រាជធានីភ្នំពេញ ៖ ជារឿងរ៉ាវស្មានមិនដល់ នៅពេលដែលគេបានឃើញរូបភាពបង្ហោះរបស់អ្នកនាងម៉ៅ ស៊ីណាត តារាចម្រៀងចង្កេះអង្ក្រងដែលជាម្ចាស់បទ«ជីដូនកាកី» បានដើរលក់ខោអាវតាមបណ្តាដងវិថី។ អ្នកនាងពិតជាមិនប្រកាន់ខ្លួនជាមួយមុខរបរសុច្ចរិត តស៊ូលំបាកហាលវាលហាលក្តៅ ត្រេចចរដឹកខោអាវតាមឡានលក់ប្រមូលផល។ នេះជាតារាទី១ ដែលធ្លាប់លេចធ្លោក្នុងពិភពចម្រៀង ដែលហ៊ានចេញមុខ ហើយកម្រមានតារាណាដែលអាចធ្វើបានដូចអ្នកនាង។

ដោយមិនអាចរង់ចាំអោយគេបើកផ្សារឡើងវិញ ម៉ៅ ស៊ីណាត ក៏មិនអាចរង់ចាំការតស៊ូឮដំណឹងរបស់អាជ្ញាធរ ក៏ជ្រើសរើសប្រមូលឥវ៉ាន់ខោអាវ ម៉ូដមនុស្សស្រី ដឹកតាមឡាន ចរយាត្រាតាមដងវិថីនានា ដល់កន្លែងណាចុះលក់កន្លែងហ្នឹង។
មនុស្សមួយចំនួនយល់ថា អ្នកនាង អាចនឹងធ្លាក់កូដ បានជាមកដើរលក់បែបនេះ។ ប៉ុន្តែហ្វេនៗ មួយចំនួនមានតែអោយមេដៃទៅអ្នកនាងវិញ ដែលមិនប្រកាន់អ្វីធ្វើបែបណាអោយតែរកចំណូលចូលប្រចាំថ្ងៃជួយដល់ជីវភាពទាន់សភាពការណ៍ស្ងប់កូវីដបន្តិច ឬបើកក្រុងឡើងវិញ។

អ្នកនាងក្រៅពីសិល្បៈ បានប្រកបអាជីវកម្មលក់ខោអាវនៅក្នុងផ្សារអូឡាំពិកច្រើនឆ្នាំមកហើយ។ បើមើលទៅលើរូបភាព ដែលម៉ៅ ស៊ីណាត ផុសឃើញថា មានទឹកមុខរីករាយ ពេញចិត្តអ្វីដែលកំពុងធ្វើ។ ម៉ៅ ស៊ីណាត មកទល់ពេលនេះមានកូន២នាក់ (ប្រុស១ ស្រី១)។ អ្នកនាងយូរៗឃើញមានវត្តមានចូលសិល្បៈម្តងម្កាល ដោយពេលខ្លះចូលរួមសកម្មភាពជួយសង្គម ជាមួយគ្រួសារតារាកម្ពុជា។ ទោះមានមុខរបរផ្សេង តែអ្នកនាងនៅតែបន្តចូលសិល្បៈ ដោយមិនពេញទំហឹងជាងទេ គឺឆ្លៀតពេល ហើយកន្លងមកក៏ធ្លាប់វត្តភាពយន្តភាគអោយហង្សមាសផងដែរ។








ចែករំលែកព័តមាននេះ