ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្ទឹងត្រែង រក​ឃើញ​វិជ្ជមាន​មួយ​ករណី​ទៀត​លើ​យុវជន​វ័យ​១៨​ឆ្នាំ​មក​ពី​ភ្នំពេញ

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ យុវជន​វ័យ​១៨​ឆ្នាំ​ម្នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ នេះ​ជា​ករណី​ទី​៣​ហើយ សម្រាប់​ខេត្តស្ទឹងត្រែង ក្រោយ​ពេល​ដែល​យុវជន​ខាងលើ​នេះ បាន​ធ្វើ​ដំណើរ​មក​ពី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១…

ខេត្តស្ទឹងត្រែង ៖ យុវជន​វ័យ​១៨​ឆ្នាំ​ម្នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ នេះ​ជា​ករណី​ទី​៣​ហើយ សម្រាប់​ខេត្តស្ទឹងត្រែង ក្រោយ​ពេល​ដែល​យុវជន​ខាងលើ​នេះ បាន​ធ្វើ​ដំណើរ​មក​ពី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ លុះ​នា​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២១​នេះ តាម​រយៈ​ការ​ជូនដំណឹង និង​ប្រមូល​ព័ត៌មាន​ក្នុង​មូលដ្ឋាន​ភូមិ​ស្រឡៅ ឃុំ​អន្លុង​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ក៏​រក​ឃើញ​ថា យុវជន​រូប​នេះ​វិជ្ជមាន​កូ​វី​ដ​១៩​។

តាម​ការ​ស្រាវជ្រាវ​យុវជន​ខាងលើ មានការ​ពាក់ព័ន្ធ​នឹង​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៥​នាក់​ក្នុង​គ្រួសារ​នៅ​ភូមិ​ព្រែ​តា​រ័​ត្ន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល​។ យុវជន​រូប​នេះ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ដឹក​បន្លែ​មក​ពី​ស្រុក​កោះធំ ខេត្តកណ្តាល មក​កាន់​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១​។

បើ​តាម​ការ​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែង​ថា យុវជន​ខាងលើ​ឈ្មោះ ជាង ស៊ី អាយុ​១៨​ឆ្នាំ គ្រា​មក​ដល់​ខេត្តស្ទឹងត្រែង បាន​ចុះ​នៅ​ចំណតរថយន្ត​មាត់ទន្លេ ក្នុង​ក្រុង​ស្ទឹង​ត្រែង រួច​ក៏​បន្តដំណើរ​ទៅ​ភូមិ​ស្រឡៅ ឃុំ​អន្លុង​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដើម្បី​ជួយ​ធ្វើ​ចំការ​ឪពុកមា​ឈ្មោះ អ៊ុ​ន សំ​អុល អាយុ​៥៣​ឆ្នាំ​។

អ្នក​ពាក់ព័ន្ធ​មូ​ក​ដ្ឋា​ន​ផ្ទាល់​ចំនួន​៤​នាក់ ត្រូវ​បាន​ធ្វើតេស្ត​រហ័ស​ជា​លទ្ធផល​អវិជ្ជមាន​ទាំងអស់ តែ​ត្រូវ​បាន​ដាក់​អោយ​សម្រាក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​ស្រាល ក្នុងភូមិ​ស្រឡៅ ស្រុក​ថា​ឡា​បរិ វ៉ា​ត់​។ ចំណែក​យុវជន​កើត​កូ​វី​ដ​ខាងលើ​នេះ ត្រូវ​បាន​ដាក់​អោយ​សម្រាក​ព្យាបាល​នៅ​ក្នុង​អគារ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង រួម​នឹង​អ្នកជំងឺ​កំពុង​ព្យាបាល​២​នាក់​ទៀត ដោយ​មានការ​យកចិត្តទុកដាក់​។

គួរ​បញ្ជាក់​ថា សម្រាប់​ខេត្តស្ទឹងត្រែង គឺ​បាន​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​ចំនួន​៣​ករណី លើ​ស្ត្រី​២​នាក់ និង​យុវជន​ម្នាក់ ។ ដោយឡែក​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក សរុប​គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ សរុប​ចំនួន​៩១​នាក់ ក្នុង​នោះ​ស្រី​៣៩​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ