ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការសម្រេចមិនអនុញ្ញាតិឲ្យ លោករ៉ុង ឈុន នៅក្រៅឃុំឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿង « សុំនៅក្រៅឃុំ » របស់លោក រ៉ុង ឈុន ដែលកំពុងជាប់ក្នុងពន្ធនាគារ ។



រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿង « សុំនៅក្រៅឃុំ » របស់លោក រ៉ុង ឈុន  ដែលកំពុងជាប់ក្នុងពន្ធនាគារ តែការបើកសវនាការនេះពុំមានវត្តមានលោកឡើយ ។

យ៉ាងណាមិញ ក្រោយពីការបើកសវនាការ តុលាការបានសម្រេច មិនអនុញ្ញាតិឲ្យលោក រ៉ុង ឈុន នៅក្រៅឃុំតាមការស្នើសុំរបស់មេធាវីជនជាប់ចោទនោះទេ ។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និងសកម្មជនរបស់គាត់គឺ ឈ្មោះ តុន និមល និង សួង សុភ័ណ្ឌ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធសំណុំរឿងបោះបង្គោលព្រំដែនជាប់ព្រុំប្រទល់វៀតណាមនៅឯខេត្តត្បូងឃ្មុំ ហើយត្រូវបានបញ្ជួនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ។

សូមរម្លឹកថា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីលំនៅឋាននៅរាជធានីភ្នំពេញ កាលពីអំលុងខែកក្កដា ឆ្នាំ២០២០ពាក់ព័ន្ធបទល្មើសជាក់ស្តែងញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ។ ការចាប់ខ្លួនត្រូវបានធ្វើឡើង ក្រោយពីលោក រ៉ុង ឈុន បាន​ចេញសេចក្តី​ថ្លែងការណ៍​មួយ​ក្នុង​នាម​ជាតំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជាតាំង​ពីថ្ងៃ​ទី២១​ ខែកក្កដា​ ដែលបាន​ចោទ​ប្រកាន់​ថា «ការបោះបង្គោល​ព្រំដែន​លេខ​១១៤​ដល់​១១៩​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី» ​ទៅភាគីវៀតណាម​ជាច្រើន​រយ​ហិកតា​នៅ​ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញ្ញា​ក្រែក​ ខេត្តត្បូងឃ្មុំ​ ដែល​ជា​ដី​ដូនតា​កសិករ​ខ្មែរ។

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់លោក ត្រូវបាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ ​ព្រំដែន​បាន​ប្រកាស​ច្រានចោល និងបាន​ចោទ​ថាសេចក្តីថ្លែងការណ៍របស់លោករ៉ុង ឈុន ​ជា​»ព័ត៌មាន​មិន​ពិត​និង​បំផ្លើស» ​ដែល​មាន​ចេតនា​ទុច្ចរិត និងស្នើសមត្ថកិច្ចចាត់ វិធានការតាមផ្លូវច្បាប់​លើ​ជន​ទាំង​ ឡាយ​ណា​ដែល​មាន​ចេតនា​ចង់​បំពាន​យក​ដី​រដ្ឋ​ទាំងនោះ​ដោយ​បង្កើត​ព័ត៌​មាន​ក្លែងក្លាយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ