ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​អន្តោ​ប្រ​សេន៍​ចាប់​ជនជាតិ​វៀតណាម​ចំនួន​៩​នាក់​នៅ​ខណ្ឌ​៧​មក​រា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ កម្លាំង​សមត្ថកិច្ច​អន្តោ​ប្រ​សេន៍​បាន​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀត​ណាម​ចំនួន​៩​នាក់​(​ក្នុង​នោះ​ស្រី​២​នាក់​) ពាក់ព័ន្ធ​ករណី​មក​រស់នៅ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ កម្លាំង​សមត្ថកិច្ច​អន្តោ​ប្រ​សេន៍​បាន​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀត​ណាម​ចំនួន​៩​នាក់​(​ក្នុង​នោះ​ស្រី​២​នាក់​) ពាក់ព័ន្ធ​ករណី​មក​រស់នៅ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ នៅ​ចំណុច​ផ្ទះ​លេខ​១៣ ក្បែរ​វត្ត​ព្រះពុទ្ធ នៅ​តាម​បណ្ដោយ​​ផ្លូវ​លេខ​២១៣ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​អនុវត្តន៍​នីតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា ក្រោយ​ធ្វើការ​ស្រាវ​ជ្រាវ និង​ទទួល​បាន​ព័ត៌មាន​ថា មាន​ជនជាតិ​វៀតណាម​ចំនួន​៩​នាក់មក​រស់នៅ និង​ធ្វើ​ជា​ជាងដេរ​ស្បែកជើង​នៅផ្ទះ​លេខ​១៣ ក្បែរ​វត្ត​ព្រះពុទ្ធ នៅ​តាម​បណ្ដោយ​​ផ្លូវ​លេខ​២១៣ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​រួច កម្លាំង​របស់​លោក​បាន​រក​ឃើញ​ជនជាតិ​វៀតណាម​ចំនួន​៩​នាក់​ (​ស្រី​២​នាក់​) រួច​ឃាត់ខ្លួន​ប​ញ្ជួ​ន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​ធ្វើ​សៀវភៅ​កា​រងារ និង​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់ ដោយ​ធ្វើ​ផាកពិន័យ​ថវិកា​ចូល​រដ្ឋ​ចំនួន​៥០​ម៉ឺន​រៀល​សម្រាប់​ជនជាតិ​បរទេស​ម្នាក់ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ លោក​ក៏​បាន​ធ្វើការ​អំពាវនាវ និង​សុំ​ឲ្យ​ជន​បទេស​ដែល​ស្នាក់​នៅ និង​ធ្វើការ​សុំ​ច្បាប់ និង​គោរព​ច្បាប់​ប្រទេស​កម្ពុជា​ផង បើ​ពុំនោះ​ទេ​សមត្ថកិច្ច​នឹង​ចាត់វិធានការ​ដោយ​ពុំ​លើកលែង​ឡើយ ។

លោក​ឧត្ដមសេនីយ៍ទោ​បាន​បន្ត​ទៀត​ថា កន្លង​មក​លោក​បាន​ធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស និង​សិប្បកម្ម​នានា​ទាំងអស់​ឲ្យ​បញ្ឈប់​ការ​ជួល​កម្មករ​បរទេស​ដែល​ចូល​មក​ដោយ​ខុសច្បាប់​មក​ធ្វើការ​បន្ត​ទៀត បើ​ពុំនោះ​ទេ​សមត្ថកិច្ច​នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​រឹងទទឹង ។

យោង​តាម​មាត្រា​ទី​២៩ ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​បាន​ចែង​ថា ជនបរទេស​ណា​ដែល​គ្មាន​ការ​អនុញាត ហើយ​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​លប​លួច លាក់​បន្លំ ឬ​ល្បិច​ផ្សេង​ទៀត​ដែល​ផ្ទុយ​ពី​បទ​បញ្ញា​តិ​នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់​គុក​ពី​៣​ខែ ដល់​៦​ខែ មុន​នឹង​បណ្តេញចេញ ត្រូវ​ផ្តន្ទាទោស​ដូច​គ្នា​នឹង​ជនល្មើស​ចំពោះ​ជន​ណា​ដែល​ផ្តល់​ជំនួយ ឬ​ជួយ​លាក់បាំង​ក្នុង​ការ​បញ្ចូល​ជនបរទេស​ដែល​គ្មាន​ការ​អនុញាត​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឯ​មន្ត្រី​ភ្នាក់ងាររាជការ​មាន​សមត្ថកិច្ច​រូប​ណា ដែល​ជា​អ្នកសមគំនិត ឬ​ជួយ​សម្រួល​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ខាងលើ ត្រូវ​ផ្តន្ទាទោស​ដាក់គុក​ពី​១​ខែ ដល់​១​ឆ្នាំ ហើយ​មន្ត្រីរាជការ​មាន​សមត្ថកិច្ច​រូប​ណា ដែល​ធ្វើការ​ធ្វេសប្រហែស ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​បទបញ្ជា​ត្រូវ​ទទួល​ការ​ផ្តន្ទាទោស​ផ្នែក​រដ្ឋបាល មធ្យោបាយ សម្ភារៈ​ប្រើប្រាស់ សម្រាប់​ប្រព្រឹត្ត​បទល្មើស ត្រូវ​រឹបអូស​ទុកជា​សម្បត្តិ​រដ្ឋ​ដោយ​តុលាការ ៕