ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​អាជីវកម្ម​កាស៊ីណូ​ច្រក​ទ្វារ​អន្តរជាតិ​ទាំង​២ និង​ផ្សារ​តន់​ហន់​ក្រោយ​រក​ឃើញ​កូ​វី​ដ​១០៦​នាក់

2 ឆ្នាំ មុន
  • កំពត

បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩ ដ៏​គំហុក​មួយ ដែល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​ធ្វើតេស្ត​ផ្ទាល់​ទាំង​អ្នក​ចូល​លេង​ល្បែងស៊ីសង និង​បុគ្គលិក​ជាង​២​រយ​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២១ រហូត​មក​ដល់​ល្ងាច​នោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បង្ហាញ​ថា

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩ ដ៏​គំហុក​មួយ ដែល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​ធ្វើតេស្ត​ផ្ទាល់​ទាំង​អ្នក​ចូល​លេង​ល្បែងស៊ីសង និង​បុគ្គលិក​ជាង​២​រយ​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២១ រហូត​មក​ដល់​ល្ងាច​នោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បង្ហាញ​ថា អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​១០៦​នាក់ ក្នុង​នោះ​មាន​ទាំង​ប៉ូលិស​ច្រក​ទ្វារ​ចំនួន​៤​នាក់​ផង​ដែរ​។

សេចក្តីរាយការណ៍​បន្ត​ថា នេះ​ជា​ចំនួន​អ្នក​កើត​កូ​វី​ដ​១៩ ដ៏​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មកនេះ​ក៏​ដោយ ក៏​មិន​ទាន់​ចេញ​ទិន្នន័យ​ជា​ផ្លូវការ​នៅឡើយ​។ ប៉ុន្តែ​រដ្ឋបាល​ខេត្តកំពត បាន​ចេញ​សេចក្ដី​ជម្រាប​ជូន​មក​លោក​អភិបាលស្រុក​កំពង់ត្រាច ចុះ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា ឱ្យ​ផ្អាក​អាជីវកម្ម​កាស៊ីណូ​សុខ​គី​ម​ម៉េ​ង នៅ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់ ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច និង​បិទ​ផ្សារ​តន់​ហន់​ផង​ដែរ និង​ផ្អាក​អាជីវកម្ម​កាស៊ីណូ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ស្ថិត​ក្នុង​ឃុំ​ឬ​ស្សី ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​ទៀត​ផង​។

សេចក្តីរាយការណ៍​បន្ត​តៀត​ថា ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ដែល​មាន​លំនៅ​ដ្ឋា​ន​ជិត​កាស៊ីណូ​ច្រក​ទ្វារ​ទាំង​២ ដែល​អាជ្ញាធរ​បាន​ប្រកាស​បិទ ប៉ុន្តែ​អ្វី​ៗ​វា​បាន​ហួស​អស់​ទៅ​ហើយ ព្រោះ​រហូត​មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​ចំនួន​ច្រើន​តាម​បណ្ដា​ស្រុក ហើយ​ក្រុម​សង្គ្រោះ​បន្ទាន់​កំពុង​តែ​បំពេញភារកិច្ច រួម​ទាំង​កងកម្លាំង​ទាំង​៣​ផង​ដែរ ប៉ុន្តែ​ការ​បែកធ្លាយ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​ចំនួន​ច្រើន​ជាងគេ​នោះ គឺ​ចេញពី​កាស៊ីណូ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់​តែ​ម្តង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ