រាជធានីភ្នំពេញ ៖ តារាសម្តែងសិចស៊ី យ៉ាយ៉ាឃ្វីន បានបាត់មុខពីកញ្ចក់ទូរទស្សន៍ និងមហាជន ព្រមទាំងបណ្តាផលិតកម្មអស់ជាច្រើនខែមកហើយ ក្រោយសម្ងំបំពេញការងារផ្ទាល់ខ្លួន។ តារាយេរៗរូបនេះ ត្រូវបានគេចាត់ទុកថា ជាតារាស្រីដែលហ៊ានបំផុតខាងសម្ញែងដើមទ្រូង ហើយក្លាហានថតឈុតឆាកស្នេហារោលរាល ដោយមិនខ្លាចការរិះគន់ឡើយ។
ក្រោយបង្ហាញមុខ និងរូបសម្រស់វិញ យ៉ាយ៉ាឃ្វីន ដែលអ្នកណាៗក៏ថា នាងជាតារាសិចស៊ី ស្រាប់តែព្រលែងយ៉ាងអស់ដៃក្នុងការបង្ហាញឈុតសម្លៀកបំពាក់ទាំងបុរាណ និងសម័យ។ អ្វីដែលគេចាប់អារម្មណ៍ទៀតនោះ គឺពេលឃើញដើមទ្រូងរបស់នាងដូចជា ធំពើងខ្លាំងជាងពីមុនឆ្ងាយណាស់។
ម្ល៉ោះកំលោះៗ និងចាស់ល្បាយអាចម៍ខ្លាទាំងឡាយ តាមមើលរូបថតនាងផុស ពង្រីកពង្រួមមិនតិចនាក់នោះទេ។ នាងពិតជារក្សាបានភាពជឿជាក់ ជើងខ្លាំងក្នុងការបង្ហាញដងខ្លួន បើទោះមានតារាលក់ឡេជំនាន់ថ្មីមួយចំនួន ហក់មកប៉ែងជើងនាងអោយខ្ទាត តែទំនងមិនអាចតតាំងនឹងស្រីស្រស់ជើងមុននេះបានទេមើលទៅ។
ត្រឡប់មកជាថ្មី លេចឮថា នាងត្រូវបានផលិតកម្មមួយចំនួនដែលស្គាល់ទាក់ទងហៅថតសម្តែង ដោយសារនាងចាប់ផ្តើមរើខ្លួនត្រឡប់មកវិញលែងសម្ងំនៅឆ្ងាយពីមហាជន។ យ៉ាយ៉ា រំពឹងថា ក្រោយពេលបានឡើងបង្ហាញស្នាដៃក្នុងសិល្បៈម្តងទៀត នាងនឹងទទួលបានការងារបន្តបន្ទាប់។ ចំពោះរឿងស្នេហានៅមិនទាន់ដឹងថា គូព្រេងរបស់នាងមកដល់ពេលណាឡើយ ខណៈសាមីខ្លួន សុំមិននិយាយបកស្រាយអ្វីឡើយ។










ចែករំលែកព័តមាននេះ