ហានិភ័យ​ហិរញ្ញវត្ថុ​ទាំង ​៣ ដែល​មនុស្ស​ជា​ច្រើន​កំពុង​ប្រឈម ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហានិភ័យ​ហិរញ្ញវត្ថុ​ទាំង ​៣ ដែល​មនុស្ស​ជា​ច្រើន​កំពុង​ប្រឈម !

4 ថ្ងៃ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ​ពិតជា​គ្រប់​គ្នា​សុទ្ធតែ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ គ្មាន​ថវិកា​គ្រប់គ្រាន់ រក​ចំណូល​មិន​បាន ក៏​ព្រោះតែ​ជាង​ ១ ​ឆ្នាំ​កន្លះ​មក​ហើយដែល​កូ​វី​ដ​ ១៩​នៅ​តែ​បន្ត​កូរ​ពិភពលោក​ឱ្យ​ធ្លាក់​ក្នុង​សភាព​លំបាក ​។…

រាជធានីភ្នំពេញ ៖ ​ពិតជា​គ្រប់​គ្នា​សុទ្ធតែ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ គ្មាន​ថវិកា​គ្រប់គ្រាន់ រក​ចំណូល​មិន​បាន ក៏​ព្រោះតែ​ជាង​ ១ ​ឆ្នាំ​កន្លះ​មក​ហើយដែល​កូ​វី​ដ​ ១៩​នៅ​តែ​បន្ត​កូរ​ពិភពលោក​ឱ្យ​ធ្លាក់​ក្នុង​សភាព​លំបាក ​។ បទ​ពិសោធន៍​ទាំងនេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​យល់​ដឹង​អំពី​ហានិភ័យ និង​បញ្ហា​សន្សំ​ប្រាក់ ​។ បើដូច្នេះ​ សូម​ស្តាប់​ការ​បកស្រាយ​របស់​អ្នកជំនាញ អំពី​ហានិភ័យ​មិន​សន្សំ​ប្រាក់ និង​សន្សំ​ហើយ​តែ​នៅ​តែ​មាន​ហានិភ័យ​ ។

លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជា​អ្នក​ប្រឹក្សា​ឯករាជ្យ
Picture

លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជា​អ្នក​ប្រឹក្សា​ឯករាជ្យ ថ្មី​ៗ​នេះ​បាន​​ប្រាប់​សារព័ត៌មាន​ «កោះសន្តិភាព​» ដូចនេះ​ថា ក្នុង​សម័យ​ថ្មី​ដែល​សេដ្ឋកិច្ច​សាកល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា មនុស្ស​ជា​ច្រើន​ប្រឈម​នឹង​ហានិភ័យ​ហិរញ្ញវត្ថុ​ធំ​ៗ​ចំនួន​ ៣ ​ដូច​ខាងក្រោម ​៖

ហានិភ័យ​ទី ​១ មិន​សន្សំ​ប្រាក់
មនុស្ស​យើង​ម្នាក់​ៗ​អ្វី​ដែល​យើង​មាន គឺ​នៅ​ពេល​ដែល​យើង​ចេញពី​សាលា អ៊ីចឹ​ង​មាន​តែ​កម្លាំងកាយ​កម្លាំង​ប្រាជ្ញា​ទេ ដែល​អាច​យក​ទៅ​បំពេញការងារ​ដើម្បី​បាន​ចំណូល ជា​ទូទៅ​ គឺ​សំដៅ​ទៅ​លើ​អ្នក​ដែល​មិន​មាន​ជា​ទ្រព្យសម្បត្តិ ​ឬ​កេរ្តិ៍​ដែល​បាន​មក​ពី​ឪពុក​ម្តាយ​ចែក​ឱ្យ ។ ដូចនេះ​ប្រសិនបើពេល​ដែល​មានកម្លាំ មាន​ប្រាជ្ញា អាច​​នៅ​ធ្វើការ​កើត ហើយ​មាន​ចំណូល​នោះ​ត្រូវ​សន្សំ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះថា ​អ្វីមួយ​កើតឡើង ឧទាហរណ៍​ថា នៅ​ពេល​យើង​បាត់បង់​សមត្ថភាព ឬ​មាន​គ្រោះ​ផ្សេង​ៗ​ដោយ​ប្រការ​ណាមួយ ឬ​ក៏​ក្រុមហ៊ុន​ដែល​យើង​កំពុង​ធ្វើ​សព្វថ្ងៃ​ប្រកាស​ក្ស័យ​ធន់ នោះ​ភ្លាម​ៗ​យើង​នឹង​បាត់​សេដ្ឋកិច្ច ដូចនេះ​ភ្លាម​ៗ​ពិបាក​រក​ជំនួយ​ណាស់ ​។ ដូចនេះ​ប្រសិនបើ​យើង​មាន​ប្រាក់​សន្សំ​ខ្លះ នោះ​យើង​អាច​មាន​ថវិកា​ដោះស្រាយ​បាន​មួយ​គ្រា​នឹង ​។

Picture

ហានិភ័យ​ទី ​២ សន្សំ​ប្រាក់​ដែរ ប៉ុន្តែ​មិន​វិនិយោគ
ត្បិត​តែ​ការ​សន្សំ​ប្រាក់​ជា​ការ​ចាំបាច់ ប៉ុន្តែ​នៅ​ពេល​យើង​សន្សំ​ទៅ ដោយ​មិន​បាន​ប្រើប្រាស់ ដើម្បី​ឱ្យប្រាក់​នោះ​បង្កើត​ប្រាក់​មក​វិញ ដូចនេះ​អាច​និយាយ​បាន​ថា ​តម្លៃនៃ​លុយ​សន្សំ​របស់​យើង​នឹង​វា​កាន់តែ​ធ្លាក់​ចុះ​រៀង​រាល់​ឆ្នាំ​ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​មធ្យម​ប្រហែលជា​ ៣​ ភាគរយ មាន​ន័យ​ថា ១០០​ ដុល្លារ​នៅ​ឆ្នាំ​នេះ ដើម្បី​ទិញ​ទំនិញ​បាន​នៅ​ឆ្នាំ​ក្រោយ អ៊ីចឹ​ង​ទាល់តែ​មាន​លុយ ១០៣ ​ដុល្លារ មាន​ន័យ​ថា ​លុយ​ធ្លាក់​ថ្លៃ ​៣ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ៗ និង​ទំនិញ​ឡើងថ្លៃ​ ។ ដូចនេះ​ប្រសិនបើ​គ្រាន់តែ​សន្សំ​មិន​បាន​ចំណូល​បន្ថែម ឬ​មិនកើត​ការ​ប្រាក់ នោះ​ជា​ហានិភ័យ​មួយ​ដែរ​ ។ ពេល​ខ្លះ​យើង​សន្សំ​ដែរ ​ប៉ុន្តែ​វា​មិន​ទាន់​គ្រប់គ្រាន់ ហើយ​ភ្លាម​ៗ​មាន​បញ្ហា​បាត់បង់​សមត្ថភាព​ពលកម្ម ឬ​បាត់បង់​ប្រាក់​ចំណូល​នោះ​វា​នឹង​ធ្វើ​ឱ្យ​យើង​មាន​បញ្ហា​ផង​ដែរ ​។

Picture

ហានិភ័យ​ទី​ ៣ សន្សំ និង​វិនិយោគ ប៉ុន្តែ​ខ្វះ​ចំណេះដឹង និង​បញ្ញា
អ្វី​ដែល​សន្សំ​បាន​ហើយ​យក​ទៅ​វិនិយោគ​ដែរ ប៉ុន្តែ​ការ​សន្សំ​ដើម្បី​វិនិយោគ​នឹង​គឺ​ខ្វះ​បញ្ញា ខ្វះ​ចំណេះដឹង មិន​ចេះ​ប្រើ​ប្រាក់​ឱ្យ​វា​មាន​ប្រសិទ្ធិ​ភាព ឧទាហរណ៍​ថា ​ត្រូវ​ទទួល​រង​ការ​បោកប្រាស់​ពី​អ្នក​ដទៃ ដូច​គ្រប់​គ្នា​បានដឹង​ហើយ​ថ្មី​ៗ​នេះ មាន​ជា​បញ្ហា​ច្រើន​ណាស់​រឿង​ដាក់​ហ៊ុន​រកស៊ី​ ឬ​វិនិយោគ​ជាដើម ទាំងនេះ​ហើយ​ដែល​ទាក់ទង​នឹង​បញ្ញា​ និង​ចំណេះដឹង​ដឹង​ ។ នៅ​ក្នុង​ព្រះពុទ្ធ​សាសនា លោក​ថា អវិជ្ជា​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ ធ្វើ​អ្វី​ក៏​ដោយ​មិន​ថា​ទាំង​ការ​វិនិយោគ ទាំង​ការ​ធ្វើ​ការងារ​ធម្មតា​ទេ ឬ​ការ​គ្រប់គ្រង​ដឹកនាំ​គ្រួសារ សុទ្ធតែ​ត្រូវការ​បញ្ញា​ទាំងអស់​ ។ ដូចនេះ​ការងារ​អ្វី​ក៏​ដោយ​ប្រសិនបើ​យើង​មិន​មានចំណេះ​ដឹង យើង​យក​ទៅ​វិនិយោគ​ឆៅ​ៗ​មិន​បាន​ទេ បញ្ញា​ធ្វើ​ឱ្យ​យើង​ចេះ​គិត សេ​ព​គប់​នរណា​មាន​ប្រយោជន៍ ប្រើ​លុយ​យ៉ាងម៉េច​ទើប​វា​មិន​ខាតបង់ ចេះ​វាយតម្លៃ​សមត្ថភាព​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ដែល​យើង​ចង់​វិនិយោគ​ជាមួយ ​។ លោក ង៉ែត ជូ បាន​បន្ថែម​ថា ​គួរ​ឈប់​យល់​ច្រឡំ​ថា ​ការ​ទិញ​ផ្ទះ​ពេល​បច្ចុប្បន្ន​ទុក​លក់​យកចំណេញ ឬ​ទុក​ជួល​ថា ​ជា​ការ​វិនិយោគ ​៕