ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់៣យ៉ាង ដែលធ្វើឱ្យអ្នកឡើងមុនមិនដឹងខ្លួន

2 ឆ្នាំ មុន

ការឡើងមុនលើមុខ មិនធ្វើឱ្យយើងស្លាប់នោះទេ តែវាអាចធ្វើឱ្យយើងបាត់បង់ឱកាស និង មានផលរំខានដល់ការរស់នៅប្រចាំថ្ងៃ។ ក្រៅពីធ្វើឱ្យយើងមើលទៅមិនស្អាត វាក៏បណ្តាលឱ្យយើងមានអារម្មណ៍រមាស់ ឈឺចាប់ នៅកន្លែងដែលវាឡើងដែរ។ ថ្ងៃនេះ…

ការឡើងមុនលើមុខ មិនធ្វើឱ្យយើងស្លាប់នោះទេ តែវាអាចធ្វើឱ្យយើងបាត់បង់ឱកាស និង មានផលរំខានដល់ការរស់នៅប្រចាំថ្ងៃ។ ក្រៅពីធ្វើឱ្យយើងមើលទៅមិនស្អាត វាក៏បណ្តាលឱ្យយើងមានអារម្មណ៍រមាស់ ឈឺចាប់ នៅកន្លែងដែលវាឡើងដែរ។ ថ្ងៃនេះ អ្នកនឹងដឹងពីទម្លាប់៣យ៉ាង បង្កឱ្យកើតមុន ដែលយើងភាគច្រើនមិនបានគិតទៅដល់។

១. ការថប់បារម្ភនិងភាពតានតឹង៖ មនុស្សដែលព្រួយបារម្ភអំពីអ្វីៗគ្រប់យ៉ាង តែងតែកើតមុនលើមុខរបស់ពួកគេ។ ពួកគេមានសម្ពាធផ្លូវចិត្តឬរាងកាយច្រើនពេក ដែលធ្វើឱ្យមានការបញ្ចេញអរម៉ូនស្រ្តេស។ អរម៉ូននេះជម្រុញឱ្យក្រពេញប្រេងនៅគល់រោម បញ្ចេញប្រេងច្រើនលើសកម្រិត ដែលបង្កឱ្យស្ទះ ហើយបង្កទៅជាមុន។ ប្រសិនបើអ្នកចង់បានទឹកមុខល្អឥតខ្ចោះ សូមព្យាយាមរក្សាចិត្តរបស់អ្នកឱ្យស្ងប់ ទោះនៅកាលៈទេសៈណាក៏ដោយ។

២.​​ កង្វះជាតិទឹក៖ មនុស្សមួយចំនួន នៅពេលដែលជក់នឹងការងារ មិនបានគិតដល់ការផឹកទឹកនោះទេ ដែលបណ្តាលអោយមានបញ្ហាស្បែក ដូចជាការឡើងមុនជាដើម។ ពេលដែលស្បែកខ្វះភាពសំណើម វាខំប្រឹងបញ្ចេញប្រេងបន្ថែម ដែលជាលទ្ធផលគឺធ្វើឱ្យងាយនឹងស្ទះរន្ធញើស ហើយបង្កទៅជាមុន។ ដើម្បីឱ្យស្បែករលោងស្អាត យើងត្រូវតែបំពេញតម្រូវការទឹកនៅក្នុងរាងកាយឱ្យបានត្រឹមត្រូវ។

៣. មិនងូតទឹកក្រោយពេលហាត់ប្រាណ៖ ដើម្បីលើកកម្ពស់អនាម័យផ្ទាល់ខ្លួន អ្នកត្រូវតែឆ្លៀតពេលងូតទឹក ក្រោយពេលដែលអ្នកហាត់ប្រាណរួច។ ចូរអ្នកកុំចំណាយពេលយូរពេក ក្រោយពេលការហាត់ប្រាណរួច។ រាល់ភាពកខ្វក់និងញើសដែលជាប់នៅលើខ្លួនរបស់អ្នក រួមជាមួយនឹងការកកិតនៃសម្លៀកបំពាក់ស្អិត បង្កើតបានជាបាក់តេរីដែលរំញោចដល់ការដាច់។ ​ចូរអ្នកសម្រាកបន្តិច ហើយទៅងូតទឹក ទើបជាការល្អ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ