ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! តារា​យូ​ធូប​ដ៏​ល្បី​កូរ៉េ​ខាងត្បូង១រូប​ ​ទទួល​មរណ​ភាព​​ដោយសារជំងឺកាចសាហា.វម្យ៉ាង​

2 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ Dawn Lee អ្នក​ផលិត​វី​ដេ​អូ​ថែរក្សា​សម្រស់​លើ​ប្រព័ន្ធ​យូ​ធូប (Youtube) ត្រូវ​បាន​រាយការណ៍​ថា បាន​ទទួលមរណ


កូរ៉េ​ខាងត្បូង ៖ Dawn Lee អ្នក​ផលិត​វី​ដេ​អូ​ថែរក្សា​សម្រស់​លើ​ប្រព័ន្ធ​យូ​ធូប (Youtube) ត្រូវ​បាន​រាយការណ៍​ថា បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២១ កន្លង​ទៅ នៅ​ក្នុង​វ័យ​៣០​ឆ្នាំ ដោយសារ​ជំងឺមហារីក​កូនកណ្ដុរ​។ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជា​ច្រើន​ស្ទើរ​មិន​ជឿ ក្រោយ​ដឹង​ដំណឹង​នេះ បន្ទាប់​ពី​បាត់​ដំណឹង​នាង​មួយ​រយៈ អំឡុង​ពេល​ទទួល​ការ​ព្យាបាល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។

ដំណឹង​មរណភាព​របស់ Dawn Lee ដែល​មានឈ្មោះ​ពិត​ថា Lee Jung-joo ត្រូវ​បាន​ប្រកាស​នៅ​លើ​បណ្តាញ Instagram ដោយ​អគ្គនាយក Kim Eun Ha នៃ​ក្រុមហ៊ុន Ice Creative និង​ជា​ភ្នាក់ងារ​របស់ Lee ផ្ទាល់​តែ​ម្តង​។ ដោយ​បាន​សរសេរ​ថា «​ខ្ញុំ​សូម​ចែករំលែក​ការ​បាត់បង់​មិត្តភក្តិ​ជាទី​ស្រឡាញ់​របស់ខ្ញុំ​គឺ Dawn Lee នៅ​ព្រឹក​នេះ​។ នាង​គឺជា​ពន្លឺ​នៅ​ក្នុង​ពិភពលោក​នេះ​។ ខ្ញុំ​នឹង​ចង​ចាំ​ជា​និច្ច​នូវ​ភាព​ក្លាហាន ដែល​នាង​បាន​បង្ហាញ​យើង ខណៈ​ពេល​កំពុង​ប្រយុទ្ធ​នឹង​ជំងឺមហារីក​»​។

វី​ដេ​អូ​ចុង​ក្រោយ​របស់ Lee បាន​បង្ហោះ​លើ​ប្រព័ន្ធ​យូ​ធូប កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ កន្លង​ទៅ ដោយ​និយាយ​ថា នាង​ទទួល​បាន​ដំណឹង​អាក្រក់​ពី​មន្ទីរពេទ្យ ដែល​បញ្ជាក់​ថា នាង​កំពុង​មាន​បញ្ហា​ផ្លូវចិត្ត​។ ទោះ​យ៉ាងនេះ​ក្តី Lee ក៏​នៅ​តែ​បង្ហាញ​ពី​ភាពរឹងមាំ​របស់​នាង ទៅ​កាន់​ដល់​គាំទ្រ​។

អ្នកគាំទ្រ​នៅ​អាស៊ី ក៏​ដូច​ជា​នៅ​លើ​ពិភពលោក បាន​នាំ​គ្នា​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់ Lee ទាំងអស់ ចំពោះ​ការ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួក​គេ​។

សូម​រំលឹក​ជូន​ថា Dawn Lee ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺមហារីក​កូនកណ្តុរ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩​។ បើ​ទោះ​មាន​ជំងឺ​ដ៏​កាច​សាហា.វ​នេះ ក៏​នាង​នៅ​តែ​បង្ហាញ​ភាព​វិជ្ជមាន និង​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ ព្រមទាំង​បាន​ចែករំលែក​ដំណើរការ​នៃ​ការ​ព្យាបាល​នៅ​លើ​ទំព័រ​យូ​ធូប ដែល​មាន​អ្នកគាំទ្រ​ប្រមាណ​៦៦​ម៉ឺន​នាក់​របស់​នាង​ផង​ដែរ​៕ (​ដកស្រង់​ចេញពី Korea Times)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ