ក្រុមប្រទេសអ្នកមាន G7 ផ្តោតការប្រជែងខ្លាំងជាមួយចិនតាមរយៈផែនការហេដ្ឋារចនាសម្ព័ន្ធធំៗ
បរទេស ៖ មេដឹកនាំប្រទេសប្រជាធិបតេយ្យនិងជាប្រទេសអ្នកមានបំផុតទាំង ៧ (G7) បានប្រជុំគ្នាកាលពិថ្ងៃសៅរ៍ ម្សិលមិញ ដើម្បី
បរទេស ៖ មេដឹកនាំប្រទេសប្រជាធិបតេយ្យនិងជាប្រទេសអ្នកមានបំផុតទាំង ៧ (G7) បានប្រជុំគ្នាកាលពិថ្ងៃសៅរ៍ ម្សិលមិញ ដើម្បី
បរទេស ៖ មេដឹកនាំប្រទេសប្រជាធិបតេយ្យនិងជាប្រទេសអ្នកមានបំផុតទាំង ៧ (G7) បានប្រជុំគ្នាកាលពិថ្ងៃសៅរ៍ ម្សិលមិញ ដើម្បីស្វែងរកវិធីប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងខ្លាំងរបស់ប្រទេសចិន តាមរយៈការផ្តល់ជូនប្រទេសកំពុងអភិវឌ្ឍន៍នូវផែនការហេដ្ឋារចនាសម្ព័ន្ធដែលអាចប្រកួតប្រជែងជាមួយគំនិតផ្តួចផ្តើម ផ្លូវមួយ-ខ្សែក្រវាត់ (Belt and Road initiative) ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
ក្រុមប្រទេស G7 ដែលមេដឹកនាំកំពុងប្រជុំនៅភាគនិរតីនៃប្រទេសអង់គ្លេសបាននិងកំពុងស្វែងរកការឆ្លើយតបប្រកបដោយភាពស៊ីចង្វាក់គ្នា ដើម្បីទប់ទល់នឹងភាពលេចធ្លោកាន់តែខ្លាំងឡើងរបស់លោកស៊ី បន្ទាប់ពីប្រទេសចិនបានកើនឡើងនូវកំណើនសេដ្ឋកិច្ចនិងយោធាក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័តមាន
រ៉យទ័រ ។
សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំ G7 ផ្សេងទៀតសង្ឃឹមថា ផែនការរបស់ពួកគេដែលត្រូវបានគេស្គាល់ថា គំនិតផ្តួចផ្តើមកសាង ពិភពលោកឱ្យត្រឡប់ជាល្អប្រសើរឡើងវិញ (Build Back Better World (B3W) initiative) នឹងផ្តល់នូវភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធប្រកបដោយតម្លាភាពដើម្បីជួយនូវទឹកប្រាក់ទំហំ ៤០ ពាន់ពាន់លានដុល្លារ ដែលត្រូវការដោយប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំ ២០៣៥ ។
មន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលរបស់លោក Biden បាននិយាយថា «នេះមិនមែនគ្រាន់តែដើម្បីប្រឈមមុខដាក់គ្នា ឬដណ្តើមយកឈ្នះប្រទេសចិនប៉ុណ្ណោះទេ ។ ប៉ុន្តែរហូតមកដល់ពេលនេះយើងមិនបានផ្តល់ជម្រើសវិជ្ជមានណាមួយ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃស្តង់ដារ និងវិធីធ្វើជំនួញរបស់យើងនៅឡើយទេ ” ។
ក្រោយមកសហរដ្ឋអាមេរិកបាននិយាយថា មានការឯកភាពគ្នា G7 ស្តីពីតម្រូវការសម្រាប់វិធីសាស្ត្ររួមគ្នាមួយចំពោះប្រទេសចិនស្តីពីពាណិជ្ជកម្ម និងសិទ្ធិមនុស្ស។
សេតវិមានបានបន្ថែមទៀតថា G7 និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងប្រើប្រាស់គំនិតផ្តួចផ្តើម B3W ដើម្បីកៀងគរមូលធនវិស័យឯកជន ក្នុងវិស័យ ដូចជាអាកាសធាតុ សុខភាពនិងសន្តិសុខ សុខភាព បច្ចេកវិទ្យាឌីជីថល និងសមភាពយេនឌ័រ និងសមភាព។
គេមិនទាន់ដឹងច្បាស់ថាតើផែនការនេះនឹងដំណើរការយ៉ាងម៉េច ឬថាតើទីបំផុតនឹងត្រូវចំណាយមូលធនប៉ុន្មាននោះទេ។
សូមបញ្ជាក់ថា គម្រោងគំនិតផ្តួចផ្តើមផ្លូវ១-ខ្សែក្រវ៉ាត់ (BRI) របស់ប្រទេសចិនដែលលោក ស៊ី បានចាប់ផ្តើមក្នុងឆ្នាំ ២០១៣ ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍និងវិនិយោគដែលនឹងលាតសន្ធឹងពីអាស៊ីទៅអឺរ៉ុបនិងទៅតំបន់ឆ្ងាយទៀត ។
មានប្រទេសជាង ១០០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសចិនដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងគម្រោង គំនិតផ្តួចផ្តើមផ្លូវ១-ខ្សែក្រវ៉ាត់ ដូចជាផ្លូវដែកកំពង់ផែផ្លូវហាយវេនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
ក្រុមអ្នករិះគន់និយាយថា ផែនការរបស់លោកស៊ី ក្នុងការបង្កើតនូវផ្លូវជំនួញផ្លូវសូត្របុរាណដើម្បីភ្ជាប់ប្រទេសចិនជាមួយអាស៊ីអឺរ៉ុប និងលើសពីនេះ គឺជាយានសម្រាប់ការពង្រីកប្រទេសកុម្មុយនិស្តចិន។
ជាការឆ្លើយតប ទីក្រុងប៉េកាំងបាននិយាយថាការសង្ស័យបែបនេះ គឺក្បត់ទៅនឹងឥទ្ធិពលនៃសំណល់ចក្រពត្តិនិយម របស់មហាអំណាចលោកខាងលិច ដែលបានកាន់កាប់និងធ្វើឱ្យចិនអាម៉ាស់មុខអស់ជាច្រើនសតវត្សរ៍ កន្លងទៅតាមរយៈសំណល់ចក្រពត្តិនិយម ។
មេដឹកនាំប្រទេស G7 – សហរដ្ឋអាមេរិក កាណាដា អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី បារាំងនិងជប៉ុនចង់ប្រើការជួបជុំរបស់ពួកគេនៅរមណីយដ្ឋានមាត់សមុទ្រនៃឆ្នេរសមុទ្រខាប៊ីស (Carbis) ដើម្បីបង្ហាញពិភពលោកថាប្រទេសប្រជាធិបតេយ្យដែលមានជាងគេបំផុតអាចផ្តល់នូវជម្រើសមួយទប់ទល់នឹងការរីកចម្រើនរបស់ចិន៕
ចែករំលែកព័តមាននេះ