ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​ត្រូវ​មនុស្ស​មួយ​ក្រុម​ចូល​ទៅ​ឡោម​ព័​ទ្ឋ​ដុត និង​រុះរើ ដើម្បី​ដណ្តើម​យក​ដី

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ នៅ​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​មនុស្ស​មួយ​ក្រុម​ប្រដាប់​ដោយ​កាំបិត និង​ដំបង​បាន​ចូល​ទៅ​ឡោម​ព័​ទ្ឋ​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​បណ្តេញ​ម្ចាស់ផ្ទះ​ចេញ ហើយ​ធ្វើការ​រុះរើ​ផ្ទះ​ទាំង​កំរោល ។

ខេត្តកំពង់ស្ពឺ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ នៅ​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​មនុស្ស​មួយ​ក្រុម​ប្រដាប់​ដោយ​កាំបិត និង​ដំបង​បាន​ចូល​ទៅ​ឡោម​ព័​ទ្ឋ​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​បណ្តេញ​ម្ចាស់ផ្ទះ​ចេញ ហើយ​ធ្វើការ​រុះរើ​ផ្ទះ​ទាំង​កំរោល ។

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ​បានអោយ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ​ដែល​មនុស្ស​មួយ​ក្រុម​នោះ​ចូល​មក​រុះរើ​មាន​ព្រំប្រទល់​ជាប់​ជាមួយនឹង​ក្រុម​ហ៊ុន អ៊ុ​ក ឃុន ។ ផ្ទះ​២​ខ្នង​ដែល​មនុស្ស​មួយ​ក្រុម​ចូល​មក​ដុត និង​រុះរើ​នេះ ត្រូវ​បាន​គេ​អះអាង​ថា​មក​សង់​លើ​ដី​ក្រុមហ៊ុន អ៊ុ​ក ឃុន ទើប​គេ​ប្រើ​កម្លាំង​មក​រុះរើ​បែប​នេះ ។

ម្ចាស់ផ្ទះ និង​ដី​ដែល​ត្រូវ​គេ​រុះរើ​នេះ​ឈ្មោះ កង ភិ​រុណ ជា​មន្ត្រី​យោធា​នៅ​ក្រសួងការពារជាតិ​មាន​ឋានៈ​ជា​នាយ​រង​ការិយាល័យ​អធិការកិច្ច ។

ពាក់​ព័​ន្ឋ​នឹង​បញ្ហា​នេះ​ដែរ​លោក កង ភិ​រុណ បាន​ប្រាប់​អោយ​ដឹង​តាម​ទូរស័ព្ទ​ថា ដី​ដែល​មាន​ទំនាស់​នេះ​គឺ​លោក​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ត្រឹមត្រូវ ដោយ​មាន​លិខិត​ទទួលស្គាល់​ដឹង​លឺ​ពី​អាជ្ញាធរ​គ្រប់​ថ្នាក់ ។ តែ​ក្រោយមក​មាន​ក្រុមហ៊ុន អ៊ុ​ក ឃុន មក​ចោទប្រកាន់​ថា លោក​ឃុបឃិត​គ្នា​លួច​ដី​ក្រុមហ៊ុន​ទៅ​វិញ ហើយ​ពេល​នេះ​ផ្ទះសម្បែង​របស់​លោក​ត្រូវ​គេ​រុះរើ​អស់ហើយ លោក​មិនដឹង​ថា​ពេល​នេះ​ត្រូវ​រំពឹង​លើ​អ្វី​ទៀត​ទេ បើ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​សុ​ទ្ឋ​តែ​ឈរ​ខាង​ក្រុមហ៊ុន​ទាំងអស់ ។

ប្រជាពលរដ្ឋ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​មក​រុះរើ​ផ្ទះ​របស់​លោក កង ភិ​រុណ ជា​មនុស្ស​របស់​ក្រុមហ៊ុន មិនមែន​ខាង​លោក កង ភិ​រុណ ជួល​មក​ដូច​ការ​លើក​ឡើង​របស់​អាជ្ញាធរ​រាយការណ៍​ទៅ​ថ្នាក់លើ​នោះ​ទេ ។ គឺ​មនុស្ស​ទាំងនេះ​មក​ពី​ភូមិ​សំបុកចាប​ វត្ត​ឈូក​វ៉ា ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ​ឯណោះ​ទេ មិនមែន​អ្នក​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង​ឡើយ ។

លោក អ៊ុ​ក វិច្ឆិកា តំណាង​ក្រុមហ៊ុន អ៊ុ​ក ឃុន ធ្លាប់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា ក្រុមហ៊ុន​របស់​លោក​មានច្បាប់​វិនិយោគ​ត្រឹមត្រូវ​ពី​រាជរដ្ឋាភិបាល ហើយ​ក្រុម​មនុស្ស​ទាំងនេះ​នាំ​គ្នា​​បះបោរ​មក​រស់នៅ​លើ​ដី​ក្រុមហ៊ុន ។

សូម​រំលឹក​ថា សកម្មភាព​រំលោភ​បំពាន​ពី​សំណាក់​ក្រុមហ៊ុន​មក​លើ​គ្រួសារ​កងទ័ព​នេះ គឺ​កើត​មាន​ជា​យូរយារ​ណាស់​មក​ហើយ បើ​ទោះជា​មាន ស​ជ​ណ ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​កាត់​ដី​អោយ​ក្រុមហ៊ុន​មួយ​នេះ​តែ​៥២​ហិ​កតា​ក្តី ក៏​ម្ចាស់​ក្រុមហ៊ុន​មិន​ព្រម​អនុវត្ត​តាម​ឡើយ ៕