ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​រដ្ឋ​ទាំង​២៥នឹង​បើកដំណើរការលក់ដូរ​​ឱ្យ​ទូលំទូលាយ​ជាង​មុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ពង្រីក​វិសាលភាព​នៃ​ការ​លក់ដូរ​នៅ​តាម​ផ្សារ​រដ្ឋ​ទាំង​២៥​ឱ្យ​បាន​ទូលំទូលាយ​

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ពង្រីក​វិសាលភាព​នៃ​ការ​លក់ដូរ​នៅ​តាម​ផ្សារ​រដ្ឋ​ទាំង​២៥​ឱ្យ​បាន​ទូលំទូលាយ​ជាង​មុន ក្រោយ​ពី​ផ្សារ​រដ្ឋ​នានា​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ មិន​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​បន្ថែម​ទៀត ខណៈ​បាន​បើក​ឱ្យ​ដំណើរការ​ប្រមាណ​២​ស​ប្តា​ហ៍​ហើយ​នោះ បើ​ទោះបី​នៅ​តាម​បណ្ដាល​រោងចក្រ​សហគ្រាស​មួយ​ចំនួន​នៅ​តែ​បន្ត​ឆ្លង​ជា​បន្តបន្ទាប់​ក៏​ដោយ​។

នៅ​ក្នុង​កិច្ចប្រជុំ​តាម​រយៈ Video conference នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ​ខែមិថុនា​ ម្សិល​មិញ​នេះ លោក​ឃួ​ង ស្រេង ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ផ្សារ​រដ្ឋ​ទាំង​២៥​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​ឱ្យ​បើក​ឲ្យ​ដំណើរការលក់ដូរ​ឡើង​វិញ​ប្រមាណ​២​ស​ប្ដា​ហ៍​កន្លង​មក​ហើយ ដោយ​លក់​ជា​គ្រឿង​ឧបភោគបរិភោគ ត្រី សាច់​ជាដើម ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ក្រោយ​ពី​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នោះ ឃើញ​ថា​នៅ​តាម​ផ្សារ​រដ្ឋ​ទាំង​២៥​មិន​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​នោះ​ទេ​។ ដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ពង្រីក​វិសាលភាព​នៃ​ការ​បើក​ផ្សារ​ទាំង​២៥​នេះ ឱ្យ​បាន​ធំ​ទូលាយ​ជាង​មុន ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​លោក​បញ្ជាក់​ថា មុន​នឹង​ការ​បើក​វិសាលភាព​ផ្សារ​ឱ្យ​បាន​ទំ​លំ​ទូលាយ​ជាង​មុន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​កោះ​ប្រជុំ​ជាមួយនឹង​គណៈកម្មការ​ផ្សារ​ទាំង​២៥​ជា​មុន​សិន ដើម្បី​ពិនិត្យ​លទ្ធភាព ថា​តើ​យើង​គួ​តែ​ពង្រីក​វិសាលភាព​ផ្សារ​ឱ្យ​បាន​ក្នុង​កម្រិត​ណា ។

ក្រោយ​ពី​មានការ​ប្រជុំ​ពិភាក្សា​គ្នា​ហើយ​នោះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយទៀត ដើម្បី​ជម្រាប​ជូន​ទៅ​គណៈកម្មការ​ផ្សារ​ទាំង​២៥ និង​សាធារណៈជន​ឱ្យ​បាន​ជ្រាប​ជា​ព័ត៌មាន ដោយសារ​តែ​ប្រជាពលរដ្ឋ​ភាគច្រើន​បំផុត​ហើយ បាន​ចេះ​ការពារ​ខ្លួន​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ការ​អនុវត្ត​៣​កុំ​៣​ការពារ​បាន​ល្អ មាន​ន័យ​ថា ពួក​គាត់​ចេះ​រស់នៅ​ក្នុង​ប​ដិ​បទ​ថ្មី កូ​វី​ដ​-១៩​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ