សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា ក្មេងស្រីវីសាវីយ៉ា បូរុន ហ្គុនឆារ៉ូវា៉ ប្រឈមមុខនឹងការស្លាប់តាំងពីកំណើតមក ព្រោះមាន «បេះដូងនៅក្រៅដើមទ្រូង» និងមានពោះវៀនស្ថិតនៅខាងក្រៅដែរ ។
អ្នកស្រីដារី ជាម្តាយរៀបរាប់ថា ខណៈនៅជាគភ៌ស្ថិតក្នុងផ្ទៃ គ្រូពេទ្យប្រាប់ថា កូនស្រីរបស់នាងពេលកើតមកអាចមិនរស់ទេ ។ ទោះជាយ៉ាងណាក្តី អ្នកស្រីដារី សម្រាលកូនមកដោយសុវត្ថិភាព ហើយកូនស្រីនោះអាចតស៊ូជាមួយមច្ចុរាជបាន៦ឆ្នាំមកហើយ ។
ស្ត្រីជាម្តាយបានផ្លាស់ពីរុស្ស៊ីទៅរស់នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក និងបានស្នើសុំការបរិច្ចាគពីសប្បុរសជនតាមប្រព័ន្ធអីុនធើរណេត ដើម្បីវះកាត់ព្យាបាលកូនស្រីរបស់ខ្លួនឱ្យនាងអាចរស់រានមានជីវិតបន្តទៅទៀតបាន ។ ក្មេងស្រីបូរុន ហ្គុនឆារ៉ូវ៉ា មិនមានអារម្មណ៍តូចចិត្តចំពោះភាពខុសប្រក្រតីបេះដូងនៅក្រៅទ្រូងរបស់ខ្លួនឡើយ ប៉ុន្តែនាងនិយាយថា «ខ្ញុំដឹងច្បាស់ថា ហេតុអ្វីបានជាបេះដូងរបស់ខ្ញុំនៅក្រៅដើមទ្រូង ? ព្រោះព្រះជាម្ចាស់ចង់បង្ហាញឱ្យឃើញថា ព្រះអង្គអាចធ្វើអ្វីបាន ពិសេសចំពោះរូបខ្ញុំនេះ» ៕
ចែករំលែកព័តមាននេះ