ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ និង​អាជ្ញាធរ​ចុះ​យក​សំណាក​ពី​កម្មករ​ក្រុមហ៊ុន​មួយ ហើយ​ក៏​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​២១​នាក់

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ក្រុម​គ្រូពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​មក​ពី​មន្ទីរ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តកំពត បាន​ចុះ​មក​ដល់ទី​តាំង​ក្រុមហ៊ុន​

ខេត្តកំពត ៖ ក្រុម​គ្រូពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​មក​ពី​មន្ទីរ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តកំពត បាន​ចុះ​មក​ដល់ទី​តាំង​ក្រុមហ៊ុន​ពូ​ចិន​ខេ​មូ​ឌា​-​ខូ​អិ​ល​ធី​ឌី​កណ្ដាល​ទួល ស្ថិត​ក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ដើម្បី​រក​អ្នក​ប៉ះពាល់​ប្រយោល​ជាមួយ​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ក្នុង​នោះ​ក៏​បាន​ពិនិត្យ និង​យក​សំណាក​ពី​កម្មក​រោងចក្រ​ក្រុមហ៊ុន​ពូ​ចិន​នេះ ចំនួន​៤៤​នាក់ ហើយ​ក៏​បាន​រក​ឃើញ​កម្មករ​ចំនួន​២១​នាក់ គឺ​វិជ្ជមាន​កូ​វី​ដ​១៩ ចំណែក​កម្មករ​អវិជ្ជមាន​ចំនួន​២៣​នាក់​ទៀត ត្រូវ​បាន​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១​នេះ ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​ស្រុក បន្ត​ចុះ​មក​ដល់ទី​តាំង​ក្រុមហ៊ុន​ពូ​ចិន ជា​លើក​ទី​២ ដើម្បី​យក​សំណាក់​ពី​កម្មករ​នៅ​ក្នុង​រោងចក្រ ទៅ​ពិនិត្យ​រក​មេរោគ​កូ​វី​ដ​១៩ បន្ត​ទៀត​។

គួរ​បញ្ជាក់​ថា រដ្ឋបាល​ខេត្តកំពត ក៏​បាន​ចេញ​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា​នេះ​ដែរ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​កូ​វី​ដ​១៩ ចំនួន​៥៥​នាក់​នៅ​ក្នុង​ខេត្តកំពត ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​៤៩​នាក់​។

ចំណែក​អាជ្ញាធរ​ខេត្តកំពត ក៏​បាន​ប្រកាស​ព័ត៌មាន​ដែរ​ថា នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១​នេះ ក៏​មាន​បុរស​ម្នាក់​អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​នេះ មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។ ហើយ​បុរស​រូប​នេះ​ចេញ​មក​ហាត់ប្រាណ ក្រោយមក​ក៏​បាន​ដួល​ដាច់​សរសៃឈាម រួច​ត្រូវ​បាន​ដឹក​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មណ្ឌល​វិឡា​ល័យ​ព្រះ​បិតា​ជាតិ ស្រុក​កំពង់ត្រាច បន្ទាប់​មក​ក៏​បាន​ស្លា​.​ប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា​នេះ​ផង​ដែរ​។ ចំណែក​ស​.​ព​អ្នក​ដែល​បាន​ស្លា​.​ប់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​កំពង់ត្រាច ដឹក​យក​មក​បូជា​នៅ​ភ្នំ​ទទឹងថ្ងៃ ជាប់​នឹង​ភ្នំ​ប្រាសាទ ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ