ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង បដិសេធថា ការបិទ​រាជធានី​ភ្នំពេញ មិនមែន​បិទ​សិទ្ធិសេរីភាព​ប្រជា​ពល​ដ្ឋ ដូច​ការចោទប្រកាន់​នោះទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំង​មាន​សមត្ថកិច្ច និង​មន្ទីរ​-​អង្គភាព​ជំនាញ ដែល​បាន យកចិត្តទុកដាក់​អនុវត្តតាម​បទបញ្ជា​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយបាន​អនុវត្ត…

​រាជធានី​ភ្នំពេញ​៖ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំង​មាន​សមត្ថកិច្ច និង​មន្ទីរ​-​អង្គភាព​ជំនាញ ដែល​បាន យកចិត្តទុកដាក់​អនុវត្តតាម​បទបញ្ជា​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយបាន​អនុវត្ត និង​ដាក់ចេញ​នូវ​វិធានការ​នានា ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភៈ ប្រកបដោយ​ប្រសិទ្ធភាព ដែល​នឹង​ឈានទៅដល់​ការបញ្ចប់​ព្រឹត្តិការណ៍ ២០​កុម្ភៈ នាពេលខាងមុខ​។​

ថ្លែង​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​៣ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ពាក់ព័ន្ធ​នឹង​ការបង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ អនុវត្ត​ការងារ​បានល្អ​ប្រសើរ​ណា​ស់ ដែល​ធ្វើ​ឲ្យ​មាន​ប្រជាប្រិយភាព​ដល់​គណៈបក្ស​ប្រជាជន​កម្ពុជា​ថែមទៀត​។ ជាក់ស្តែង​នៅក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ទប់​រាជធានី​កន្លងមកនេះ អាជ្ញាធរ​របស់​យើង​អនុវត្ត​ការងារ​បានល្អ​មែនទែន ដែល​សកម្មភាព​នេះ ពិតជា​បានបង្ហាញ​ពី​សមត្ថភាព​ពិតប្រាកដ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​លើ​ការគ្រប់គ្រង​។ បន្ថែម​ពីនេះ​អាជ្ញាធរ​រាជធានី សហការ​ជាមួយ​កងទ័ព​បានផ្តល់​ស្បៀងអាហារ​ជូន​ពលរដ្ឋ​បាន​គ្រប់គ្រាន់​និង​ទាន់ពេលវេលា​ថែមទៀត ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ​នោះទេ​។

លោក​ក៏បាន​សម្តែង​នូវ​ការកោតសរសើរ ជាពិសេស​ចំពោះ​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ដល់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ​។ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ផងដែរ​ថា ការគ្រប់គ្រង​រាជធានី​ភ្នំពេញ​បានល្អ ពាក់ព័ន្ធ​នឹង​ការបង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ គឺ​បានមកពី​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

​លោក​បន្តថា ការប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ ប្រៀបបាន នឹង​សមរភូមិ ដែល​ពិបាក​ជាង​សង្គ្រាម​ជាមួយ​មនុស្សលោក ដែល​យើង​អាច​មើល​នឹង​ភ្នែក​ឃើញ ប៉ុន្តែ​សម្រាប់​ខ្មាំងសត្រូវ​របស់​កូ​វីដ​-១៩ យើង​មើលមិនឃើញ​ទេ​។

លោក ​ឃួ​ង ស្រេង បាន​បន្តទៀតថា ការសម្រេច​ឲ្យ​បិទ​រាជធានី​ភ្នំពេញ​នេះ ពិតជា​មានការ លំបាក​ខ្លាំងណាស់ ហើយ​ថែមទាំង​ត្រូវបាន​បក្សប្រឆាំង ចោទប្រកាន់ថា យើង​បំបិទ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​ថែម​ទៀតផង​។ ប៉ុន្តែ​ធាតុពិត​ការបិទ​ក្រុង​នេះ យើង​គ្មាន​បំណង​អ្វី ក្រៅពី​ចង់​រក្សា​អាយុជីវិត​ប្រជាពលរដ្ឋ​ឲ្យ​នៅ​គង់វង្ស​នោះទេ​។ ពាក់ព័ន្ធ​ការរក្សា​អាយុជីវិត​ប្រជាពលរដ្ឋ​នេះដែរ អាជ្ញាធរ​បានផ្តល់​ជា​ស្បៀងអាហារ​ជូន​ពលរដ្ឋ​បាន​គ្រប់គ្រាន់ និង​ទាន់ពេលវេលា​ថែមទៀត ដោយ​គិត​មកដល់ពេលនេះ ពលរដ្ឋ​ប្រមាណ​ជាង ៤០​ម៉ឺន​គ្រួសារ​ហើយ បានទទួល​ស្បៀងអាហារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ