ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ខ្មែរ​មាន​ជីវភាព​ប្រសើរ​ចង់​បរិភោគ​ទុរេន​ដាំ​នៅ​ក្នុងស្រុក​ជាង​ទុ​រេ​នាំ​ចូល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ស្ថាបនិក​សហគមន៍​ចម្ការ​ស្តេច​ទុរេន​ដែល​មាន​មូលដ្ឋាន​ចំការ​នៅ​ក្នុង​ខេត្តកំពត បាន​មើលឃើញ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​កម្រិតជីវភាព​ប្រសើ​សមរម្យ​នៅ​បច្ចុប្បន្ន ពួក​គាត់​ចង់​បរិភោគ​ទុរេន​ដែល​ដាំ​នៅ​ក្នុងស្រុក ជាង​ទុរេន​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ បើ​ទោះបី​តម្លៃ​ទុរេន​ក្នុងស្រុក​មាន​តម្លៃ​ថ្លៃ​ខុស​គ្នា​ក៏​ដោយ​។ លោក ឃឹម ប៊ុ​ន​ឡែ​ន ស្ថា​និក​សហគមន៍​ចម្ការ​ស្តេច​ទុរេន​នៅ​ខេត្តកំពត​បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ​៖​ស្ថាបនិក​សហគមន៍​ចម្ការ​ស្តេច​ទុរេន​ដែល​មាន​មូលដ្ឋាន​ចំការ​នៅ​ក្នុង​ខេត្តកំពត បាន​មើលឃើញ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​កម្រិតជីវភាព​ប្រសើ​សមរម្យ​នៅ​បច្ចុប្បន្ន ពួក​គាត់​ចង់​បរិភោគ​ទុរេន​ដែល​ដាំ​នៅ​ក្នុងស្រុក ជាង​ទុរេន​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ បើ​ទោះបី​តម្លៃ​ទុរេន​ក្នុងស្រុក​មាន​តម្លៃ​ថ្លៃ​ខុស​គ្នា​ក៏​ដោយ​។

លោក ឃឹម ប៊ុ​ន​ឡែ​ន ស្ថា​និក​សហគមន៍​ចម្ការ​ស្តេច​ទុរេន​នៅ​ខេត្តកំពត​បានឱ្យ​ដឹង​ថា មក​ដល់​សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​គឺ​ចង់​ហូប​ទុរេន​ដាំ​ក្នុងស្រុក ហើយ​ក្នុង​នោះ​អ្នក​ដែល​មាន​កម្រិតជីវភាព​ឬ​មាន​ប្រាក់​ចំណូល​ទាប ពេល​ខ្លះ​ក៏​ចង់​ហូប​ទុរេន​ដាំ​ក្នុងស្រុក​ដែរ តែ​ដោយសារ​គាត់​ចង់បាន​តម្លៃ​ថោក ធ្វើ​ឱ្យ​ពួក​គាត់​ទិញ​បាន​ទុរេន​នាំ​ចូល​ពី​ខាងក្រៅ​។

បើ​តាម​លោក ឃឹម ប៊ុ​ន​ឡែ​ន ទុរេន​ខ្មែរ​លេខ​មួយ​លក់​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​ថ្លៃ​២៨.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ហើយ​នៅ​ឆ្នាំ​នេះ​លក់​នៅ​ហាង​របស់​លោក​ទទួល​បានការ​គាំំ​ទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ ធ្វើ​កំណើន​អាច​កើនឡើង​មួយ​គុណ​ជា​ដប់​។

លោក​សង្កត់ធ្ងន់​ថា​«​ខ្ញុំ​ដាក់ចិត្ត​ចូល​ទៅ​ក្នុង​វិស័យ​ដាំ​ទុរេន​នេះ ព្រោះ​ខ្ញុំ​មាន​ក្តី​ស្រ​ម៉ៃ​៖១)- គឺ​ចង់ឱ្យ​ទុរេន​របស់​ខ្មែរ​យើង​គឺ​អាច​ផលិត​បាន​ដូច​ទៅ​និង​ប្រទេស​ផ្សេង​ទៀត ទាំង​បច្ចេកទេស​ដាំ​ដុះ​៖២)-​ខ្ញុំ​ពិតជា​ចង់ ដោយ​សង្ឃឹមថា​នៅ​ថ្ងៃ​ណាមួយ​ខាង​មុខ​ដ៏​ឆាប់​ៗ​នេះ​ដោយ​មានការ​គាំំ​ទ្រ​ជំរុញ​ពី​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន គឺ​យើង​អាច​នាំ​ចេញ​ទុរេន​ទៅ​ក្រៅប្រទេស ពិសេស​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ដែល​ជាទី​ផ្សារ​មួយ​ដ៏​ធំ​។​ដូចនេះ​ខ្ញុំ​ជឿ​ថា​យើង​អាច​ជា​ធ្វើ​បាន ហេតុ​ដូចនេះ​បានជា​ខ្ញុំ​វិនិយោគ​លើ​ការ​ដាំ​ទុរេន​»​។

បើ​តាម​ស្ថាបនិក​សហគមន៍​ចម្ការ​ស្តេច​ទុរេន​រូប​នេះ​ថា បច្ចុប្បន្ន​លោក​មាន​ដើម​ទុរេន​ប្រមាណ​៥.០០០​ដើម ហើយ​សមាជិក​សហគមន៍​មាន​៧០​គ្រួសារ​និង​មាន​ផ្ទៃដី​សរុប​៣០​ហិ​កតា​នៅ​ក្នុង​ខេត្តកំពត​។

ពាក់ព័ន្ធ​និង​ដំណាំ​ទុរេន​នេះ បើ​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ធ្លាប់​មាន​ប្រសាសន៍​ថា​សព្វ​ថ្ងៃនេះ ការ​ដាំ​ដុះ​ដំណាំ​ទុរេន របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន គឺ​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​ពិសេស​កសិករ​ខ្នាត​មធ្យម និង​ធំ ដោយសារ​ពួក​គាត់​មាន​លទ្ធភាព និង​ថវិកា​សម្រាប់​វិនិយោគ​ជា​លក្ខណៈ​អាជីវកម្ម​ពិតប្រាកដ​។ ដោយឡែក​កសិករ​មួយ​ចំនួន​ទៀត ជា​កសិករ​ខ្នាត​តូច ឬ​អ្នក​ដាំ​ទុរេន​ជា​លក្ខណៈ​គ្រួសារ ឬ​ជា​កំសាន្ត​តែ​ប៉ុណ្ណោះ ដែល​ពួក​គាត់​ធ្វើការ​ដាំ​ដុះ​ទៅ​តាម​ការ​យល់​ឃើញ ឬ​ដាំ​តាម​យថាកម្ម ដោយ​មិន​បាន​យកចិត្តទុកដាក់​អនុវត្ត​តាម​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​។

លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា ការ​ដាំ​ដំណាំ​ទុរេន​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន កំពុង​តែ​ពេញ​និយម ដោយសារ​មាន​អតិថិជន​នៅ​ក្នុងស្រុក​ជា​ច្រើន​បាន​គាំទ្រ​ទៅ​លើ​គុណភាព និង​សុវត្ថិភាព​របស់​ផលិតផល​ទុរេន​កម្ពុជា​។ ម្យ៉ាងទៀត តម្លៃ​ទុរេន​ក្នុងស្រុក​គឺ​ខ្ពស់​ជាង​ទុរេន​នាំ​ចូល ហើយ​មិន​មាន​បញ្ហា​ទីផ្សារ​ដោយសារ​មាន​តម្រូវការ​ខ្ពស់​។ ដូច្នេះ​កសិករ​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន គឺ​ក្នុង​១​ហិ​កតា អាច​ទទួល​បាន​ប្រមាណ ១-២ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក្នុង​លក្ខខណ្ឌ​នៃ​ការ​ដាំ​ទុរេន​ដោយ​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ និង​ទទួល​បាន​ទិន្នផល​ល្អ​។

ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង​សា​ខុន មាន​ប្រសាសន៍​ថា​ប្រសិនបើ​កសិករ​ដាំ​ជា​ទ្រង់ទ្រាយ​ធំ ឬ​ច្រើន​គ្រួសារ​ដោយ​មានការ​ចងក្រង​ជា​សហគមន៍ ដំណាំ​ទុរេន​នឹង​អាច​ជួយ​រក​ចំណូល​បាន​ច្រើន​ដល់​សេដ្ឋកិច្ចជាតិ​។ ទោះបីជា​ដំណាំ​នេះ ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ ។​ប៉ុន្តែ​តម្រូវ​ឱ្យ​មានការ​វិនិយោគទុន​ច្រើន និង​ទាមទារ​ការ​អនុវត្ត​ប​ច្ចេស​ទេស​ត្រឹមត្រូវ​ជាមួយនឹង​ការ​ថែទាំ​យ៉ាង​ដិត​ដល់​ទើប​ទទួល​បាន​ជោគជ័យ​។ ដោយ​បាន​ពិនិត្យ​ឃើញ ដំណាំ​ទុរេន​កំពុង​តែ​មាន​សក្តានុពល​ទីផ្សារ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​និង​កំពុង​ត្រៀម​រៀបចំ​ដាក់​ចេញ​នូវ​គោលនយោបាយ​ដូច​តទៅ​៖

១)- រៀបចំ​ផែនការ និង​ទិស​ដៅ​ពង្រីក​ការ​ដាំ​ដំណាំ​ទុរេន និង​ដំណាំ​ឈើ​ហូប​ផ្លែ ដែល​មាន​សក្តានុពល​សម្រាប់​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស​។ ២)- បង្កើត​ស្ថានីយ​បង្កាត់ និង​ផលិត​ពូជ​ទុរេន​និង​ដំណាំ​ហូប​ផ្លែ​ដែល​ពេញ​និយម​សម្រាប់​ផ្គត់ផ្គង់​ដល់​កសិករ​ដើម្បី​ងាយស្រួល​ដាក់​លក់​នៅ​លើ​ផ្សារ​ក្នុង និង​ក្រៅប្រទេស​។ ៣)- អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដើម្បី​ជួយ​សម្រួល​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​ទុរេន និង​ដំណាំ​ហូប​ផ្លែ​ផ្សេង​ទៀត ។​៤)- បណ្តុះបណ្តាល​បច្ចេកទេស​ដាំ​ដុះ​ទំនើប រួម​ទាំង​បច្ចេកទេស​មុន​និង​ក្រោយ​ប្រមូល​ផល​ដល់​អ្នក​ដាំ​ដុះ​ឱ្យ​ស្រប​តាម​ស្តង់ដារ​សុវត្ថិភាព ឆ្លើយ​តមនឹង​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការ​នាំ​ចេញ​។

៥)- ចងក្រង​សហគមន៍​ផលិត​ដំណាំ​ទុរេន និង​ដំណាំ​ហូប​ផ្លែ​ដើម្បី​ជំរុញ​ផលិតកម្ម​ស្រប​តាម​ស្ដង់ដា​រស​និង​តម្រូវការ​ទីផ្សារ​។ ៦)- លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ក្នុង​ការ​បង្កើត​ការ​វិនិយោគ ដើម្បី​ជំរុញ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ជំរុញ​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​។
៧)- រៀបចំ​បង្កើត​សហព័ន្ធ​កសិឧស្សាហកម្ម​កម្ពុជា ដើម្បី​គាំទ្រ លើកទឹកចិត្ត និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម និង​ក​សិ​ធុរកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ