ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាឡិកា​​ធំ​វត្ត​ភ្នំ​ត្រូវ​បានដំឡើង និង​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​ បន្ទាប់​ពី​ជួសជុល​រួច

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាឡិកាធំ​វត្ត​ភ្នំ​ដែល​សាលា​រាជធានី​ភ្នំពេញ​ស្ថាបនា​ឡើង​កាលពី​ឆ្នាំ​២០០០ មាន​ទីតាំង​ស្ថិត​នៅ​ខាង​មុខ​ជណ្តើរ​ឡើងព្រះ​វិហារ​វត្ត​ភ្នំ​ឈាង​ខាងត្បូងជា​ជំនួយ​ពី​ខេត្ត អ៊ី ណា​ន ​ប្រទេស​ចិន​មាន​សភា

រាជធានី​ភ្នំពេញ ៖ នាឡិកាធំ​វត្ត​ភ្នំ​ដែល​សាលា​រាជធានី​ភ្នំពេញ​ស្ថាបនា​ឡើង​កាលពី​ឆ្នាំ​២០០០ មាន​ទីតាំង​ស្ថិត​នៅ​ខាង​មុខ​ជណ្តើរ​ឡើងព្រះ​វិហារ​វត្ត​ភ្នំ​ឈាង​ខាងត្បូងជា​ជំនួយ​ពី​ខេត្ត អ៊ី ណា​ន ​ប្រទេស​ចិន​មាន​សភាព​ចាស់​ទ្រុឌទ្រោម សាលា​រាជធានី​ភ្នំពេញបានធ្វើការ​ជួសជុល​កែ​លំអកន្លង​មក​នោះ ពេល​នេះ​រួចរាល់ ព្រមទាំង​បានដំឡើង និង​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​ហើយ ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការ​ជួសជុល និង​កែ​លំអនាឡិការ​ធំ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​នោះ ដោយ​សារមាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ជា​ពិសេស​ទ្រនិច​ដើរនាទី និង​ម៉ោងមាន​សភាព​ចាស់កោង​រមួល​មិន​ស្មើ និង​ចំណុច​ម៉ោង​ដែល​ស្ថាបនា​ដោយ​កញ្ចក់​រចនា​ជា​លេខ​ម៉ោង​នោះមួយ​ចំនួន​ត្រូវ​បាន​បាក់បែក ឬ​ប្រេះស្រាំ និង​ចាស់​ពេក ម្យ៉ាង​នៅ​ក្នុង​បរិវេណ​នាឡិការ​នោះ​មាន​ស្មៅ​ដុះ​ទ្រុប​ទ្រុល ។

​មន្ត្រី​ដដែល​បានឱ្យ​ដឹង​ថា ការងារ​ជួសជុល​កែ​លំអ ត្រូវ​ធ្វើការ​កាប់​ឆ្ការឈូស​ឆាយ​ស្មៅ​ចេញ ទ្រនិច​ដើរ​ម៉ោង និង​ទ្រនិច​ចំណុច​ម៉ោង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ចេញ ម្យ៉ាងទៀត​ត្រូវ​ធ្វើ​(​សា​រ៉េ​)​ម៉ោង​ឲ្យ​ដើរ​ត្រូវ​ឡើង​វិញ ដែល​បញ្ជាដោយ​ប្រ​ព​ន្ធ័​កុំព្យូទ័រ ។ 

ស្របគ្នា​នោះ​ដែរ សាលា​រាជធានី​ភ្នំពេញ​បាននិង​កំពុង​ដំណើរការ​ជូ​ស​ជុល​កែ​លំអរ​សូន​ច្បារ​នៅ​ក្នុង​រមណី​ដ្ឋា​ន​វត្ត​ភ្នំ​ទាំងមូល ដែល​មាន​ផ្ទៃដី​សរុប​ជាង​៤​ហិកតា ក្នុង​នោះ​មានការ​ជួសជុល​កែ​លំអសួន​នាឡិកា​ធំ​វត្ត​ភ្នំ​,​សួន​នៅ​ប៉ែក​ខាង​មុខ ជណ្តើរ​ឡើង​ខាង​តើ​ត ការ​កែ​លំអកំរាល​ថ្មបាយក្រៀម​,​ ការ​ដាំ​ស្មៅ​,​ ដាំ​ផ្កា​ក៏​ដូចការ​កាប់​លះ​មែកឈើ​ដែល​ស៊ុបទ្រុប​ជាង​២០០​ដើម ដែល​ត្រូវ​អនុវត្ត​ព្រម​គ្នា ព្រមទាំង​ជុំរុញ​ឲ្យ​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​លើកកំពស់​សោ​ភ័ណភាព​បរិស្ថាន​ធម្មជាតិ​នៅ​រមណី​ដ្ឋា​ន​វប្បធម៌​ប្រវត្តិសាស្ត្រ​នេះ​។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គម្រោង​ជួល​ជុល​កែ​លំអរ​រមណី​ដ្ឋា​ន​វត្ត​ភ្នំ​ជំហាន​ដំបូង គ្រោង​ចំណាយ​ថវិកា​ជាង​១​លានដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​មាន ​ការ​ជូ​ស​ជុល​ជំរាលភ្នំ​,​ ជញ្ជាំង​ខឿន​ប៉ែក​ខាងកើត​ដែល​មាន​សភាព​ស្រុត​ដោយសារ​កត្តា​អាយុកាល​,​ កត្តា​ធម្មជាតិ​ក៏​ដូច​ស្ថានភាព​ចរាចរ​ដ៏​មមាញឹក​ឆ្លងកាត់​តំបន់​វត្ត​ភ្នំ​ធ្វើ​ឲ្យ​មាន​រំ​ញ័រ​ខ្លាំង​ដល់​តួ​ភ្នំ ។

ធ្វើការ​ជូ​ស​ជុល​កែ​លំអ​សួន មាន​ដាំ​ស្មៅ​,​ រៀបចំ​ប្រ​ព​ន្ធ័​ទឹក ភ្លើង​,​ ប្រ​ព​ន្ធ័​លូ ធ្វើ​របង​ដែក​មានកំ​ពស់​១,២ម៉ែត្រ​ព័ទ្ធ​​ជុំវិញ​វត្ត​ភ្នំ មាន​ក្បាច់​ជា​ស្រទាប់​ផ្កាឈូក ក្រាលកំរាល​សំរាប់​ថ្មើរជើង​ខាងក្នុង​បរិវេណ​វត្ត​ភ្នំ ដែល​ប្រើ​ថ្ម​ក្រា​នី​ត ​រួម​ទាំង​ច្រក​ចេញចូល​ឲ្យ​បាន​ស្អាត និង​រក្សា​បាន​បរិស្ថាន​វប្បធម៌​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​ស​ក្តិ​សមជា​កន្លែង​គោរព​បូជា​របស់​ប្រជាពលរដ្ឋ និង​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​​ដ៏​សំខាន់​សម្រាប់​រាជធានី​ភ្នំពេញ​ផង​ដែរ៕ 
       ​