ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ៥​នាក់ បានជា​សះស្បើយ ត្រូវបាន​រថយន្ត​ពេទ្យ ដឹក​ទៅកាន់​លំនៅដ្ឋាន​វិញ

2 ឆ្នាំ មុន
  • កំពត

កំពត​៖ អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ៥​នាក់ ក្នុងនោះ មាន​ក្មេងប្រុស​ចំនួន ២​នាក់ ដែល​បាន​សម្រាក​ព្យាបាល​ដាច់ដោយឡែក​នៅ​វិឡា​ល័យ​ព្រះបិតា​ជាតិ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច…

កំពត​៖ អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ៥​នាក់ ក្នុងនោះ មាន​ក្មេងប្រុស​ចំនួន ២​នាក់ ដែល​បាន​សម្រាក​ព្យាបាល​ដាច់ដោយឡែក​នៅ​វិឡា​ល័យ​ព្រះបិតា​ជាតិ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត បានជា​សះស្បើយ ហើយ​ក្រុមគ្រូពេទ្យ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រ​ត្តិ​ប​ត្តិ​កំពង់ត្រាច បានអោយ​ចេញពី​កន្លែង​សម្រាក​ព្យា​ល កាលពី​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ នេះ​។

អ្នក​ដែល​បានជា​សះស្បើយ​ជំងឺ​កូ​វីដ​១៩ ដែល​កើត​នៅក្នុង​សហគមន៍ នៅ​ភូមិ​ដើម​ចារ​ឃុំ​កំពង់ត្រាច មុនពេល​ឡើង​ជិះ​រថយន្ត​ទៅកាន់​លំនៅដ្ឋាន បាន​សម្ដែង​ការរីករាយ​ទាំង​ក្មេង​ទាំងចាស់ និង​អរគុណ​ដល់​គ្រូពេទ្យ ជាពិសេស​មានការ​យក​ចិត្ត​ទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច ហ៊ុន សែន​។​

​ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២០​ឧសភា​នេះ​ថា បន្ទាប់ពី​មានការ​ឆ្លង​រីក​រាលដាល់​កូ​វិដ​១៩ ចូលមកក្នុង​សហគមន៍ នៅ​ស្រុក​កំពង់ត្រាច មកដល់ពេលនេះ មាន​ប្រជាពលរដ្ឋ​ចំនួន ២១​នាក់ ត្រូវ​ក្រុមគ្រូពេទ្យ បាន​យក​សំណាក​នៅ​ពិនិត្យ និង​ធ្វើតេស្ត​ផ្ទាល់ រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​។

​ក្រុមគ្រូពេទ្យ​បាន​និយាយថា អ្នក​ឆ្លង​កូ​វីដ​១៩ ក្នុងចំណោម​អ្នកជំងឺ​ទាំង ២១​នាក់ គឺ​បានជា​សះស្បើយ​ចំនួន ១០​នាក់​ហើយ និង​អ្នក​ឆ្លង​ចំនួន ១១​នាក់​ទៀត កំពុង​សម្រាក​ព្យា​ល នៅក្នុង​អគារ​វិទ្យាល័យ​ព្រះបិតា​ជាតិ កំពង់ត្រាច​។​

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត កាលពីពេល​ថ្មីៗ​នេះ បានមក​ចែក​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពត បាន​ចែកជូន​ពលរដ្ឋ​ក្រីក្រ នៅ​ស្រុក​កំពង់ត្រាច​។​

​ឯកឧត្តម ជាវ តា​យ បានបង្ហាញ​ការព្រួយបារម្ភ ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ឆ្លង​កូ​វីដ​១៩ នៅ​ស្រុក​កំពង់ត្រាច មាន​ចំនួន​ច្រើនជាង​បណ្ដា​ស្រុក​នានា ក្នុង​ខេត្តកំពត​។ ប៉ុន្តែ​ថា ចំនួន​នេះ មិនទាន់​ប្រកាស​ភាពអាសន្ន​នៅឡើយ​ទេ ព្រោះ​អ្នក​ឆ្លង និង​ជាសះស្បើយ​បណ្ដើរៗ​៕ កែវ ឆាត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ