ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៥​ខែ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​១៩​ម៉ឺន​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ខែឧសភា ឆ្នាំ​២០២១ នៅ​ទូទៅ​ប្រទេស​កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប ១៩៤,០២៥ នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ ១៩១,៨២០ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២,២០៥ នាក់​។

រាជធានី​ភ្នំពេញ ៖ ក្នុង​ខែឧសភា ឆ្នាំ​២០២១ នៅ​ទូទៅ​ប្រទេស​កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប ១៩៤,០២៥ នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ ១៩១,៨២០ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២,២០៥ នាក់​។

បើ​តាម​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​នា​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា «​ស​ប្តា​ហ​ទី​១ ភ្ញៀវ​ប្រមាណ ១៩,៧០៥ នាក់​, ស​ប្តា​ហ​ទី​២ ភ្ញៀវ​ប្រមាណ ៤៩,៨៨០ នាក់​, ស​ប្តា​ហ​ទី​៣ ភ្ញៀវ​ប្រមាណ ៥២,៨៩១ នាក់​ និង​សប្តា​ហ​ទី​៤ ភ្ញៀវ​ប្រមាណ ៧១,៥៤៩ នាក់​។

ប្រភព​ដដែល​បន្ត​ថា គោលដៅ​ទេសចរណ៍​សំខាន់​ៗ​ដែល​មាន​សកម្មភាព​ទេសចរណ៍​ច្រើន​ជាងគេ​ក្នុង​ខែឧសភា​នេះ រួម​មាន ៖ ខេត្តកំពត​៣៨,៨១៧ នាក់​, ខេត្តបាត់ដំបង ២៦,៨៤០ នាក់​, ខេត្ត​កែប ២៣,០០៤​នាក់​. ខេត្តសៀមរាប ១៨,៧៥៧ នាក់​, ខេត្តកំពង់ស្ពឺ ១៦,១៨៧ នាក់ និង​ខេត្ត​ព្រះ​សីហ​នុ ១២,១៦០​នាក់​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បន្ត​ថា ចំនួន​នេះ​មានការ​កើនឡើង​ប្រមាណ ៦៩៦.៣៣% ធៀប​នឹង​ខែមេសា ដោយសារ​ក្នុង​ខែមេសា រាជរដ្ឋាភិបាល​បាន​ផ្អាក​ដំណើរការ​រមណីយដ្ឋាន​ទេសចរណ៍​ទូ​ទាំង​ប្រទេស​ជា​បណ្តោះអាសន្ន រយៈពេល​ជាង​ពី​រស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​០៧-២៥​។

រមណីយដ្ឋាន​គោលដៅ​ទេសចរណ៍ និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ បាន​ចាប់ផ្តើម​បើក​ដំណើរ​ឡើង​វិញ​ជា​បណ្តើរ​ៗ ចាប់ពី​រាជរដ្ឋាភិបាល​បាន​បើក​ដំណើរការ​រមណីយដ្ឋាន​ទេសចរណ៍​ឡើង​វិញ​រហូត​ដល់​ដំណាច់​ចុងខែ​ឧសភា​នេះ ដោយ​បាន​អនុវត្ត​យ៉ាង​ហ្មត់ចត់​តាម​វិធានការ «៣ កុំ​» និង «៣ ការពារ​» រួម​ជាមួយ​វិធានការ​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ