ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុធ្វើឱ្យប្រដាប់ភេទស្ត្រីមានក្លិន !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វាធម្មតាសម្រាប់ប្រដាប់ភេទរបស់អ្នកដែលមានក្លិនស្រាល ។ ប៉ុន្តែបើក្លិននោះឆួលខ្លាំង ហើយមានរមាស់ ក្រហាយ ឬរលាកថែមទៀតនោះ វាមិនមែនជារឿងធម្មតា ។…

រាជធានីភ្នំពេញ ៖ វាធម្មតាសម្រាប់ប្រដាប់ភេទរបស់អ្នកដែលមានក្លិនស្រាល ។ ប៉ុន្តែបើក្លិននោះឆួលខ្លាំង ហើយមានរមាស់ ក្រហាយ ឬរលាកថែមទៀតនោះ វាមិនមែនជារឿងធម្មតា ។ ទាំងនេះជាមូលហេតុបង្កឱ្យប្រដាប់ភេទមានក្លិន ៖

• បាក់តេរី វាជាការឆ្លងរោគដែលបង្កដោយបាក់តេរីលូតលាស់ច្រើននៅក្នុងទ្វារមាសស្រ្តី ។ រោគសញ្ញា គឺមានក្លិនឆ្អាបដូចត្រី  និងឆួលខ្លាំងហើយ មានធ្លាក់ស ពណ៌ប្រផេះស្រាល ។ វាជាបញ្ហាជួបញឹកញាប់ជាងគេសម្រាប់ស្រ្តីអាយុចន្លោះពី ១៥ ទៅ ៤៤ ឆ្នាំ ។

• ទ្រីកូម៉ូណាស់ (Trichomoniasis) ជាការឆ្លងរោគតាមផ្លូវបន្តពូជដែលបង្កជាក្លិន ។ ជំងឺឆ្លងតាមការរួមភេទផ្សេងទៀតដូចជា ប្រមេះ និងក្លាមីឌីយ៉ា (Gonorrhea and Chlamydia) ជាទូទៅមិនបង្កឱ្យក្លិនឆួលខ្លាំងទេ ។ ប៉ុន្តែពេលខ្លះវាក៏អាចជាមូលហេតុ ។

• ការភ្លេចដកតំប៉ុងចេញ ក្លិនអាចកើតមានពេលដែលអ្នកភ្លេចដកតំប៉ុងចេញ ឬ តំប៉ុងដែលដាក់ជាប់យូរនៅប្រដាប់ភេទស្ត្រី ។ វាមិនអាចទេក្នុងការឱ្យ តំប៉ុង រលាយទៅដោយខ្លួនឯង ។ បើវាជាប់នៅក្នុងប្រដាប់ភេទ អ្នកត្រូវទៅជួបពេទ្យដើម្បីដកវាចេញ ហើយពិនិត្យមើលថា មានការឆ្លងរោគទេ ។

• ខ្វះអនាម័យ មិនងូតទឹកទៀងទាត់អាចនាំឱ្យមានរលាកទ្វារមាស់ដែលបង្កឱ្យមានក្លិន ។

• បែកញើស ស្បែកនៅតំបន់គូថ គឺងាយនឹងបែកញើសដែលបង្កជាក្លិន ។

• របបអាហារ អ្វីដែលអ្នកញ៉ាំ និងផឹកវាប៉ះពាល់ដល់ក្លិនទឹកនោមហើយអ្វីដែលអ្នកញ៉ាំក៏ជះឥទ្ធិពលើក្លិនរបស់ប្រដាប់បន្តពូជ ។ បើអ្នកញ៉ាំអាហារមានក្លិនខ្លាំងដូចជាខ្ទឹមស វាក៏អាចនាំមានក្លិននៅប្រដាប់ភេទផងដែរ ។

• អំលុងពេលមានផ្ទៃពោះ ផ្អែកតាម គ្លីនិក Cleveland ស្រ្តីមានផ្ទៃពោះ គឺមានការផ្លាស់ប្តូរក្លិនដោយសារតែការប្រែប្រួលអរម៉ូន និងមានការបញ្ចេញរំអិលច្រើន ។

• វដ្តរដូវរបស់អ្នក ក្លិនប្រដាប់ភេទនឹងប្តូរច្រើនដងនៅក្នុងវដ្តនៃរដូវ ។

• មហារីកមាត់ស្បូនជាករណីកម្រ ក្លិនមិនធម្មតាពេលខ្លះជាសញ្ញានៃមហារីកមាត់ស្បូន ។ រោគសញ្ញាដទៃរបស់មហារីក មាត់ស្បូនរួមមានធ្លាក់សខ្លាំងដែលបង្កជាក្លិនខ្លាំង ។

នៅក្នុងការរស់នៅប្រចាំថ្ងៃស្ត្រីគ្រប់រូបត្រូវចេះថែរក្សាប្រដាប់បន្តពូជរបស់ខ្លួនឱ្យបានល្អ ។ ការប្រើប្រាស់ទឹកអនាម័យបានត្រឹមត្រូវនឹងជួយដល់ការបំបាត់ក្លិន និងថែរក្សាសុខភាពនៃប្រដាប់បន្តពូជស្ត្រី ។ គ្រូពេទ្យជំនាញនិយាយថា ស្ត្រីគ្រប់រូបត្រូវចេះជ្រើសរើសទឹកអនាម័យដែលមានគុណភាព ។ ឧទាហរណ៍ដូចជា ទឹកអនាម័យ វ៉ាជីស៊ីល ត្រូវបានគេដឹងថា ជាទឹកអនាម័យដែលមានប្រសិទ្ឋភាពក្នុងការថៃទាំងសុខភាពប្រដាប់បន្តពូជស្ត្រី និងការបំបាត់ក្លិននៅប្រដាប់បន្តពូជស្ត្រី ៕