គ្រួសារ​ ​ដោយ​ចិញ្ចឹម​​កង្កែប​​សរុប​ប្រមាណ​ជិត​១០​តោន​ ​។ ​ប្រជាពលរដ្ឋ​ចិញ្ចឹម​កង្កែបទទួល​បាន​ផល​ ប៉ុន្តែ​រក​ទីផ្សារ​លក់​គ្មាន ​ជាប់​គាំង​លក់​មិន​ចេញ​ ហើយ​ពួកគាត់​ក៏អំពាវនាវដល់​អភិបាល​ខេត្តបន្ទាយមានជ័យ​និង​មន្ទី​ជំនាញ​ជួយរ​ក​ទី​ផ្សារ​។

សហគមន៍​កសិករ​ចិញ្ចឹម​កង្កែប​បាន​បញ្ជាក់​ថា នៅ​​ឆ្នាំ​២០២១​នេះ​ ប្រជា​កសិករ​ដែល​ចិញ្ចឹម​កង្កែប​មាន​ភូមិ​កន្ទួត ភូមិ​ភ្នៀ​ត ភូមិ​ថ្មី ភូមិ​កំព្រីង ស្ថិត​​ក្នុង​សង្កាត់​ភ្នៀ​ត ​និង​សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ ជួប​ប្រទះបញ្ហា​គ្មាន​ទីផ្សារ និង​​គ្មាន​អ្នកទិញ ខណៈ​​ការ​​ចិញ្ចឹម​កង្កែប​លក់​កាលពី​ឆ្នាំ​មុន ​លក់​បាន​កង្កែប​ក្នុង​១​គីឡូក្រាម ​តំលៃ​៨.០០០​ទៅ​៩.០០០​រៀល ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ