ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើអ្នកលើសឈាម តើត្រូវព្យាបាលដូចម្តេច ?

2 ឆ្នាំ មុន

កត្តាមួយចំនួនជួយឱ្យគ្រូពេទ្យកំណត់ជម្រើសព្យាបាលល្អបំផុតសម្រាប់អ្នក ។ កត្តាទាំងនេះរួមមាន ៖ ប្រភេទជំងឺលើសឈាមដែលអ្នកមាន និងមូលហេតុនៃជំងឺនេះ ។ នេះបើតាមការពន្យល់របស់លោកវេជ្ជបណ្ឌិត Jason A….

កត្តាមួយចំនួនជួយឱ្យគ្រូពេទ្យកំណត់ជម្រើសព្យាបាលល្អបំផុតសម្រាប់អ្នក ។ កត្តាទាំងនេះរួមមាន ៖ ប្រភេទជំងឺលើសឈាមដែលអ្នកមាន និងមូលហេតុនៃជំងឺនេះ ។ នេះបើតាមការពន្យល់របស់លោកវេជ្ជបណ្ឌិត Jason A. Logan នៃកម្មវិធី Tovpet ( ទៅពេទ្យ) ដែលជាកម្មវិធីពិគ្រោះនិងព្យាបាល ជំងឺអនឡាញ  ។ លោកវេជ្ជបណ្ឌិត Jason A. Logan ដែលធ្វើការនៅ គ្លីនិក Singapore Medical Center ( Cambodia) Education ផងដែរនោះ បានពន្យល់ទៀតថា ៖

១. ជម្រើសនៃការព្យាបាលគោល ៖

ប្រសិនបើគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា អ្នកមានជំងឺលើសឈាមដំបូងៗ ការផ្លាស់ប្តូរ របៀបរស់នៅអាចជួយបាន ។ ប្រសិនបើការផ្លាស់ប្តូររបៀបរស់នៅតែមួយមុខ មិនគ្រប់គ្រាន់ទេ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យប្រើប្រាស់ថ្នាំ ។

២. ជម្រើសនៃការព្យាបាលបន្ទាប់បន្សំ ៖

ប្រសិនបើគ្រូពេទ្យរបស់អ្នករកឃើញបញ្ហាដែលបណ្តាលឱ្យអ្នកលើសឈាម ការព្យាបាល នឹងគិតបញ្ចូលទាំងបញ្ហាទាំងអស់នោះទៀត ។ ឧទាហរណ៍ ប្រសិនបើអ្នកលើសសម្ពាធឈាមដោយសារការប្រើថ្នាំ គ្រូពេទ្យនឹងសាកល្បងប្រើថ្នាំដទៃទៀត ដែលមិនមានផលប៉ះពាល់នេះ ហើយមានប្រសិទ្ធភាពដូចគ្នា ។ ជាមួយគ្នានេះដែរ ប្រសិនបើលើសសម្ពាធឈាមដោយសារលើសខ្លាញ់ គេអាចបូកផ្សំជាមួយនឹងថ្នាំលើសខ្លាញ់ ។

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ៕