កម្រងរូបភាពដ៏ផ្អែមល្ហែមរបស់ឱក សុគន្ឋកញ្ញា និងស្វាមី នៅតំបន់វាលស្រែ ពិតជាស្អាត!!!
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ ឱក សុគន្ឋកញ្ញា និងស្វាមី បានចំណាយពេលវេលាថតឈុតបុរាណខ្មែរនៅតំបន់វាលស្រែចម្ការផ្ទៃស្រុកខ្មែរ។ អ្នកទាំងពីរ ព្រមជាមួយកូនប្រុស បានធ្វើអោយគេឯងភ្ញាក់ផ្អើលលើរូបភាពទាំងនោះ ដោយមើលទៅដូចជាសាច់រឿង លោកសេដ្ឋី និងលោកជំទាវ ដែលស្រឡាញ់គ្នាស្អិតហើយមើលរូបភាពទាំងនោះម្តងណាក៏ឃើញថា បង្ហាញសេចក្តីសុខដែលកម្រងស្នេហ៍បន្តចាក់គ្រឹះរឹងមាំ ហើយកាន់តែបន្តអោយឃើញថា ស្នេហាអ្នកទាំង២កាន់តែផ្អែមល្ហែមលើសមុន។
តារាចម្រៀង ឱក សុគន្ឋកញ្ញា បានធ្លាប់លើកឡើងថា នឹករលឹកមហាជន ហើយចង់សម្តែងលើឆាក ប្រសិនបើទំនេរ។ យ៉ាងណា នាងនៅមិនទាន់ឃើញការសម្តែងណាមួយច្រើនសប្តាហ៍ ខុសពីមិត្តរួមអាជីព ហើយពេលនេះបានទទួលចាក់វ៉ាក់សាំង២ដូសរួចរាល់ក្ដី ក៏ប្អូនថ្លៃលោកថៅកែហង្សមាសរូបនេះ មិនទាន់កាន់ក្បាលមីក្រូច្រៀងរាំលើឆាកតន្ដ្រី ដែលដឹកនាំដោយស្វាមីរបស់នាងឡើយ។
អាចថា ជាការបារម្ភសុខភាព និងការបន្តភាពហ្មត់ចត់ជាងនេះ ទើបសុគន្ធកញ្ញា បន្តរក្សាគម្លាតមួយរយៈទៀត ដើម្បីទប់ទល់ស្ថានភាពជំងឺកូវីដ ដែលនៅតែបន្តមានសភាពរីករាលដាលបន្តទៀត។ ទោះជាស្ថានការល្អជាងមុន តែតារាល្បីរូបនេះនៅតែមិនហ៊ានទទួលយកការងារ ដែលមានមនុស្សច្រើននាំអោយមើលមិនឃើញពីសភាពការណ៍។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ពេលនេះ សុគន្ធកញ្ញា កាន់តែរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀតក្រោយធ្វើខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ។ សុគន្ធកញ្ញា បានបញ្ចេញរូបភាពរ៉ូមែនទិកធ្វើឲ្យគូស្នេហ៍តារាមិ តិចទេ ដែលច្រណែននាងដូចជានាងអោបថើបស្វាមីនៅចំពោះមុខកូនប្រុសអាយុជាង១ឆ្នាំរបស់នាងឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅ Charlie ដែលបញ្ជាក់ឲ្យគ្រប់គ្នាឃើញថា ពេលនេះជីវិតរបស់នាងពោរពេញទៅដោយក្ដីសុខខ្លាំងបំផុត។
















ចែករំលែកព័តមាននេះ